ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ បាន​ឧបត្ថម្ភ​ថវិកា​វិភាគទាន ចំនួន ៥០០,០០០ រៀល ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង​

ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ បាន​ឧបត្ថម្ភ​ថវិកា​វិភាគទាន ចំនួន ៥០០,០០០ រៀល ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

( ខេត្ត​ព្រៃវែង​) ៖​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​ជា​អនុប្រធាន​កិត្តិយស​ ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង បាន​ឧបត្ថម្ភ​ថវិកា​វិភាគទាន ចំនួន ៥០០,០០០​រៀល​(​ប្រាំ​រយ​ពាន់​រៀល​គត់​) ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង ដើម្បី​អបអរ​ទិវា ៨ ឧសភា ឆ្នាំ​២០២២​។​

​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង ដែល​មាន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធានកិត្តិយស​សាខា និង​ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ព្រៃវែង ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​វិភាគទាន​ដល់​សាខា ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​ទាំងអស់​គ្នា​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍​” សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង និង​យកចិត្តទុកដាក់​ប្រើប្រាស់​វិភាគទាន​ដ៍​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​នៅក្នុង​ឱកាស​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២ នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង សូម​អំពាវនាវ សម្តេច ឯកឧត្តម លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា ជា​សប្បុរសជន មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន មេត្តា​ឧបត្ថម្ភ​គាំទ្រ​ដោយ​សទ្ធា​ជ្រះថ្លា ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង ដើម្បី​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌​ជួយ​ដល់​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍​។​

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង នៅតែ​បន្ត​កៀរគរ​មូលនិធិ និង​ស្វាគមន៍​ចំពោះ​ការចូលរួម​វិភាគទាន ថវិកា សម្ភារៈ​ពី​សំណាក់ សម្តេច ឯកឧត្តម លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា ជា​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅ ខេត្ត​ជា​បន្តបន្ទាប់​ទៀត​។ សប្បុរសជន​មានបំណង​បរិច្ចាគ​មក​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង សូម​ទំនាក់ទំនង​៖
១៖ ឯកឧត្តម ឧកញ៉ា សុខ ផេង 012 955 336
២៖ លោកស្រី អ៊ុក មាស​សូលី​ណា 012 772 219

Filed in: ព័ត៌មានជាតិ