ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ឆ្នាំ​២០២២

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បើ​តាម​ប្រភព​ពី​មន្ត្រី​ក្តាម​ខ្យង​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ បានឲ្យដឹងថា រយៈ​នេះ ឈ្មួញ​ឈ្មោះ មករា ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ បាន​បង្កើន​សកម្ម ភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន យ៉ាងគំហុក​។​

​ប្រភព​បាន​បញ្ជាក់​ច្បាស់​ថា ឈ្មួញ​ឈ្មោះ មករា ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​4 ទៅ​5​គ្រឿង ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ស្រុក​អូរយ៉ាដាវ យ៉ាង​រលូន ព្រោះ​មាន​ការឃុបឃិត​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ព្រមទាំង​លោក យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​ឈ្មោះ មករា បានឲ្យដឹងថា ឈ្មួញ​រូបនេះ​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​តំបន់​ភ្នំ​កុក ភូមិ​ទាម​ក្រោម ស្រុក​វ៉ើន​សៃ យក​មក​រក្សាទុក​ក្នុង​ឃ្លាំង​ធំ​មួយ​នៅ​ចំណុច​ចំណោត​ខាងជើង​បឹង​យក្ខ​ឡោម ក្រុង​បាន​លុង ទី​រួម​ខេត្ត​រតនគិរី​។

​សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វ៉ើន​សៃ មិន​ដែល​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ព្រោះ​គេ​ដឹង​ថា​ឈ្មួញ​ម្នាក់​នេះ​មាន​មន្ត្រី​ធំៗ​នៅ​ពីក្រោយ​ខ្នង​។​

នៅពេល​ប្រមូល​ទិញ​ឈើ​រក្សាទុក​ក្នុង​ឃ្លាំង​បាន​ច្រើន​ទើប​ឈ្មួញ​ឈ្មោះ មករា ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគិរី បានឲ្យដឹងថា ការ​ដែល​ឈ្មួញ​ឈ្មោះ មករា អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន យ៉ាង​រលូន ដោយសារ​មាន​ភ្លើង​ខៀវ ពី​សំណាក់​លោក ខឹម ចិ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ផងដែរ​។​

​លើស​នេះ​ទៅទៀត​គឺ​ឈ្មួញ​ឈ្មោះ មករា មាន​ខ្នងបង្អែក​ក្រាស់ ឬ​ជា​ប្រភព​ចំណូល​របស់​មន្ត្រី​ធំៗ​មួយចំនួន​នៅក្នុង​ខេត្តរ តន​គិរី ទើប​គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ប៉ះពាល់​ឈ្មួញ​ម្នាក់​នេះ​ទាល់តែសោះ​។​

 

Filed in: ព័ត៌មានជាតិ