ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ធមន្ដ្រី វេង សាខុន ÷​នៅ​លេខាធិការដ្ឋាន​គណៈ​កម្ម​ធិ​ការជាតិសម្រាប់​ការអ​ភិ​វឌ្ឍតា​ម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ គ​.​ជ​.​អ​.​ប នៃ​ក្រសួង​មហាផ្ទៃ​

​រដ្ធមន្ដ្រី វេង សាខុន ÷​នៅ​លេខាធិការដ្ឋាន​គណៈ​កម្ម​ធិ​ការជាតិសម្រាប់​ការអ​ភិ​វឌ្ឍតា​ម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ គ​.​ជ​.​អ​.​ប នៃ​ក្រសួង​មហាផ្ទៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួងកសកិម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​លេខាធិការដ្ឋាន​គណៈ​កម្ម​ធិ​ការជាតិសម្រាប់​ការអ​ភិ​វឌ្ឍតា​ម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ គ​.​ជ​.​អ​.​ប នៃ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អម​ដោយ​ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤ ជាមួយ ឯកឧត្ដម ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​មន្ដ្រី​ជំនាញ​នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ជលផល​។​

​សូម​ជម្រាប​ជូន​ថា លទ្ធផល​ដែល​ទទួលបាន​ពី​កិច្ចប្រជុំ​នា​ព្រឹក​នេះ​មាន​ជាអាទិ៍​៖
¬​ទី​១. អង្គប្រជុំ​បាន​ឯកភាព​លើ​ជំពូក​ទី​១ បទ​ប្បញ្ញ​តិ្ត​ទូទៅ ជំពូក​ទី​២ ស្ថាប័ន​ទទួលខុសត្រូវ និង​ជំពូក​ទី​៣ ដែន​នេសាទ នៃ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ជលផល​។​
​ទី​២. ចំពោះ​ជំពូក​ផ្សេងៗ​ទៀត អង្គប្រជុំ​ក៏បាន​ឯកភាព​ជា​រួម​នូវ​ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ជលផល​នេះ ប៉ុន្ដែ​ត្រូវ​ធ្វើ​ការកែសម្រួល​នូវ​វាក្យ​ស័ព្ទ​មួយចំនួន​ឱ្យស្រប​ទៅតាម​ទម្រង់​នៃ​ច្បាប់​។​
​ទី​៣. ក្រុម​ការងារ​បច្ចេកទេស​នឹង​បញ្ចប់​សេចក្ដីព្រាងច្បាប់​ស្ដីពី​ជលផល​នេះ ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខនេះ​។​

សូម​បញ្ជាក់​ជូន​ថា​៖ ការរៀបចំ​សេចក្តីព្រាង​ធ្វើ​វិសោធកម្ម​ច្បាប់​ស្តីពីជ​ល​ផល​, ច្បាប់​ស្តីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធនធាន​ធម្មជាតិ គឹ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​០៦​ខែ​វិឆ្ឆិកា ឆ្នាំ​២០១៥ តាម​លិខិត លេខ ១៣០៣ ស​ជណ សរ ។​

Filed in: ព័ត៌មានជាតិ