ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​បើក​ឡើង​វិញ​ហើយ​!​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​របស់ លោក​ផល្លី នៅ ស្រុក​ព្រែក​ប្រសព្វ សង្ស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បើកភ្លើង​ខៀវ​!

​បើក​ឡើង​វិញ​ហើយ​!​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​របស់ លោក​ផល្លី នៅ ស្រុក​ព្រែក​ប្រសព្វ សង្ស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បើកភ្លើង​ខៀវ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ដ​ក្រចេះ ៖​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​ដ៏​ធំ​របស់​លោក​ផល្លី ​ដែល​មាន​ទីតាំង​នៅក្នុង​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ ខេត្ដ​ក្រចេះ បាន​នឹង​កំពុងបើក​លេង​ជា​រៀងរាល់ថ្ងៃ​ដោយ មិន​ញញ្ញើត​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះឡើយ​។​

​ប្រភព​ពី​អ្នក​ចេញ​ចូល​លេង​ល្បែង​បាន​ខ្សឹប​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឲ្យដឹងថា​ចំពោះ​ទីតាំង​សង្វៀន​បញ្ជ​ល់​មាន់​និង​អាប៉ោង​ដ៏​ធំ​របស់ លោក​ផល្លី ខាងលើ នេះ​ពួកគេ ចេញ ចូល​លេង​ដោយ​គ្មាន​ការ​ព្រួយ​បារ​ម្មណ៍​នោះទេ គឺ​លេង​ដោយ​សុវត្ថិភាព មាន​ទាំង​អ្នក​យាមកាម​ត្រឹមត្រូវ​ទៀតផង ចំពោះ​ខាង អាជ្ញាធរ និង សមត្ថកិច្ច វិញ ក៍បាច់​បារម្ភ​ដែរ ។​

​ប្រជាពលរដ្ឋ ដាក់​ការសង្ស័យថា ប្រហែល​ជា​ទីតាំង​មួយ​កន្លែង​នេះ​ម្ចាស់​ទីតាំង​បាន​សែនព្រេន ជូន​ដល់​អាជ្ញាធ រ និង សមត្ថកិច្ច ពាក់​ពន្ធ័​អស់​ហើយ​ទេ​ដឹង ? បាន​ជា​មិន​បង្ក្រាប បែរ​ជា​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​អ្នក ញៀន​ល្បែង​មក​លេង​បាន​យ៉ាង​រលូន​ក្នុង​មូលដ្ឋាន​ខ្លួន​បែបនេះ​?

​ពលរដ្ឋ​លើកឡើងថា ល្បែងស៊ីសង​គ្រប់​ប្រភេទ ជា​ឬ​ស គល់ នៃ​បទល្មើស​ចោរកម្ម លួច ឆក់ ប្លន់ និង ករណី​ហិង្សា ក្នុង​គ្រួសារ ជាដើម ជាហេតុ នាំឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍ ភ័យខ្លាច និង​ភាពអសន្តិសុខ នៅក្នុង​សង្គម​។​

​កាលពី​ពេល​ថ្មីៗ​នេ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថា សូម​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​កូវី​ត​-១៩ ទើប​និង​បំ​ឡែងខ្លួន​ថ្មី​ឈ្មោះថា​(​អូ​មេ​ក្រុង​) ដោយឡែក​ទីតាំង​ល្បែងស៊ីសង​មួយ​នេះ​ហាក់​មិន​ញញើត​នឹង​មិន​គោរព​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​នឹង​ក្រសួង​សុខាភិបាល​នោះឡេ​ី​យ​។​

​សូម​រំលឹក​ថា កន្លងមក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​នគរបាលពាក់​ពន្ធ័ ក្រោម​ឱ​វ៉ាទ ទូទាំង​ប្រទេស​ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ ដើម្បី​ធានាឲ្យបាន​នូវ សុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ ឲ្យស្រប​តាម គោលនយោបាយ ភូមិ ឃុំ មាន​សុ​វត្តិភាព​ទាំង ៧​ចំណុច របស់​រដ្ឋាភិបាល ដែល​ដាច់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

​ទោះជា​យ៉ាងណាក្តី​ប្រជាពលរដ្ឋ នៅ​តែ​ទទូច​ស្នើសុំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ជា​ពិសេស លោកស្នងការ​ខេត្ដ មេត្តា​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ទី​តាំ​ល្បែងស៊ីសង​《​ជល់​មាន់​នឹង​អាប៉ោង​ខាងលើ​នេះ​ផង​》 ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​និង​ឲ្យស្រប​តាម​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​ក្រសួងមហាផ្ទៃ ។​

​អង្គភាព​សារព័ត៌មាន​យើង​នឹង​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ឬ​មាន​ការពន្យល់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ ពាក់ព័ន្ធ​ក្នង​ករណី​ខាងលើនេះ​៕

Filed in: ព័ត៌មានជាតិ