ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
កម្លាំងនគរបាលវេនប្រចាំបញ្ជារបស់ផែនការងារនគរបាលព្រហ្មទណ្ឌ (ដឹកនាំដោយ ) លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា និងដើរល្បាតពេលយប់ ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ។ល។ នឹងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។