ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​មន្ត្រី និង​អាជ្ញាធរ នៅ​ខេត្ត​រតនគិរី ចុះ​ពិនិត្យ​ទីតាំង​ដែល​លេច​ព័ត៌មាន​ថា មាន​ជនខិលខូច​យក​គ្រាប់​ស្វាយចន្ទីរ​ខូច​គុណភាព ទៅ​លក់​ឲ្យ​ឈ្មួយ​កណ្តាល

​មន្ត្រី និង​អាជ្ញាធរ នៅ​ខេត្ត​រតនគិរី ចុះ​ពិនិត្យ​ទីតាំង​ដែល​លេច​ព័ត៌មាន​ថា មាន​ជនខិលខូច​យក​គ្រាប់​ស្វាយចន្ទីរ​ខូច​គុណភាព ទៅ​លក់​ឲ្យ​ឈ្មួយ​កណ្តាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​រតនគិរី​)៖ ស្របពេល​ដែល​តម្លៃ​គ្រាប់ស្វាយចន្ទីរ​នៅ​ឆ្នាំ​នេះ​ធ្លាក់ចុះ​ជាង​ឆ្នាំ​មុន ដោយសារ​តម្លៃ​ប្រេងសាំង​កើន​ឡើង​នោះ បែរជា​នៅ​ខេត្ត​រតនគិរី មាន​ជន​ខិលខូច​មួយចំនួន ដើម្បី​ផលប្រយោជន៍​ខ្លួនឯង មិន​គិត​ពី​ផលប៉ះពាល់​ប្រជាកសិករ​អ្នក​ដាំ​ស្វាយចន្ទីរ ដោយ​ជ្រើសរើស​គ្រាប់​ចន្ទីរ​ត្រាំ​ក្នុង​អាងទឹក​មាន​គ្រាប់​ខ្លះ​លិច​, គ្រាប់​ខ្លះ​អណ្តែត ហើយ​រើស​គ្រាប់ស្វាយចន្ទីរ​ត្រាំ​ទឹក​អណ្តែត (​អត់​គុណភាព​) យកទៅ​លក់​បន្ត ឲ្យ​អ្នក​ប្រមូល​ទិញ​តូចតាច​ចំណេញ​ក្បាលកាក់​។​

​ក្រុម​ឈ្មួញ​តូចតាច​ពួកគាត់​ដឹកយក​ទៅ​លក់​ឲ្យ​ឈ្មួញ ដែល​រកស៉ី​ត្រឹមត្រូវ​ប៉ុន្តែ​មិនដឹងថា​គេ​មាន​ចេតនា យក​គ្រាប់​ស្វាយចន្ទីរ​ខូច​គុណភាព​មក​លក់​ឲ្យ ជាហេតុ​នាំ​ឲ្យ​អ្នក​រកស៉ី​ត្រឹមត្រូវ​ដឹកយក​ទៅ​លក់​ប្រទេស​វៀតណាម ប្រឈម​នឹង​បាត់​ទីផ្សារ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២២ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​សហកា​រ​ជាមួយ​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្ត​រតនគិរី និង​អាជ្ញាធរ​ស្រុក​បរ​កែវ បាន​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទីរ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ត្រុំ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគិរី​។​

​លោកស្រី ភូ ដា​លី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​រតនគិរី ថ្លែងឲ្យដឹងថា ម្ចាស់​ឃ្លាំង​មានឈ្មោះ លី សាម​ឌី​។ ម្ចាស់​ឃ្លាំង​និយាយ​ប្រាប់​តាម​ទូរស័ព្ទ​ថា ការយក​គ្រាប់ស្វាយចន្ទីរ​ទៅ​ត្រាំ​ក្នុង​អាងទឹក​មាន​ខ្លះ​លិច​, ខ្លះ​អណ្តែត គឺ​ដើម្បី​លាង​គ្រាប់ស្វាយចន្ទីរ​ឲ្យ​ស្អាតបាន​តម្លៃខ្ពស់ទីផ្សារ​នៅ​ប្រទេស​វៀតណាម មិន​បាន​បែងចែក​ប្រភេទ​គ្រាប់ស្វាយចន្ទីរ​លេខ​១, លេខ​២​អត់​គុណភាព​នោះទេ​, ហើយ​ឃ្លាំង​ប្រមូល​ទិញ​គ្រាប់​ស្វាយចន្ទីរ​នេះ មាន​វិញ្ញាបណ្ណប័ត្រ​ត្រឹមត្រូវ​ប៉ុន្តែ​មិន​បាន​បង្ហាញ​ក្រុម​ការងារ​នោះ​ទេ ដោយ​ម្ចាស់​ឃ្លាំង​មិន​នៅ​កន្លែង​។​

​លោកស្រី​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ក្រុមការងារ​នឹង​ចុះ​ត្រួតពិនិត្យ​កន្លែង​ប្រមូល​ទិញ​គ្រាប់​ចន្ទីរ​ក្នុង​ក្រុង​បាន​លុង​ជាច្រើន​កន្លែង​ទៀត ដែល​មាន​អាង​ត្រាំ​គ្រាប់ស្វាយចន្ទីរ​។ យ៉ាងណាក៏ដោយ រង់ចាំ​ក្រុម​ការងារ​មន្ទីរ​ពាណិជ្ជ​កម្ម និង​សាខា ក​.​ប​.​ប ខេត្ត​រតនគិរី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​វែកមុខ​ក្រុម​ឈ្មួញ​ខិលខូច​មួយចំនួន គិតតែ​ផលប្រយោជន៍​ខ្លួនឯង មិន​គិត​ផលប៉ះពាល់​ប្រជាកសិករ​ដាំ​ស្វាយចន្ទីរ​ប្រឈមមុខ​នឹង​បាត់​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​។​

​ចំណែកឯ​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​កន្លង​ទៅ​ថ្មីៗ​នេះ​ប្រាប់ឲ្យដឹង​ថា ទូទាំង​ខេត្ត​មាន​ផ្ទៃដី​ដាំ​ស្វាយចន្ទីរ​សរុប​ជាង ៤​ហិកតា និង​ផ្ទៃ​ដី​ដែល​ទទួល​ទិន្នផល​ជាង ១​ម៉ឺន​ហិកតា ហើយ​ឆ្នាំ​នេះ​ទិន្នផល​ធ្លាក់ចុះ​ជាង​ឆ្នាំ​មុន​ពោល គឺ​កាលពី​ឆ្នាំ​២០២១ ក្នុង​១​ហិកតា​ទទួល​ទិន្នផល​ចាប់ពី ១​តោន​ឡើង​៕

Filed in: ព័ត៌មានជាតិ