ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៨ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងលោកវរសេនីយ៍ទោ អ៊ឹម សុភារះ ជាអធិការនគរបាលស្រុកអូរជ្រៅ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកវរសេនីយ៍ឯក សែស វិបុល ត្រូវបានផ្ទេរភារកិច្ចជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត កម្មវិធីនេះប្រារព្វនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ៕