ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

រដ្ឋ​មន្ត្រី​ព័ត៌មាន ជំរុញ​ឲ្យ​បង្កើត​មន្ត្រី​អ្នកនាំពាក្យ​ថ្នាក់ក្រោម​ជាតិ ឲ្យបាន​កាន់តែច្រើន​

រដ្ឋ​មន្ត្រី​ព័ត៌មាន ជំរុញ​ឲ្យ​បង្កើត​មន្ត្រី​អ្នកនាំពាក្យ​ថ្នាក់ក្រោម​ជាតិ ឲ្យបាន​កាន់តែច្រើន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្នុង​ពិធី​បិទ​សិក្ខាសាលា ស្តីពី ការិយាល័យ​ឈ្លាសវៃ និង​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​នៅ​ថ្ងៃទី ២២ ខែ​មីនា​នេះ​ថា តាម​អង្គភាព​-​មន្ទីរជំនាញ ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ បង្កើតឲ្យមាន​មន្ត្រី​ជា​អ្នកនាំពាក្យ​មួយរូប ដោយ​រង់ចាំ​ឆ្លើយតប​ព័ត៌មាន​បាន​ទាន់ពេលវេលា ព្រោះ​ការ​ធ្វើ​បែប​នេះ​ដើម្បី​អាច​បន្ថយ​ភាព​តានតឹង ចំពោះ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ពី​ខ្លួន​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ខេត្ត ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ចាំបាច់​ត្រូវ​បង្កើតឲ្យមាន មន្ត្រី​អ្នកនាំពាក្យ​ថ្នាក់ក្រោម​ជាតិ ឲ្យបាន​កាន់តែច្រើន ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន និង​បកស្រាយ​រាល់​ព័ត៌មាន​ណា ដែល​តានតឹង​ខ្លាំង​។ កិច្ចការ​អ្នកនាំពាក្យ នៅតែ​ជា​ស្នូល​ដ៏​មាន​សារៈសំខាន់​បំផុត ដែល​ត្រូវ​នាំ​គ្នា​អនុវត្ត សម្រាប់​ឃឿន​រារាំង​ការពារ​ប្រយោជន៍​ដល់​រដ្ឋបាល​ខេត្ត ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព​ជំនាញ ចំពោះ​រាល់​ការផ្សព្វផ្សាយ​ព័ត៌ មាន​អំពី​ស្ថាប័ន​របស់​ផង​ខ្លួន​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​ទាមទារ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព​ជំនាញ គប្បី​មាន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ព័ត៌មាន​សព្វថ្ងៃ ហើយ​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន មិនមែន​ជា​រឿង​លេងសើច​បាន​នោះ​ទេ ដោយ យោង​តាម​ពាក្យស្លោក «​លឿន ប្លែក រហ័ស ទុកចិត្តបាន នៅទីណា ពេល​ណា​ក៏​បាន​»​។ ពិសេស​ជា​នេះ​ទៀត​នោះ​លោក ខៀវ កាញ្ញារីទ្ធ ក្រើនរំលឹក​ដែរ​ថា សូម​កុំ​យក​អ្នកកាសែត​ជា​សត្រូវ ហើយ​ក៏​យក​អ្នកកាសែត ជា​មិត្តភក្តិ​ស្លាប់​រស់​ជា​មួយ​។ អ្នកកាសែត និង​អ្នកនាំពាក្យ ប្រៀប​ដូច​សន្លឹក​ប្រាក់​តែមួយ​។​
​ទន្ទឹម​នោះ លោក​រដ្ឋមន្ត្រី យល់ឃើញថា ស្ថិត​ក្នុង​បរិបទ​ការងារ អភិបាលខេត្ត ក្រុង​-​ស្រុក ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ ព្រមទាំង​ស្នងការ​នគរបាល​ខេត្ត​នីមួយៗ មាន​ការងារ​ភារកិច្ច​ច្រើន​ដោយ​ពុំ​អាចឆ្លើយតប​ព័ត៌មាន​បាន​ទាន់​ពេលវេលា​នោះ​ទេ ជួន​ពេល​ខ្លះ​ទៀត ប្រសិនបើ​ពេល​ខ្លះ​ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ទាំង​មាន​អារម្មណ៍មិនល្អ និយាយ​ផ្តល់​ព័ត៌មាន​កាន់​អ្នកកាសែត មិន​សមប្រកប​វា​អាច​បញ្ហា​កាន់តែច្រើន​។​

