ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យ​ពហុ​មុខរបរ​ម្នាក់ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ជនសង្ស័យ​ពហុ​មុខរបរ​ម្នាក់ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ជនសង្ស័យ​ម្នាក់ ឈ្មោះ នេន រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ក្នុង​ដីឡូត៍ អតី​តឌ្រីម​លែនមុខ​ណាហ្គា​វើល មានមុខ​របរ រត់​រ៉ឺម៉ក​កង់​បី​ផង រត់​ផា​ស្អាប់​ផង ហើយ​ក៏​បន្ថែម​មុខរបរ​ឆក់​ទូរស័ព្ទដៃ​មួយ​ទៀត តែ​ភ្លាត់ស្នៀត ត្រូវ​បាន​ធ្លាក់​ចូល​ដៃ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច ជនសង្ស័យ​ខាងលើ​បាន​សារភាព​ឲ្យដឹងថា កាលពី​វេលា​ម៉ោង​៤​និង​00​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ រូប​ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត​បាន​ស​កម្ម​ភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​កំពុង​អង្គុយ​ក្នុង​រ៉ឺម៉ក​កង់​បី​នៅ​ចំណុច​ផ្លូវ​នរោត្តម​ភូមិ​១៣ សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន ក្រោយពេល​កើតហេតុ​កំលាំង​ល្បាត​របស់​អ​.​ហ​ខណ្ឌ​ចំការមន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​nex​ខាងលើ​ផ្ដួល​ចោ​នៅលើ​ផ្លូវ ហើយ​ជនរងគ្រោះ​កំពុងស្ថិត​នៅ​ទីនោះ​ដោយ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ជនសង្ស័យ​បាន​ឆក់យក​ទូរស័ព្ទ​របស់​ខ្លួន និង​បាន​រត់​ចូលទៅ​ក្នុង​ភូមិ​បាត់ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​រុករក​តែ​ពុំ​ឃើញ​ក៏​លើក​យក​ម៉ូតូ​មក​រក្សាទុក​ដើម្បី​ធ្វើ​ការស្រាវជ្រាវ​បន្ត​។ ដោយ​មាន​ការសហការណ៍​ល្អ​ពី​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​សារពត៌មាន​C007​ព្រមទាំង​មិត្តភ័ក្ក្រ​៤​ទៅ​៥​នាក់ ដែល​បាន​ជួយ​ចូល​រុករក នៅ​ម៉ោង​៥​និង​២២​នាទី​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ដែល​មាន​សភាព​ភ័យញ័រ​ក៏​នាំគ្នា​ឃាត់ទុក និង​ដឹក​យក​មក​ប្រគល់ឲ្យ​សមត្ថកិច្ច​មូល​ដ្ឋា​ន​អាវុធហត្ថ​ខណ្ឌចំការមន​។​

​ជនសង្ស័យ​បាន​បន្ថែមថា​រូប​ខ្លួន​ជា​អ្នក​ឆក់​និង​ឈ្មោះ​តុង​ជា​អ្នកបើក​ម៉ូតូ ក្នុង​ខណះពេលដែល​ជន​រង​គ្រោះ​កំពុងកាន់​ទូរស័ព្ទ​អង្គុ​យ​ក្នុង​រឺ​ម៉កក​ង់​បី​ពេលធ្វើ​សកម្មភាព​ឆក់​បាន​ហើយ​ក៏​បើក​ម៉ូតូ​បន្ថែម​ល្បឿន​ប៉ុន្តែ​ត្រូ​បាន​ជនរងគ្រោះ​កញ្ឆក់​ចាប់ដៃ​បាន​បណ្ដាលឲ្យ​ដួល​ម៉ូតូ​ឃើញ​សភាព​បែប​មិន​ស្រួល​ក៏​នាំគ្នា​រត់​គេចខ្លួន​ដោយ​រូបគេ​រត់​ទៅ​បុក​និង​ថ្ម​រនាំង​ទ្រូងផ្លូវ​បណ្ដាលឲ្យ​ដួល​រួច​ងើប​ឡើងរ​ត់​ត្រឡប់​ទៅ​ក្រោយ​តាមផ្លូវ​នរោត្តម​ឡើង​តាមផ្លូវ​សុធារស​ចូល​តាម​ផ្លូវលំ​ទៅ​លាក់ខ្លួន​នៅ​ផ្សារ​រន្ទះបាញ់​ហើយ​ត្រូវបាន​មនុស្ស​មួយក្រុម​រកឃើញ រួច​ចាប់ខ្លួនបាន ចំណែក​បក្ខពួក​របស់​ខ្លួន​ម្នាក់ទៀត​ឈ្មោះ​អា​តុង​បាន​យក​ទូរស័ព្ទ​រត់​គេចខ្លួន​បាត់​មិនដឹងថា​គេ​ទៅ​ទីណា​ទេ ហើយក៏​មិន​ស្គាល់​កន្លែង​ស្នាក់នៅ​របស់​វា​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​បន្ត និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ​

Filed in: ព័ត៌មានជាតិ