ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​រហូត​ក្លាយ​ជា​កងឯកភាព​ឆ្នើម​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​រហូត​ក្លាយ​ជា​កងឯកភាព​ឆ្នើម​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កណ្តាល​៖ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍ ៣០​ឆ្នាំ នៃ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​វរ​សេនា​តូច​លេខ​២៤៦ អតីត​យោធា​ក្រុងភ្នំពេញ ដែល​បាន​បំពេញ​ភារកិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រុមគ្រួសារ ដែល​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមកនេះ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​រហូត​ក្លាយ​ជា​កងឯកភាព​ឆ្នើម​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​សម្រេចបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​ទាំង​លើ​ការងារ​អភិវឌ្ឍ និង​អភិរក្ស ដូច​បណ្តា​ស្ថាប័ន កងឯកភាព​នានា​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។

​ពាក់ព័ន្ធ​នឹង​ការងារ​អភិវឌ្ឍ អង្គភាព​មាន​ការបោះ​ជំហាន​ទៅមុខ​រឹងមាំ​លើ​គ្រប់​វិស័យ ទាំង​រចនាសម្ព័ន្ធ​ដឹកនាំ​បញ្ជា​, ចំនួន​ទ័ព​, មធ្យោបាយ​គ្រឿង​បំពាក់ និង​ការកសាង​ជំរំ​ជម្រក ក៏ដូចជា​ហេដ្ឋានរចនាសម្ព័​ន្ធនា​នា​បម្រើឱ្យ​ការបំពេញភារកិច្ច និង​ការលើកកម្ពស់​ជីវភាព សុខុមាលភាព របស់​យោធិន និង​គ្រួសារ​យោធិន​។ អង្គភាព​ក៏បាន​សម្រេច​បាន​ស្នាដៃ​លើ​ការហ្វឹកហ្វឺន​យោធិន​ទាំង​នៅក្នុង​អង្គភាព​ផ្ទាល់ និង​ការជួយ​កសាង​ពង្រឹង​សមត្ថភាព​នៅ​ទូ​ទាំង​កងយោធពល​ខេមរភូមិន្ទ ហើយក៏​បាន​ពង្រឹង​ពង្រីក​ប្រសិទ្ធភាព និង​វិសាលភាព​ប្រតិបត្តិការ ដោយ​ក្រៅពី​ភារកិច្ច​ស្នូល ក៏​បាន​ចុះជួយ​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដូចជា​បូមទឹក​ដាក់​ស្រែ​ដោះស្រាយ​គ្រោះរាំងស្ងួត និង​ចូលរួម​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេង​នៅ​ទូទាំង​ប្រទេស ស័ក្តិសម​ជា “​កម្លាំង​ដែល​មាន​សមត្ថភាព លទ្ធភាព អាចឆ្លើយតប​គ្រប់ពេលវេលា ទាន់ពេលវេលា និង​ដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​ក្នុង​ការងារ​អភិរក្ស អង្គភាព​តែង​បាន​គោរព​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​អភិក្រម​ទាំង ០៣ គឺ ស្មោះត្រង់ ការពារ បម្រើ ហើយ​យោធិន​គ្រប់រូប និង​គ្រប់​ជំនាន់​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស តែង​បាន​ប្តេជ្ញាចិត្ត​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នេះ​ចំពោះ ជាតិ ប្រជាជន ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រុមគ្រួសារ តាំងពី​អតីតកាល បច្ចុប្បន្ន និង​តទៅ​អនាគត ស័ក្តិ​ជា​កម្លាំង​ដ៏​រឹងមាំ និង​ពិតប្រាកដ​របស់​ជាតិ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា គ្រប់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ទូ​ទាំង​កងយោធពល​ខេមរភូមិន្ទ តែង​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច ដែល​មានកំណត់​ក្នុង​ច្បាប់​។ នៅ​ក្នុង​កងទ័ព កងឯកភាព​នីមួយៗ ត្រូវបាន​ប្រគល់​ទាំង​ភារកិច្ច​ស្នូល និង​ភារកិច្ច​ពិសេស​។ ជាក់ស្តែង បញ្ជាការដ្ឋាន​អង្គរក្ស គឺ​ដូចនឹង​បណ្តា​កងឯកភាព​ផ្សេងទៀត មាន​ភារកិច្ច​ស្នូល​ក្នុង​ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្រជាជន ដោយឡែក ក្នុងនាម​ជា​អង្គភាព​ទ័ព​ជំនាញ បញ្ជាការដ្ឋាន​អង្គរក្ស ក៏​ត្រូវបាន​ប្រគល់​ភារកិច្ច​ពិសេស​បន្ថែម​មួយទៀត គឺ​ការពារ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ជាក់ស្តែង​ជា សម្តេច​តេជោ ហ៊ុន សែន ព្រោះ​លោក​ជា​នាយករដ្ឋមន្ត្រី កើតចេញពី​ការបោះឆ្នោត​ស្រប​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ​។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​ជា​ទិសដៅ​ទៅ​មុខ​ទៀត គឺ​កងទ័ព​យើង​ត្រូវ​បន្ត​ការងារ​អភិវឌ្ឍ តាមរយៈ​ការពង្រឹង​រចនាសម្ព័ន្ធ និង​ការហ្វឹកហ្វឺន ដោយ​ច្នៃប្រឌិត​ធ្វើយ៉ាងណា​ឱ្យ​កងទ័ព​កាន់តែ​ក្លាយ​កម្លាំង​ដែល​មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន ហើយ​អ្វី​ដែល​ត្រូវ​អភិរក្ស​ឱ្យបាន​ជា​ដាច់ខាត​ក្នុង​គ្រប់​កាលៈទេសៈ គឺ​ស្មារតី​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង ដើម្បី​ឱ្យ​លោក​អាច​បំពេញ​ភារកិច្ច​ដឹកនាំ​ដោយ​ឈរ​លើ​ផលប្រយោជន៍​រួម​របស់​ជាតិ​៕

 

Filed in: ព័ត៌មានជាតិ