ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព​ចូលរួម​ការពារ​សន្ដិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់ ក្នុង​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន លើក​ទី​១៩

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព​ចូលរួម​ការពារ​សន្ដិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់ ក្នុង​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន លើក​ទី​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព​របស់​ខ្លួន​ក្នុង​ការចូលរួម​ការពា​រ​សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់ ជូន​ដល់​គណៈប្រតិភូ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន លើក​ទី​១៩ (ACDFM-19 : 19th ASEAN CHIEF OF DEFENSE FORCES MEETING) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦-១៨ ខែ​មីនា ឆ្នាំ​២០២២) នៅ​រាជធានី​ភ្នំពេញ​។​

សូមជម្រាបថា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​ទាំង ១០ ប្រទេស បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​របស់​ខ្លួន បន្ទាប់ពី​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ និង​អនុម័ត​លើ​ឯកសារ​មួយចំនួន​។​

នៅមុន​បិទ​កិច្ចប្រជុំ ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​កងទ័ព​អាស៊ាន​ទាំង ១០ ប្រទេស បាន​ធ្វើការ​ពិភាក្សា​ដោយ​បើកចំហ ស្មោះត្រង់ និង​ប្រកបដោយ​ផ្លែផ្កា ជាមួយនឹង​ការផ្លាស់ប្តូរ​ទស្សនៈ ព័ត៌មាន​ស្តីពី​បរិយាកាស​សន្តិសុខ​ក្នុង​តំបន់ ជា​ពិសេស​ក្រោម​ទិស​ស្លោក «​សាមគ្គីភាព​ដើម្បី​សន្តិសុខ​ប្រកបដោយ​ភាព​សុខដុម​»​។

ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​អាស៊ាន​ទាំង ១០ ប្រទេស​បាន​ធ្វើ​ការអនុម័ត​សេចក្តីថ្លែងការណ៍​រួម និង​ផែនការ​សកម្មភាព​ការងារ​យោធា​អាស៊ាន​រយៈពេល​ពីរ​ឆ្នាំ (២០២២-២០២៤)៕

Filed in: ព័ត៌មានជាតិ