ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣ នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី នាំយក​អង្គរ​ជំនួយ​សង្គ្រោះ​បន្ទាន់ ដើម្បី​យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ សរុប​ចំនួន ៧ ៥០០​គ្រួសារ ក្នុង​ខេត្ត​គោលដៅ ទាំង​៧

​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣ នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី នាំយក​អង្គរ​ជំនួយ​សង្គ្រោះ​បន្ទាន់ ដើម្បី​យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ សរុប​ចំនួន ៧ ៥០០​គ្រួសារ ក្នុង​ខេត្ត​គោលដៅ ទាំង​៧
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣ នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​សហការី ដើម្បី​នាំយក​អង្គរ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៣០០​តោន របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​លេខាធិការដ្ឋាន​អាស៊ាន​បូក​៣ ក្នុង​កម្មវិធី​ការផ្តល់​ស្បៀង​បំរុង​ជា​អង្ករ​សង្គ្រោះបន្ទាន់ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​យក​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ សរុប​ចំនួន ៧ ៥០០​គ្រួសារ ក្នុង​ខេត្ត​គោលដៅ ទាំង​៧​។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០ ២២ នៅ​សាលាស្រុក​ចុង​កាល់ ខេត្ត​ឧត្តរមានជ័យ ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណ​អភិបាលខេត្ត និង​សហការី​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត បាន​យក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៤០​តោន មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៣០០​គ្រួសារ (​តំណាងឲ្យ ១០០០ គ្រួសារ​) ដែល​អញ្ជើញ​មក​ពី​ស្រុក​ចុងកាល់​ចំនួន ៣០០​គ្រួសារ ក្រុង​សំរោង​ចំនួន ៤២៥​គ្រួសារ និង​ស្រុក​បន្ទាយ​អំពិល​ចំនួន ២៧៥​គ្រួសារ ។​

មានមតិ​ស្វាគមន៍ ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​រាយការណ៍​ជូន​អង្គពិធី​នូវ​សមិទ្ធផល​សំខាន់ៗ​ដែល​ខេត្ត​សម្រេចបាន ជាពិសេស​លើ​ការងារ​បង្កបង្កើនផល និង​សកម្មភាព ចូលរួម​យ៉ាង​សកម្ម​ដោយ​ស្មារតី​ទទួលខុសត្រូវ​ចំពោះមុខ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីក រាយ​ដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ តាមរយ​:​ការផ្តល់​សម្ភារ​បរិក្ខា​ពេទ្យ ការរៀបចំ​កន្លែង​ចត្តា​ឡី​ស័ក ការជួយ​អន្តរាគមន៍​សង្គ្រោះ និង​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​។​ល​។
ដោយឡែក ការងារ​បង្កបង្កើនផល មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត តាមរយ​:​គម្រោង​កម្មវិធី​ដោយ​បាន​ផ្តល់​ជា​គ្រាប់ពូជ​បន្លែ ត្រី ពូជ​មាន់ និង​ធាតុ​ចូល​កសិកម្ម​មួយចំនួនទៀត​។ តាមរយ​:​ជំនួយ​ឧបត្ថម្ភ​នេះ ធ្វើឲ្យ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​នីមួយៗ​របស់​បងប្អូន​ប្រជាកសិករ​ត្រូវបាន​ធានា ហើយ​ពិត​ណាស់ ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត​សន្យាថា​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​ខ្វះ​ស្បៀង​ឡើយ​។
ត្រង់​ចំណុច​នេះ ឯកឧត្តម​អភិបាល​ក៏​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ត្រូវ​ខិតខំ​ពង្រឹង និង​ពង្រីក​ការងារ​បង្ក បង្កើន​ផល​បន្ថែមទៀត ធ្វើយ៉ាងណា​ធានាឲ្យបាន​នូវ​សន្តិសុខ​ស្បៀង​នៅ​ទូទាំង​ខេត្ត​ឧត្តរមានជ័យ​។​

មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម​រដ្ឋមន្ត្រី ជាមួយ​ឯកឧត្តម​អភិបាលខេត្ត​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត មក​ជូន​បងប្អូន​ទាំង ៣០០​គ្រួសារ​ដែល​មាន​វត្តមាន​នា​ព្រឹក​នេះ ហើយ​សម្តេច​ទាំង​ទ្វេ​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​តែ​ពុទ្ធិ​ពរ​ទាំង ៤​ប្រការ​។ សម្រាប់​កម្មវិធី​នា​ព្រឹក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អង្គពិធី​ដោយ​សង្ខេប​ពី​ផលប៉ះពាល់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ជាពិសេស​ជីវភាព​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​ដែល​បណ្តាល​មកពី​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ ឆ្វេងយល់​ពី​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ ចេញ​នូវ​វិធានការ​សំខាន់ៗ​ជាច្រើន​ទាំង​វិធានការ​សេដ្ឋកិច្ច វិធានការ​ច្បាប់ និង​រដ្ឋបាល និង​វិធាន ការ​សុខាភិបាល សំដៅ​ទប់ស្កាត់​ឲ្យខាងតែបាន​នូវ​ការ​រាតត្បា​តនៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ និង​ជា​ពិសេស​បើក​ឲ្យ​ដំណើរកា​រសក​ម្ម​ភាព​សង្គម បំណង​ស្តារ​សេដ្ឋកិច្ច​ជាតិ​យើង​ឡើងវិញ​។​

