ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ទីតាំង​បញ្ជល់មាន់​របស់​ឈ្មោះ ហា​ច នៅ​ស្រុក​ចំការលើ​ដំណើរការ​វិញ​ហើយ​

ទីតាំង​បញ្ជល់មាន់​របស់​ឈ្មោះ ហា​ច នៅ​ស្រុក​ចំការលើ​ដំណើរការ​វិញ​ហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​មិនា ឆ្នាំ​២០២២ មុន​នេះ​បន្តិច​បានឲ្យដឹងថា ទីតាំង​បញ្ជល់មាន់​បង្កប់​អាប៉ោង​ដ៏​ធំ​មួយ​កន្លែង​របស់​ឈ្មោះ ហា​ច នៅ​ចំណុច​ចំការ​ស្វាយចន្ទី ផ្ទះ​តា​ប៉ុម ស្ថិតក្នុង​ភូមិ​អណ្តូង​ភ្នំ ឃុំ​ចម្ការអណ្តូង ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ បន្ទាប់ពី​ត្រូវ​បាន​ផ្អាក​មួយរយៈ​។​

​សេចក្តីរាយការណ៍​បានឲ្យដឹងថា ទីតាំង​បញ្ជល់មាន់​ខាងលើនេះ​បាន​បើក​ដំណើរការ​ប្រកួត​ក្នុង​មួយ​សប្តាហ៍​ចំនួន​៤​ថ្ងៃ​គឺ ថ្ងៃ​អង្គារ , ពុធ , សុក្រ ,​និង សៅរ៍ ស៊ីសង​ចាញ់ឈ្នះ​លក្ខណៈ​ទ្រង់ទ្រាយ​ធំៗ មាន​មនុស្ស​ចូលរួម​ប្រកួត​ច្រើន​កុះករ ប្រឆាំង​គោលការណ៍​៩​ចំណុច​ភូមិ​–​ឃុំ​មាន​សុវត្ថិភាព ប៉ុន្តែ​មិនដឹងថា តើ​លោក​មេឃុំ​ចម្ការ​អណ្តូង និង​លោក​អភិបាល​ស្រុក​ចំការលើ បានដឹង​ពី​ព័ត៌មាន​នេះ​ដែរ ឬ​យ៉ាងណា​នោះទេ​។​

ពាក់ព័ន្ធ​សេចក្តីរាយការណ៍​ពី​ទីតាំង​បញ្ជល់មាន​ខាងលើ​នេះ​ដែរ លោក​មេឃុំ​ចម្ការអណ្តូង ក៏ដូចជា​លោក​អភិបាល​ស្រុក​ចំការលើ​លោក​អធិការនគរបាល​ស្រុក និង​មេបញ្ជាការ​អាវុធហត្ថ​ស្រុក អង្គភាពយើងខ្ញុំមិន​អាច​ស្វែងរក​ដើម្បី​សុំ​ការបំភ្លឺ​បាន​ទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា ព័ត៌មាន​នេះ​ចាត់ទុកជា​សេចក្តីរាយការណ៍​ជូន​ដល់ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរ​ខេត្ត​កំពង់ចាម ជ្រាប​ជា​ដំណឹង និង​ចាត់វិធានការ​ចុះបង្ក្រាប​លប់បំបាត់​ល្បែង​សុីសង​កុំឲ្យ​កើតមាន​ក្នុង​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