ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី បាន​នាំយក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៨​តោន ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ​ក្នុង​ស្រុក​ស្វាយជ្រំ តំណាងឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១ ០០០​គ្រួសារ​ក្នុង​ខេត្ត ស្វាយរៀង​

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី បាន​នាំយក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៨​តោន ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ​ក្នុង​ស្រុក​ស្វាយជ្រំ តំណាងឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១ ០០០​គ្រួសារ​ក្នុង​ខេត្ត ស្វាយរៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ត្បូងឃ្មុំ ៖ នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម សេង សិលា អភិបាលរង ខេត្ត និង​សហការី បាន​នាំយក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៨​តោន ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ​ក្នុង​ស្រុក​ស្វាយជ្រំ តំណាងឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១ ០០០​គ្រួសារ​ក្នុង​ខេត្ត ស្វាយរៀង ដែល​ជា​ខេត្ត​គោលដៅ​ចុង​ក្រោយ​នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្នុង​ការនាំយក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៣០០​តោន ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​សាធារណ រដ្ឋ​កូរ៉េ តាមរយៈ​លេខាធិការដ្ឋាន​អាស៊ាន​បូក​៣ (​ចិត ជប៉ុន និង​កូរ៉េ​) ក្នុង​កម្មវិធី​ការផ្តល់​ស្បៀង​បំរុង​ជា​អង្ករ​សង្គ្រោះបន្ទាន់ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

​ខ្លឹមសារ​ជា​រួម​នៃ​ការ​សំណេះសំណាល​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ជា​មួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​គោលដៅ​ទាំង ៧ មាន​ដូចខាងក្រោម ៖
១- ឯកឧត្តម បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩​។​
២- ត្រូវ​ចេះ​សម្រប​ខ្លួន​រស់នៅ​និង​ប្រកប​មុខរបរ ទៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​និង​ការរស់នៅ​ជាមួយកូ​វិដ ១៩ ដោយ​ត្រូវ​អនុវត្ត​វិធានការ​របស់​សុខាភិបាល ៣​កុំ ៣​ការពារ និង​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​ការពារ និង​ដុស​ជំរុញ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ឲ្យបាន​គ្រប់ៗ​គ្នា​។​
៣- រស់នៅ​ស្អាត ហូប​ស្អាត ដោយ​ពង្រឹង​ការ​ធ្វើ​អនាម័យ​ខ្លួនប្រាណ លំនៅឋាន និង​ទីសាធារណ ដើម្បី​បង្ការ​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។​
៤- យកចិត្តទុកដាក់​ស្តារ​ជីវភាព​គ្រួសារ​ឡើងវិញ តាមរយ​:​ខិតខំ​បង្កបង្កើន​ផល ពិសេស​ដំណាំ ជា​ស្បៀង​ប្រចាំ​ថ្ងៃ​មាន​បន្លែ ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ និង​ត្រី ធ្វើយ៉ាងណា​អាច​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ដោយ​មិន​ចាំ​បាប់​ទៅ​ចំណាយ​ប្រាក់​។​
៥- ឪពុកម្តាយ ឬ​អាណាព្យាបាល ត្រូវ​បញ្ជូន​កូន ចៅ​ទៅ​សាលារៀន​ឲ្យបាន​ទៀងទាត់​តាម​កម្ម វិធី​សាលា ចៀសវាង​យក​ឱកាស​នេះ ពួក​គាត់​ដើរ​លេង​ដែល​អាច​ប្រឈម​ការឆ្លង​ជំងឺ និង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​។​
៦- ត្រូវ​ចូលរួម​ថែរក្សា ការពារ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ដែល​យើង​ទទួល​បាន​យ៉ាង​លំបាក ក្រោម​ការខិតខំ​ប្រឹងប្រែង​ស្ទើ​ពេញ​មួយ​ជីវិត​របស់​សម្តេច​តេជោ​។​
៧- មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវ​ពិនិត្យ​លទ្ធភាព​បន្ត​ដោះស្រាយ​ជា​គ្រាប់ពូជ​ដំណាំ បន្លែ ត្រី និង​មាន់​ជូន​កសិករ​តាម​ការចាំបាច់ ហើយ​ត្រូវ​ពង្រឹង​កិច្ច​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ បំណង​ស្វះស្វែង​រក​ជំនួយ​បន្ថែម ដើម្បី​យក​មក​ជួយ​ប្រជាកសិករ​ឲ្យបាន​ទាន់​ពេលវេលា​។ ព្រម​ជាមួយ​គ្នា​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរខេត្ត ស្រុក នាំ​យក​អង្ករ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។​
​សរុប​លទ្ធផល​នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​នាំយក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​
​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ដោយសារ រង​ផល​ប៉ះពាល់​ពី​ជំងឺឆ្លង កូវី​ដ​-១៩ សរុប​ចំនួន ៧ ៥០០​គ្រួសារ ក្នុង​ខេត្ត​គោលដៅ​ទាំង​៧ មាន​ខេត្ត​កំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង​។​
១-​ខេត្ត​កំពង់ចាម​៖ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ តំណាងឲ្យ ១ ០០០​គ្រួសារ​។​
២-​ខេត្តសៀមរាប​៖ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៤០០​គ្រួសារ តំណាងឲ្យ ១ ០០០​គ្រួសារ​។​
៣-​ខេត្ត​ឧត្តរមានជ័យ​៖ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៥០​គ្រួសារ តំណាងឲ្យ ១ ០០០ គ្រួសារ​។​
៤-​ខេត្ត​បន្ទាយមានជ័យ​៖ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២១៥​គ្រួសារ តំណាងឲ្យ ១ ៥០០ គ្រួសារ​។​
៥-​ខេត្ត​បាត់ដំបង​៖ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ តំណាងឲ្យ ១ ០០០​គ្រួសារ​។​
៦-​ខេត្ត​ត្បូងឃ្មុំ​៖ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥០០​គ្រួសារ តំណាងឲ្យ ១ ០០០​គ្រួសារ​។​
៧-​ខេត្ត​ស្វាយរៀង​៖ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ តំណាងឲ្យ​១ ០០០​គ្រួសារ​។​

​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់ ពី​ឯកឧត្តម​រដ្ឋមន្ត្រី​សរុប​ចំនួន ២០៦៥ គ្រួសារ នៃ​ចំនួន​គ្រួសារ​សរុប ៧ ៥០០​គ្រួសារ ក្នុង​ខេត្ត​គោលដៅ​ទាំង​៧ អស់​អង្ករ ៨២,៦០​តោន នៃ​ចំនួន​អង្ករ​សរុប​ចំនួន ៣០០​តោន​។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ទទួល​អង្ករ អាជ្ញាធរខេត្ត ស្រុក សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​គោលដៅ​នឹង​នាំយក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​នេះ​ទៅ​ចែក​ជូន​ជា​បន្តបន្ទាប់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

Filed in: ព័ត៌មានជាតិ