ដោយឡែក ដើម្បី​ជួយ​សម្រាល​បញ្ហា​ខ្វះខាត​ស្បៀង​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​ផលប៉ះពាល់​
​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាល ខេត្ត នាំ​យក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​នេះ​មក​ចែក​ជូន​បងប្អូន​។ សកម្មភាព​នេះ ពិតជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការគិតគូ​យកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេជោ អំពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់​កាល​:​ទេស​:​ទាំងអស់ និង​គ្រប់​ទីកន្លែង​លើ​ផ្ទៃ​ប្រទេស “​ទីណា​មាន​ការលំបាក ទីនោះ​ត្រូវតែមាន​ដំណោះស្រាយ​” បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​បំផុត​។ លោក​បាន​បន្តទៀតថា អង្ករ ៤០​គ​.​ក្រ​/​គ្រួសារ ជា​ជំនួយ​បឋម នៅ​មាន​ជំនួយ​ជា​បន្តបន្ទាប់​ទៀត​តាមរយ​:​កាកបាតក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សប្បុរស​ជួយ​មួយចំនួនទៀត​។​ល​។ ទាំងអស់នេះ គឺជា​ឆន្ទ​:​ជួយ​គ្នា​ក្នុង​គ្រាក្រ ស្រប តាម​ប្រសាសន៍​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​តេជោ “​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​សមាជិក​គ្រួសា​រណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ស្បៀង​បានឡើយ​”​។​

ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ផលិត​ស្បៀង ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត​ដែល​ជា​សេនាធិការ​របស់​ក្រសួង ត្រូវ​បង្កើន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​លើ​ការងារ​បង្កបង្កើនផល ដោយ​ត្រូវ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ បំណង​ស្វះស្វែង​រក​ជំនួយ​បន្ថែម​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​យក​មក​ជួយ​ប្រជាកសិក​រទាំង​ក្នុងពេល​បន្ទាន់ និង​រយ​:​ពេល​វែង​។ ព្រម​ជាមួយ​នេះ លោក​ក៏​បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ឲ្យខិត​ខំ​ធ្វើ​ការដាំដុះ ចិញ្ចឹមសត្វ និង​ត្រី ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​។​

