ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កម្លាំង​កង​រាជ​អាវុធ ហត្ថ​ណ្ឌ​ជ្រោយ ចង្វា​ឃាត់ខ្លួន​ជន សង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន​

កម្លាំង​កង​រាជ​អាវុធ ហត្ថ​ណ្ឌ​ជ្រោយ ចង្វា​ឃាត់ខ្លួន​ជន សង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កម្លាំង​ប្រឆាំង​បទ ល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ ខណ្ឌ​ជ្រោយចង្វា បាន​ចុះ​បង្ក្រាប​ករណី គ្រឿងញៀន​មួយ កន្លែន​និង​ឃាត់ខ្លួន​បាន ជនសង្ស័យ​៤​នាក់​កាលពី ថ្ងៃទី​០៥​ខែ មិនា​ឆ្នាំ​២០២២ វេលា​ម៉ោង​១២ និង​២០​នាទី នៅ​ចំណុច​ផ្លូវលំ មួយ​កន្លែង​ស្ថិត ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា បាន​ប្រាប់​អោយដឹងថា ជ​ង្ស័​យទាំង​៤​នាក់ ដែល​កម្លាំង​ជំនាញ ឃាត់ខ្លួន​បាន ទី​១​ឈ្មោះ​ឌុ​ច មួក ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​កម្មករ សំណង់ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​អ្នកតា​ទ្វា ឃុំ​ប្រធាតុ ស្រុក​អូររាំង​ឱ ខេត្ត​ត្បូងឃ្មុំ​, ទី ២.​ឈ្មោះ ថា វ៉ាន់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​លក់ គ្រឿងញៀន ទីលំនៅ​មិន ពិតប្រាកដ​, ទី​៣.​ឈ្មោះ អុឹម ថា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​ពយ​ស្វាយ ឃុំ​តា​ក្រៀម ស្រុក​បាណន់ ខេត្ត​បាត់ដំបង​, ទី ៤.​ឈ្មោះ ណិ ទិ​ត្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ទីលំនៅ​ប​ច្ច​ប្បន្ន​ស្ថិ ត​នៅ​ភូមិ​ឡូ​១១ ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​ឆែកឆេរ និង​ដកហូត​បាន​វត្ថុតាង រួម​មាន​ម្សៅ​ក្រាម ស​ថ្លា​ចំនួន ០៦​កញ្ចប់​តូច និង​សម្ភារ​:​សម្រាប់​ប្រាស់ គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ ទាំង​៤​នាក់​ខាងលើ រួម​ទាំង​វត្ថុតាង​ត្រូវបាន កម្លាំង​អាវុធហត្ថ ខណ្ឌ​ជ្រោយចង្វា កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់ ការិយាល័យ​ប្រឆាំង បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ រា​ធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តរ ទៅតាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