ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ​ត្រីមាស​ទី​១ និង​ទិសដៅ​ត្រីមាស​ទី​២ ឆ្នាំ​២០២២

ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ​ត្រីមាស​ទី​១ និង​ទិសដៅ​ត្រីមាស​ទី​២ ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែ​មីនា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ​ត្រីមាស​ទី​១ និង​ទិសដៅ​ត្រីមាស​ទី​២ ឆ្នាំ​២០២២ ។

​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត នាយសេនាធិការ​រង​, លោក​ប្រធាន​មន្ទី​រទាំង​៧, លោកនាយ​ការិយាល័យ​, លោក​មេបញ្ជាការ​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំង​៩ និង លោក​ប្រធាន​ស្នាក់ការ​សន្តិសុខ​ចំនួន​៤៨​នាក់​ផង​ដែរ ។​

​ក្នុង​កិច្ចប្រជុំ​នោះ​￸​ដែរ លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ដាក់​ទិសដៅ​ការងារ​បន្ត​៖
​កម្លាំង​គ្រប់​ជំនាញ​ត្រូវចិត្ត​ទុកដាក់​លើ​ការងារ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ សណ្ដាប់ធ្នាប់​ទូទៅ ប្រឆាំង​ភេរវកម្ម និង​ការពារ​សន្តិសុខ​ផ្ទៃក្នុង​ឲ្យបាន​ល្អ និង​បន្ត​យកចិត្តទុកដាក់​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព​ក្នុង​ពិធីបុណ្យ​ជាតិ អន្តរជាតិ បុណ្យ​សាសនា និង​ប្រតិភូ​រាជរដ្ឋាភិបាល អញ្ជើញ​ចុះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត ព្រមទាំង​បន្ត​សហការ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទបញ្ជារ​បស់់​រាជរដ្ឋាភិបាល ពិសេស​ពាក់ព័ន្ធ​ការទប់់ស្កាត់​ការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ និង​អំពើ​គេច​ពន្ធ​ដើម្បី​ប្រមូល​ថវិកា​ជាតិ ។

​ជា​កិច្ចបញ្ចប់ លោក​ឧត្ដមសេនីយ៍ត្រី មេញ្ជា​ការ​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​￸​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ បំលែង​ថ្មី (​អូ​មី​ក្រុង​) ត្រូវ​អនុវត្តន៍​វិធានការ​របស់​រាជរដ្ឋាភិបាល (៣​ការពារ ៣​កុំ​) ឲ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ ៕

Filed in: ព័ត៌មានជាតិ