យោង​លើ​របាយការណ៍​របស់​ម​ន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ឧត្តរមានជ័យ​ស្តីពី “​លទ្ធផល​សម្រេច​បាន​ពី​ការងារ​បង្កបង្កើនផល​ឆ្នាំ​២០២១” មាន​ដូចខាងក្រោម ៖
១- ការងារ​បង្កបង្កើនផល​ទាំង​រដូវ​ប្រាំ និង​រដូវវស្សា​ឆ្នាំ​២០២១ សម្រេចបាន ៩៧ ៣៣០​ហ​ត ទិន្នផល​ទទួលបាន ២៧១ ៣៦៣​តោន​។ តាម​ការវាយតម្លៃ​លើ​តុល្យភាព​ស្បៀង អាច​នៅសល់ អង្ករ ១១៤ ៦០៤​តោន​។​
២- កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ៖
– ផ្តល់​គ្រាប់ពូជ​បន្លែ​ចំរុះ​ជូន​កសិករ​ចំនួន ៦៧០​គ្រួសារ (​ក្រុង​សំរោង ១២០ ស្រុក​ចុងកាល់ ១២០ ស្រុក​បន្ទាយ​អំពិល ១១០ ស្រុក​អន្លង​វែង ១៥០ និង​ស្រុក​ត្រពាំង​ប្រាសាទ ១៧០​។​
– ផ្តល់​កូន​ត្រី តង់​ចិញ្ចឹម និង​ចំណី ជូន​កសិករ​ចំនួន ៥០​គ្រួសារ នៅ​ស្រុក​ចុង​កាល់ ដោយ​គ្រួសារ​នី​មួយៗ​ទទួល​បាន​កូន​ត្រី ៥០០​ក្បាល តង់​ចិញ្ចឹម ១ និង​ចំណី ០១​បេ​)​។​
– ផ្តល់​មាន់ ចំណី និង​ស្នូក​ទឹក​-​ស្នូក​ចំណី ជូន​កសិករ​ចំនួន ៥០​គ្រួសារ (​ស្រុក​ចុងកាល់ ៤០ និង​ក្រុង​សំរោង ១០) ដោយ​គ្រួសារ​នី​មួយៗ​ទទួលបាន​មាន់ ១៥​ក្បាល ចំណី ១​បេ ស្នូក​ទឹក​១ និង​ស្នូក​ចំណី​១​។​
៣- ការគាំទ្រ​ដោយ​កម្ម​វិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​អង្គការ GIZ ៖
– ផ្តល់​កូន​ត្រី តង់​ចិញ្ចឹម និង​ចំណី​ជូន​កសិករ​ចំនួន ៣០០​គ្រួសារ (​ស្រុក​បន្ទាយ​អំពិល ២៤០ និង​ក្រុង​សំរោង ៦០) ដោយ​គ្រួសារ​នី​មួយៗ​ទទួល​កូន​ត្រី ៤៥០​ក្បាល តង់​កៅស៊ូ​១ និង​ចំណី ១​បេ​។​
– ផ្តល់​កូន​កង្កែប តង់​ចិញ្ចឹម និង​ចំណី ជូន​កសិករ​ចំនួន ៣០០​គ្រួសារ (​ស្រុក​បន្ទាយ​អំពិល ១០០ ស្រុក​ចុងកាល់ ៥០ និង​ស្រុក​អន្លង់វែង ១៥០) ដោយ​គ្រួសារ​នី​មួយៗ​ទទួល​បាន​កូន​កង្កែប ២៥០​ក្បាល តង់​ចិញ្ចឹម ១ និង​ចំណី ១​បេ​។​
– ផ្តល់​ពូជ​មាន់ ចំណី និង​ស្នូក​ទឹក​-​ស្នូក​ចំណី ជូន​កសិករ​ចំនួន ៣០០​គ្រួសារ (​ស្រុក​ត្រពាំង ប្រាសាទ ៨០ អន្លង់វែង ៨០ ចុង​កាល់ ៨០ និង​ក្រុង​សំរោង ៦០) ដោយ​គ្រួសារ​នី​មួយៗ​ទទួលបាន​មាន់ ១០​ក្បាល ចំណី​១​បេ ស្នូក​ទឹក ១ និង​ស្នូក​ចំណី ១​។​
៤. ការគាំទ្រ​ដោយ​គម្រោង RUSH-IT ៖
– ផ្តល់​ពូជ​មាន់ ចំណី និង​ស្នូក​ទឹក​-​ស្នូក​ចំណី ជូន​កសិករ​ចំនួន ៩០​គ្រួសារ (​ស្រុក​បន្ទាយ​អំពិល ៣៨ និង​ក្រុង​សំរោង ៥២) ដោយ​គ្រួសារ​នី​មួយៗ​ទទួល​បាន​កូន​មាន់ ៥០​ក្បាល ចំណី ១​បេ ស្នូក​ទឹក ១ និង​ស្នូក​ចំណី​១​។​
៥. ការគាំទ្រ​ដោយ​គម្រោង CHAIN ៖
– ផ្តល់​គ្រាប់ពូជ​បន្លែ ជូន​កសិករ​ចំនួន ៥៨០​គ្រួសារ (​ក្រុង​សំរោង ៨៩ ចុង​កាល់ ១៣១ បន្ទាយ អំពិល ៩០ អន្លង​វែង ១៣០ និង​ស្រុក​ត្រពាំង​ប្រាសាទ ១៤០) ដោយ​គ្រួសារ​នី​មួយៗ​ទទួលបាន​ពូជ​បន្លែ​ចំរុះ និង​ជីសរីរាង្គ ១​បេ​។​
៦. ការគាំទ្រ​សកម្មភាព​វារីវប្បកម្ម​របស់​រដ្ឋ​បាល​ជលផល ៖
– ចែក​កូន​ត្រី តង់​ចិញ្ចឹម ចំណី និង​វីតាមីន ជូន​កសិករ​ចំនួន ៧៥​គ្រួសារ (​ក្រុង​សំរោង ៣០ និង​ស្រុក​ចុង​កាល់ ៤៥) ដោយ​គ្រួសារ​នី​មួយៗ​ទទួល​បាន​កូន​ត្រី ៧០០​ក្បាល តង់​ចិញ្ចឹម ១ ចំណី ៣​បេ និង​វីតាមីន ៣​កញ្ចប់​។​
– ផ្តល់​កូន​កង្កែប តង់​ចិញ្ចឹម ចំណី និង​វីតាមីន ជូន​កសិករ​ចំនួន ៣០​គ្រួសារ ក្នុង​ក្រុង​សំរោង ដោយ​គ្រួសារ​នី​មួយៗ​ទទួល​បាន​កូន​កង្កែប ៤០០​ក្បាល តង់​ចិញ្ចឹម​១ ចំណី ៣​បេ វីតាមីន ៣​កញ្ចប់​។​
​គម្រោង​ទាំង​អស់​ខាងលើ​បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការស្តារ​សេដ្ឋកិច្ច​គ្រួសារ​កសិករ ឡើងវិញ ដោយ​ជាបឋម​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​មាន​បន្លែ ត្រី និង​សាច់ និង​ឈាន ឡើង​បន្តិច​ម្តងៗ​ផលិត​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ហើយ​សង្ឃឹម​ថា​សេដ្ឋកិច្ច​គ្រួសារ​នឹង​ចាប់ផ្តើម​រីកលូតលាស់​រឹងមាំ​ដូច​ប្រក្រតី​ឡើងវិញ​។​

Filed in: ព័ត៌មានជាតិ