ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បកស្រាយ​បំភ្លឺ​ជូន​ជនរួមជាតិ ក៏​ដូចជា​អ្នក​និយម​តាមដាន​ព័ត៌មាន នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ពុំ​មាន​ល្បែង​ការ​លេងល្បែង​ដូច​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន ស៊ី អេច អ (CHR TV ONLINE) នោះទេ​!

អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បកស្រាយ​បំភ្លឺ​ជូន​ជនរួមជាតិ ក៏​ដូចជា​អ្នក​និយម​តាមដាន​ព័ត៌មាន  នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ពុំ​មាន​ល្បែង​ការ​លេងល្បែង​ដូច​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន ស៊ី អេច អ (CHR TV ONLINE) នោះទេ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាប​ជូន​អ្នក​និយម​តាមដាន​ព័ត៌មាន នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook និង​សាធារណជន​មេត្តា​ជ្រាប​ថា​៖ កន្លង​ទៅ​ថ្មីៗ​នេះ​មាន​សារព័ត៌មាន ស៊ី អេច អ​(CHR TV ONLINE) បាន​សរសេរ និង បង្ហោះ​ព័ត៌មាន​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​មាន​ខ្លឹមសារ​ថា​៖ “​ទីតាំង ល្បែង​ប្រជាប្រិយ​សម័យបុរាណ ចាប់ផ្ដើម​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ សូមឱ្យ ឯកឧត្តម​អភិបាលខេត្ត សៀមរាប មេត្តា​ជួយ​ត្រួតពិនិត្យ​” ។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ដាក់​បទបញ្ជា​ទៅកាន់​លោក វរសេនីយ៍ទោ ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើ​ការចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ដែល​ជា​លទ្ធផល​ទទួល​បាន មាន​ដូចខាងក្រោម​៖

​ជាក់ស្ដែង​នៅ​រសៀល ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២២ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​នៃ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ជ្រាវ បាន​ចុះ​ស្រាវជ្រាវ​ទៅ​ដល់​ទីតាំង ដែល​ស្ថិតនៅ​តាម ផ្លូវ​គ្រួស​ក្រហម​ទៅកាន់​បឹង​ពារាំង​នៃ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ពិនិត្យឃើញថា​៖ ពុំ​មាន​សកម្មភាព​លេង​ល្បែងស៊ីសង​ខុសច្បាប់ ដូចជា ការ​ជល់​មាន់ លេង​អាប៉ោង ដូច​សារព័ត៌មាន​ខាង​លើ បាន​បង្ហោះ​ចុះផ្សាយ​នោះទេ (​រូបភាព​ដែល​សារព័ត៌មាន​បាន​បង្ហោះ ជា​រូបភាព​ចាស់​)​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​បកស្រាយ​បំភ្លឺ ជូន​សាធារណជន​ក៏ដូចជា​អ្នកសារព័ត៌មាន ជាច្រើនលើក ច្រើនសារ​រួចមកហើយ ហេតុ​ដូច​ច្នេះ សូម​ធ្វើការ រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ ឱ្យបាន​ទាន់​ពេលវេលា អំពី​ទីតាំង​នៃ​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ ដើម្បី​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប ដោយ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​ទៅកាន់​ស្ថាប័ន អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្តន៍​ទៅតាម​នីតិវិធី​នៃ​ច្បាប់​ជា​ធរមាន​។​

​ទន្ទឹមនឹងនេះ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សូម​ថ្លែងអំណរគុណ​យ៉ាង​អនេក ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ដែល​តែងតែ​ចូលរួម​ផ្ដល់​ព័ត៌មាន​ពិត ក្នុងន័យ​ស្ថាបនា​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​របៀបរៀបរយ​សង្គម ជាពិសេស ចូលរួម​អនុវត្ត​នូវ​លក្ខណសម្បត្តិ​ទាំង​៧​យ៉ាង នៃ គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​អាស្រ័យហេតុនេះ សូម​អ្នកសារព័ត៌មាន បណ្ដា​អ្នក​និយម​តាមដាន​ព័ត៌មាន នៅតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook និង​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

Filed in: ព័ត៌មានជាតិ