ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម វេង សាខុន បាន​បន្តដំណើរ​មក​សាលា​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដើម្បី​នាំយក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៦០​តោន មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ២១៥​គ្រួសារ (​តំណាងឲ្យ ១៥០០​គ្រួសារ​)

​ឯកឧត្តម វេង សាខុន បាន​បន្តដំណើរ​មក​សាលា​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដើម្បី​នាំយក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៦០​តោន មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ២១៥​គ្រួសារ (​តំណាងឲ្យ ១៥០០​គ្រួសារ​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឈាន​ចូល​ដល់​កម្ម​វិធី​ទី​២ ក្នុង​ថ្ងៃ​ទី​៣ នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុម​ការងារ​បាន​ចាក​ចេញពី​ស្រុក​ចុង​កាល់ ខេត្ត ឧត្តរមានជ័យ បាន​បន្តដំណើរ​មក​សាលា​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដើម្បី​នាំយក​អង្ករ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៦០​តោន មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ២១៥​គ្រួសារ (​តំណាងឲ្យ ១៥០០​គ្រួសារ​) ដែល​អញ្ជើញ​មក​ពី​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ភ្នំស្រុក​។

​ក្នុង​ពិធី​នេះ លោកជំទាវ រស់ សុ​ផានី អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​ខេត្ត អធិការរង​ខេត្ត ក្រុមប្រឹក្សា​ស្រុក មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ក៏​មាន​វត្តមាន​ផងដែរ​។​

​ក្រោយ​បាន​ស្តាប់​របាយការណ៍​សង្ខេប​របស់​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ​អភិបាលរង​ខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត មក​ជូន​បងប្អូន​ទាំង ២១៥​គ្រួសារ ដែល​មាន​វត្តមាន​នា​រសៀល​ថ្ងៃនេះ ហើយ​សម្តេច​ទាំង​ទ្វេ​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​តែ​ពុទ្ធិ​ពរ​ទាំង ៤​ប្រការ​។

ស្ថិត​ក្រោម​ម្លប់​ដើមឈើ​ចន្ទ​គី​រី​យ៉ាង​ត្រជាក់​ត្រឈឹងត្រឈៃ​ក្នុង​បរិវេណ​សាលា​ស្រុក​ព្រះនេត្រព្រះ ដោយសារ​បងប្អូន​អញ្ជើញ​មកពី​ទី​ឆ្ងាយ និង​ប្រញាប់​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ផង ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ​បាន​ប្រើ​ពេល​ខ្លី ធ្វើការ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​លើកយក​ចំណុច​សំខាន់ៗ​មក​ជម្រាប​ជូន​អង្គពិធី​មាន​ជាអាទិ៍ ៖ បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ វិធានការ​ការពារ ការអនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ការអន្តរាគមន៍​ចុះ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំង​កុមារ​ផងដែរ ចលនា​ចេញ​-​ចូល​របស់​ពលករ​នៅ​តាម​ច្រក​អន្តរជាតិ សកម្មភាព​នាំ​ចេញ​កសិផល​ទៅកាន់​ប្រទេស​ថៃ និង​ការងារ​បង្កបង្កើនផល​។​ល​។ ដោយឡែក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អង្គពិធី​ដោយ​សង្ខេប​ពី​ហា​នី​ភ័យ​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ផលប៉ះពាល់​ជីវភាព និង​សកម្មភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ វិធានការ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ជាពិសេស​វិធានការ​សុខាភិបាល (៣​កុំ ៣​ការពារ និង​អន្តរាគមន៍​ចុះ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​) សំដៅ​ទប់ស្កាត់​ឲ្យខាងតែបាន​នូវ​ការ​រាតត្បា​តនៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ និង​ជា​ពិសេស​បើក​ឲ្យ​ដំណើរកា​រសក​ម្ម​ភាព​សង្គម បំណង​ស្តារ​សេដ្ឋកិច្ច​ជាតិ​យើង​ឡើងវិញ​។

