ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប រៀច​ចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១១ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២២

​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប រៀច​ចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១១  ទិវា​អន្តរជាតិ​នារី ៨​មីនា  ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២២ មន្ទីរ កិច្ចការនារី​ខេត្ត​កែប បាន​រៀបចំ​ពិធី អបអរសាទរ ខួប​លើក​ទី​១១១ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​” នៅ​សាលប្រជុំ​សាលាខេត្ត​កែប ក្រោម​អធិបតីភាព លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា លោក​បណ្ឌិត សោម ពីសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោកជំទាវ ស ម៉ា​លីដា និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ តំណាង​សាលាដំបូង​ខេត្ត​កែប ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​ឧត្ដមសេនីយ៍ វរ​សេនីយ៍ តំណាង​កងកំលាំង​ទាំង​បី ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត និង មន្ត្រី រាជការ ជា​នារី គ្រប់​មន្ទីរ​អង្គភាព​ផងដែរ​។​

​បើ​តាម​របាយការណ៍រ​បស់​លោកស្រី អ៊ូ សុគន្ធី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប បានអោយដឹងថា​ក្នុង​ឆ្នាំ​២០២១ ដើម្បី​ឆ្លើយតប នឹង​វិស័យ​យុទ្ធសាស្ត្រ​កិច្ច​ការពារ​ផ្លូវ​ច្បាប់​លើ​ស្ត្រី និង​កុមារ មន្ទីរ​កិច្ចការនារី​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ចូល​រួមចំណែក​ធ្វើអោយ​ស្ត្រី និង​កុមារ ទទួលបាន​កិច្ចការពារ​តាម​ផ្លូវច្បាប់​ដោយ​ស្មើភាព និង​ធ្វើ​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ ការជួញដូរ ការរំលោភបំពាន​លើ​ស្ត្រី និង​កុមារ​។ ក្នុងនោះ​បាន​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការទប់ស្កាត់​ការរំលោភ​បំពាន​បាន​ចំនួន ០៣​លើក មាន​អ្នកចូលរួម ១០៥​នាក់ ស្រី​៩០ នាក់ ចុះ​ស្រង់​ទិន្នន័យ​អំពើហិង្សា​ក្នុង​គ្រួសារ​ចំនួន ០៣​លើក ការទប់ស្កាត់​រំលោភ​សេពសន្ថវៈ មាន ០៤​ករណី ធៀប​នឹង​ឆ្នាំ​២០២០ មាន​ការកើនឡើង​០២​ករណី​។​

​បន្ទាប់​ពី​លោកស្រី អ៊ុល ភីរុណ អភិបាលរង​ខេត្ត បាន​អាន​ព្រះរាជសារ​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្នុង​ឳ​កាស​អបអរសាទរ​ខួប​លើក​ទី​១១១ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២២ រួចមក ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប អាន​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឳ​កាស​អបអរសាទរ​ខួប​លើក​ទី​១១១ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​”​ដែលមាន​ខ្លឹមសារ​អំពាវនាវ អោយ​មន្ទីរ​អង្គភាព​តាម​បណ្តា​ខេត្ត បន្ត​ពង្រឹង​សមភាព​យេនឌ័រ​ជា​កិច្ចការ​អាទិភាព និង​កាន់តែ​ចាំបាច់​ដើម្បី​អោយ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប​កាន់តែ​ទទួលបាន​នូវ​កាលានុវត្តន​ភាព​ពេញលេញ និង​ប្រកប​ដោយ​សមភាព​នៅក្នុង​គ្រប់​ទិដ្ឋភាព ទាំង​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច ដែល​ជា​វិធាន​អាទិភាព​ដើម្បី​សម្រេច​តាម​ចក្ខុវិស័យ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ដូច​ខាងក្រោម​៖
១-​នៅក្នុង​ការកសាង​សំណាញ់​សុវត្ថិភាព​សង្គម​និង​មូលដ្ឋាន​សង្គម សេដ្ឋកិច្ច ដែល​រឹងមាំ​នាពេល​អនាគត ។​
២- ជំរុញ​ការអនុវត្ត​វិធានការ​គោលនយោបាយ​គាំទ្រ​ដល់​សហគ្រិន និង​អាជីវករ​ជា​ស្ត្រី និង​យុវជន ជាពិសេស​នៅ​ក្នុង​ការស្ដារ​អាជិ​វក​ម្ម​និង​មុខរបរ​ពី​វិបត្តិកូ​វីដ​-១៩ អភិឌ្ឍន៍​ភាព​ធន់​ដើម្បី​វិវត្តន៍​ខ្លួន​ទៅ​ក្នុង​យុគសម័យ​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្តន៍ឧ​ស្សហកម្ម​ទី​៤​។​
៣-​ដោះស្រាយ​គម្លាត​យេនឌ័រ ក្នុង​វិស័យ​ឌីជីថល ពិសេស​បង្កើន​ការចូលរួម របស់​ស្រី្ត​និង​ក្មេង​ស្រី នៅក្នុង​វិស័យ​ឌីជីថល​។​
៤-​លើក​កំពស់​តួនាទី​ស្ត្រី នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​បៃតង កសិឧស្សាហកម្ម​បៃតង និង​អេកូ​ទេសចរណ៍ ដើម្បី​ចូលរួម​លើក​កំពស់​សេដ្ឋកិច្ច​គ្រួសារ​។​
៥-​លើក​កំពស់​ការទទួលស្គាល់​តម្លៃ​ការងារ ក្នុងផ្ទះ និង​ថែទាំ​សមាជិកគ្រួសារ និង​កំណត់​មធ្យោបាយ ដើម្បី​កាត់បន្ថយ​បន្ទុក​លើ​ការងារ​របស់​ស្ត្រី និង​ក្មេង​ស្រី​។​
​និង​ទី​៦-​បន្ត​លើ​ក​កំពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​សុខដុមរមនា​នៅក្នុង​គ្រួសារ តាមរយៈ​ការ​ជម្រុញ ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការទប់ស្កាត់​អំពើហឹង្សា​លើ​ស្ត្រី​និង​កុមារ​។​

​ក្នុងនោះដែរ លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​មន្ត្រីរាជការ​ជា​នារី ត្រូវ ខិតខំ​ប្រឹងប្រែង បង្កើន​សមត្ថភាព​ផ្ទាល់​ខ្លួន ដើម្បី​បន្តវេន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន ប្រកបដោយ គុណភាព ប្រសិទ្ធភាព សាកស​ម​និង​ពាក្យ​ស្ត្រី​ជា​ឆ្លឹងខ្នង ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