ស្វាយរៀងៈ នាព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោកស្រី កិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា បានអញ្ចើញជាអធិបតី ក្នុងពិធីសម្ពោធអគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជាសង្កាត់បាវិត ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សូមបញ្ជាក់ថាៈ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជានេះ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តួចផ្តើមកសាងដោយ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក លី ធុជ សមាជិកគណៈកម្មា ធិការកណ្ដាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានក្រុងបាវិត រួមជាមួយ លោក លោកស្រី លោកឧកញ៉ា ដែលបានរួមគ្នាកសាង ស្នាក់ការគណបក្ស រួមមាន បន្ទប់ប្រជុំ បន្ទប់ការិយាល័យ បន្ទប់ទឹក និងរបងព័ទ្ធជុំវិញ ដែលបានចំណាយថវិកាអស់ ១១១.៣០០ ដុល្លារអាម៉េរិក និង ១០ លានរៀល ។
ថ្លែងក្នុងឱកាសនោះ លោកស្រី កិត្តិសង្គបណ្ឌិត បានមានប្រសាសន៍ថាៈ សមិទ្ធផលថ្មីរបស់ គណបក្សប្រជាជនកម្ពុជា បានបំរើប្រយោជន៍យ៉ាងសំខាន់ ដល់កិច្ចការទូទៅរបស់មន្ត្រី របស់គណបក្សប្រជាជនកម្ពុជា នៅទីនេះ៕