ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រជាពលរដ្ឋ ខ្វះខាត ១០០ គ្រួសារ នៅ​ក្រុង​បាវិត បាន​ទទួល​ជំនួយ​សង្គ្រោះ​បន្ទាន់ ក្នុង អំឡុង​ពេល​កូវី​ដ ១៩

​ប្រជាពលរដ្ឋ ខ្វះខាត ១០០ គ្រួសារ នៅ​ក្រុង​បាវិត បាន​ទទួល​ជំនួយ​សង្គ្រោះ​បន្ទាន់ ក្នុង អំឡុង​ពេល​កូវី​ដ ១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀងៈ លោកស្រី​កិត្តស​ង្គ​ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី ចែក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់ ជូន​ដល់​ប្រជាពលរដ្ឋ មាន​ជីវភាព​ខ្វះខាត ដែល​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន ១០០ គ្រួសារ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំង​ទ្វេ តែងតែ​មាន​មនោសញ្ចេតនា ស្រលាញ់​រាប់អាន និង​រួមសុខ​រួមទុក្ខ​ជាមួយ បងប្អូន​ជនរួមជាតិ ទាំងអស់ នៅ​គ្រប់​ទីកន្លែង ទូទាំង​ប្រទេស​កម្ពុជា ដោយ​មិន​ទុក​ឲ្យ​អ្នកណា ស្លាប់​ដោយសារ អត់​អាហារ​នោះទេ​។​

​អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ ១០០​គ្រួសារ នាពេលនេះ ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ១​បាវ ៤០​គីឡូក្រាម ម៉ាស់ ១​ប្រអប់ និង​ថវិកា ៥​ម៉ឺន​រៀល ៕

Filed in: ព័ត៌មានជាតិ