​ចំណែកឯ​លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឲ្យ​ដឹង​ដែរថា អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ព័ត៌មាន ជា​កិច្ចពង្រឹង​វេទិកា​សន្ទនា​ឆ្លើយឆ្លង រវាង​មន្ដ្រី​ព័ត៌មាន និង​មន្ទីរ​វិស័យ​ជំនាញ​ជុំវិញ​រដ្ឋបាលខេត្ត ដើម្បី​ផ្ដល់​ការយល់ដឹង​ដល់​សាធារណជន ឈាន​ទៅ​ការបង្កើតបាន​នូវ​តម្លាភាព គណនេយ្យភាព និង​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដោយ​ប្រសិទ្ធភាព និង​ស័ក្ដិ​សិទ្ធ​ភាព​។​
​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៏​បាន​ចាត់ទុកថា នេះ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ការរួមចំណែក​អនុវត្ត​នយោបាយ កែទម្រង់​មុត​ស្រួច ក្នុង​វិស័យ​ព័ត៌មាន​នៅ​ថ្នាក់​មូលដ្ឋាន តាម​ស្មារតី​នៃ​គោលនយោបាយ​វិមជ្ឍការ និង​វិសហមជ្ឍការ ដែល​ជា​ការទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ផ្ទាល់​ក្នុង​ការសន្ទនា​ឆ្លើយឆ្លង ផ្សព្វផ្សាយ​បំផុសស្មារតី​នយោបាយ និង​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​រដ្ឋបាល​មូលដ្ឋាន ដោយ​ការបង្ហាញ​ចេញ​នូវ​ដំណោះស្រាយ​នៃ​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន​។​

​លោក ផៃ ស៊ីផា​ន ក៏​មើលឃើញ​ពី​ចំណុច​ខ្វះខាត​មួយ​ផងដែរ អំពី​កិច្ចសហការ​រវាង​មន្ដ្រី​ព័ត៌មាន និង​មន្ដ្រី​នៃ​មន្ទីរ​វិស័យ​ជំនាញ នៅ​មាន​កង្វះខាត​ធនធាន​សម្រាប់​វិជ្ជាជីវៈ​ទាំង​មន្ដ្រី សម្ភារៈ និង​ថវិកា ក្នុង​ការចុះ​យក​ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន នៅក្នុង​មន្ទីរ​ព័ត៌មាន​នៃ​ខេត្ត​មួយចំនួន​។​

​ចំពោះ​កិច្ចសហការ​រវាង​មន្ដ្រី​ព័ត៌មាន និង​មន្ដ្រី​នៃ​មន្ទីរ​វិស័យ​ជំនាញ ពុំទាន់​មាន​ភាព​ជិតស្និទ និង​ស៊ីសង្វាក់​គ្នា​នៅឡើយ ដែល​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​អ្នកនាំពាក្យ ឬ​មន្ដ្រី​ព័ត៌មាន ក្នុង​ការប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន ឲ្យបាន​ទូលំទូលាយ និង​ទាន់​ពេលវេលា​។ ដោយឡែក​មន្ដ្រី​នាំ​ពាក្យ​របស់​សាលាខេត្ត ទទួលបន្ទុក​កិច្ចការ​នាំពាក្យ ត្រឹម​កម្រិត​ជា​កិច្ចការ​បន្ថែម លើ​ភារកិច្ច​ស្នូល ដែល​ធ្វើឱ្យ​ខ្វះ​លទ្ធភាព និង​ប្រសិទ្ធភាព ក្នុង​ការប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​។​

​តែ​ទោះ​យ៉ាងណា​ក៏ដោយ លោក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ជឿជាក់​ថា​សិក្ខាកាម ដែល​មក​ទទួល​ចំណេះដឹង​លើ​វិស័យ​ព័ត៌មាន រយៈពេល ២​ថ្ងៃ នឹង​បន្ដ​អនុវត្ត​ការងារ​ផ្តល់ប័ត៌មាន​យ៉ាងសកម្ម និង​យកចិត្តទុកដាក់​ប្រកប​ដោយ​មនសិការ និង​ឧត្តមគតិ​ខ្ពស់ ទទួល​យក​ចំណេះដឹង និង​ការចែករំលែក​បទ​ពិ​សោ​ន៍​ទៅវិញទៅមក ក្នុងន័យ​ចូលរួម​កសាង​ប្រទេសជាតិ ឲ្យទទួល​បាន​សុខ​សន្ដិភា​ព ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​លើ​គ្រប់​វិស័យ ដោយ​ផ្ដោត​ទៅលើ​ការកែទម្រង់​អភិបាលកិច្ច ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ដ្រ​ចតុកោណ ដំណាក់កាល​ទី ៤ សំដៅ​ពង្រឹង​ស្ថាប័ន​សាធារណៈ បង្កើន​ប្រសិទ្ធភាព និង​លើកកម្ពស់​គុណភាព​សេវាសាធារណៈ តាមរយៈ​វិស័យ​ព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