ចំពោះ​អំណោយ​អង្ករ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​បងប្អូន​ផងដែរ​អំពី​សាវតា​របស់​អង្ករ និង​ជាពិសេស​ដោយ​មាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​នាយករដ្ឋមន្ត្រី លោក និង​អភិបាលខេត្ត​គោលដៅ និង​ក្រុមការងារ​របស់​អគ្គនាយកដ្ឋា​នកសិក​ម្ម ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ដឹក​យក​អង្ករ​ចំនួន ៦០​តោន មក​ជូន​បងប្អូន ១៥០០​គ្រួសារ សម្រាប់​ខេត្ត​បន្ទាយមានជ័យ​។ ក្រៅពី​អង្ករ លោក​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យចូល​រួមការ ពារ​ជំងឺ​នេះ​ទាំង​ក្នុង​សហគមន៍ ក្នុង​គ្រួសារ និង​ខ្លួន​យើង​ផ្ទាល់ ហើយ​ត្រូវ​ខិតខំ​បង្កបង្កើន​ផល ចិញ្ចឹមសត្វ និង​ត្រី ជុំវិញ​ផ្ទះ​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​។​

​ចំពោះ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម​រដ្ឋមន្ត្រី​ទើបបាន​ទទួល​ដំណឹង​មក​ថា កាលពី​ថ្ងៃ​ម្សិល​មាន​មាន​ភ្លៀង​ដើមឆ្នាំ និង​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះសំបែង​របស់​បងប្អូន​អស់ ជាច្រើន​រយ​ខ្នង ករណីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ត្រូវ​ចុះ​អន្តរាគមន៍ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​តាម​ស្ថានភាព​ជាក់ស្តែង​។​

ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បន្ទាយ មានជ័យ បាន​ខិតខំ​ពង្រឹង​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ តាមរយ​:​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖

១- សហការ​ជាមួយ​អង្គការ FAO អនុវត្ត​គម្រោង​ស្តីពី “​ការពង្រឹង​ការស្តារ​ជីវភាព​របស់​សហគម​ន៍​ជនបទ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជម្ងឺ​កូវី​ត​-១៩ ” ដោយ​បាន​ផ្តល់ ពូជ​ដំណាំ បន្លែ ចិញ្ចឹម​មាន់ និង​ចិញ្ចឹម​ត្រី កង្កែប ជូន​កសិករ​ចំនួន សរុប ៥០៣​គ្រួសារ (​ស្រុក​ស្វាយចេក និង ស្រុក​ភ្នំស្រុក​) និង​ធ្វើ​បង្ហាញ​បច្ចេកទេស​ដាំ​បន្លែ ជូន​កសិករ​ចំនួន ២៦០​គ្រួសារ ហើយ​បាន​ផ្ដល់​សម្ភារៈ​ស្រោចស្រព និង​គ្រាប់ពូជ​បន្លែ​។​
-​បណ្ដុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​មាន់ ចំនួន ២០៣​គ្រួសារ និង​ផ្តល់​ជូន​សម្ភារៈ បរិក្ខា​សម្រាប់​ការ​ចិញ្ចឹម​មាន់​ផងដែរ​។ បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​ចិញ្ចឹម​កង្កែប ក្នុង​តង់​ប្លា​ស្ទិច (​កង្កែប​២០​គ្រួសារ ត្រី​២០​គ្រួសារ​) បាន​ផ្តល់​ពូជ​កូន​កង្កែប កូន​ត្រី តង់​ចិញ្ចឹម និង​សំណាញ់​។​

២- ការងារ​បង្កបង្កើនផល ៖
– ស្រូវវស្សា ៖ ដាំ​ដុះ​បាន ២៥២ ៣២០​ហ​.​ត ទទួលបាន​ផល​សរុប ៧៩៧ ២៥៧ តោន​។​
– ស្រូវប្រាំង ៖ ដាំ​ដុះ​បាន​សរុប ៖ ៥០ ៥១១​ហ​.​ត ទទួលបាន​ផល​សរុប ២១០ ៤២៨​តោន​។​
– ដំណាំ​រួមផ្សំ ៖ ៧១១​ហ​ត (​ពោត​ផ្អែម ៦៣៦​ហ​ត និង​ដំឡូងជ្វា ៧៥​ហ​ត )​។​
– ដំណាំ​បន្លែ ៖ ២ ៣២៦​ហ​ត (​សណ្ដែក​ផ្សេងៗ ១៨៧​ហ​.​ត បន្លែ​គ្រប់​មុខ ២ ១៣៩​ហ​.​ត​។​
– ដំណាំ​កសិឧស្សាហកម្ម ៖ ៩៦០៩០​ហ​ត (​ពោត​ក្រហម ដំឡូង សណ្ដែកបាយ ក្រ​ចៅ អំពៅ​សណ្តែកដី ល្ង សណ្ដែកសៀង ស្វាយចន្ទី​) ។​

Filed in: ព័ត៌មានជាតិ