ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការពង្រឹង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ការបម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​

​អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការពង្រឹង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ការបម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កពង់​ចាម​) :​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ស្រុក រួម​នឹង​ក្រុមប្រឹក្សា​ឃុំ​ទូទាំង​ស្រុក​ជើងព្រៃ នៅ​សាលាស្រុក​ជើងព្រៃ​។​

​បន្ទាប់​ពី​កិច្ច​សំណេះសំណាល​ប្រកបដោយ​ភាពស្និទ្ធស្នាល ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ស្រុក ក្រុមប្រឹក្សាឃុំ និង​មន្ត្រី​ពាក់ព័ន្ធ ឱ្យ​បង្កើន​ការពង្រឹង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ការបម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អ​ទ្វេ​ឡើង ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​បុិនប្រសព្វ​ប្រកបដោ​យ​គតិបណ្ឌិត​។​

​ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្ត​ថា អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់រូប​ត្រូវ​បន្ត​ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ឯករាជ្យ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ត្រូវ​ការពារ​សន្តិសុខ​ជាតិ​ឲ្យបាន​រឹងមាំ សំដៅ​ធានា​នូវ​ប្រក្រតីភាព​នៃ​ស្ថាប័ន​ជាតិ ការពារ​ព្រះមហាក្សត្រ ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​បន្ត​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការពារ និង​លើកស្ទួយ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការពង្រឹង​នីតិរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។​
– ត្រូវ​ពន្លឿន​ការដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឲ្យ​បាន​ឆាប់រហ័ស ជៀសវាង​ទុក​វិវាទ​ឲ្យមាន​ការ​រាលដាល និង​ស្មុគស្មាញ ពិបាក​ដោះស្រាយ​។​
– ត្រូវ​យកចិត្តទុកដាក់​គាំទ្រ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​សកម្មភាព​វិនិយោគ​កសិផល អាជីវកម្ម​នានា​ទូទាំង​ស្រុក ជាពិសេស​ផ្ដល់​ការគាំទ្រ និង​ភាពអនុគ្រោះ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ដែល​ជា​វិស័យ​អាទិភាព​ចម្បង​របស់​ខេត្ត ស្របតាម​គោលនយោបាយ និង​គោលការណ៍​ច្បាប់​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​
-​ត្រូវខិតខំ​សម្របសម្រួល និង​ពង្រឹង​ការផ្ដល់​សេវា​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ជូន​ប្រជាពលរដ្ឋ មក​ទទួល​សេវា​។ ទន្ទឹមនឹងនេះ ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ផ្ដល់​សេវា​នៅ​មូលដ្ឋាន ពិសេស​មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ​-​សង្កាត់ មេភូមិ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ ពង្រឹង​ការទទួលខុសត្រូវ​ក្នុង​ការបំពេញ​ការងារ​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​រួម​គ្នា​ដោះស្រាយ​សំណើសុំ​ពរ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព​។​
– ត្រូវ​ជំរុញ និង​បង្កើន​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដូ​សមូលដ្ឋាន និង​ដូស​ជំរុញ ជូន​ប្រជាពលរដ្ឋ កុមារ និង​យុវវ័យ ដើម្បី​បង្កើត​ភាពស៊ាំ​នៅក្នុង​សហគមន៍ សំដៅ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​បណ្ដាលមកពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​បំប្លែង​ខ្លួន​ថ្មី «​ប្រភេទ អូ​មី​ក្រុង​» និង​ត្រូវ​បន្ត​ធ្វើ​ការអប់រំ ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ជាប់​ជាប្រចាំ​នូវ​វិធានការ​នានា ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម រួម​នឹង​វិធានការ ៣​ការពារ និង​៣​កុំ​៕

Filed in: ព័ត៌មានជាតិ