ស្រុកថ្មពួក ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំសប្តាហ៍ និងទិសដៅបន្ត នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤។
នៅក្នុងឱកាសនោះ ៖លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ក៏បានមានប្រសាសន៍ ដល់មេបញ្ជាការតាមបណ្តាកងឯកភាពចំណុះ ដែលពាក់ព័ន្ទ អោយត្រៀមរួចជាស្រាច់សម្រាប់កម្មវិធីនាពេលខាងមុខ និងអនុវត្តអោយបានម៉ឺងម៉ាត់តាមផែនការរបស់កងពលប្រគល់ជូនផងដែរ។