ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា​

​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅក្នុង​បរិវេណ​វត្ត​ព្រះ​កែវ​សាគរ​ទ្រាន ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃអាទិត្យ ៤​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់ សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា​។ ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អនុប្រធាន​ក្រុមការងារ​ចុះ​ស្រុក​កំពង់ សៀម ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ឃុំ ឯកឧត្តម លោកជំទាវ​ជា​សប្បុរសជន​ដែល​បាន​អញ្ជើញ​មកពី​ទី​ជិត​-​ឆ្ងាយ លោក​អភិបាលស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និង​បងប្អូន​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​មួយចំនួនទៀត​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ពុទ្ធិ​បរិស័ទ ឯកឧត្តម​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត មក​ជូន​បងប្អូន​ពុទ្ធិ​បរិស័ទ​ទាំងអស់ និង​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​តែ​ពុទ្ធិ​ពរ​ទាំង ៤​ប្រការ​។ ក្នុងនាម​ក្រុមការងារ​រាជរដ្ឋាភិបាល អាជ្ញាធរ​ស្រុក និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ខិតខំ តស៊ូ​លះបង់​គ្រប់បែបយ៉ាង និង​អស់ពី​សមត្ថភាព​ដើម្បី​កសាង​ប្រទេសជាតិ​មួយ​មាន​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន សម្បូរ​សប្បាយ សុខដុមរមនា​គ្រប់ៗ​ក្រុមគ្រួសារ​។ ជាក់ស្តែង​ព្រឹក​នេះ បងប្អូន​ពុទ្ធិ​បរិស័ទ​ស្លៀកពាក់​ប្រពៃណី វប្បធម៌​ខ្មែរ​ស្អាតបាត អញ្ជើញ​មក​ចូលរួម​បុណ្យ​ប្រកបដោយ​ទឹកចិត្ត​សប្បាយរីករាយ​។ ជាងនេះទៅទៀត សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​អំពី​សុខទុក្ខ ជីវភាព និង​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី​ទូទាំងប្រទេស តាមរយ​:​ការស្វែងរក​ជំនួយ និង​ជៀវ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្មេង និង​ចាស់​បាន​គ្រប់ៗ​គ្នា ធ្វើឲ្យ​រាជ​រដ្ឋភិបាល​មាន​លទ្ធភា​ព​គ្រប់គ្រង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ បាន​ល្អប្រសើរ ឈាន​ទៅ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​នូវ​រាល់​សកម្មភាព​សង្គម​ស្រប​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។ សមិទ្ធផល​ដ៏​មានតម្លៃ​យ៉ាង​ធំធេង ដែល​យើង​មាន​សព្វថ្ងៃនេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​យុទ្ធសាស្ត្រ​ដឹកនាំ និង​គ្រប់គ្រង​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេជោ​ដែល​ជាបីតា​ស្ថាបនិ​កសន្តិភាព​។ ហេតុនេះ ក្នុងនាម​យើង​គ្រប់ៗ​គ្នា​ជា​កោសិកា​សង្គម ត្រូវតែ​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​ជា​ពលរដ្ឋ​ល្អ ចូលរួម​ថែរក្សា ការពារ​សន្តិភាព និង​អភិវឌ្ឍ​ប្រទេសជាតិ​យើង​បន្តទៀត ដើម្បី​ឆ្ពោះ​ទៅ​សម្រេចបាន​ជោគជ័យ​នៃ​ផែនការ​ឆ្នាំ​២០៣០ និង​២០៥០​។​

​ចំពោះ​ឧបដ្ឋានសាលា​ដ៏​ថ្មីស្រឡាង​មួយ​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ឃុំ សហការី លោក​អភិបាលស្រុក ឃុំ និង​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​រួម​គ្នា​កសាង​ឧបដ្ឋានសាលា​នេះ​ឡើង​ទុក​សម្រាប់​បម្រើ ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​។ ដោយឡែក​អាណាចក្រ​វិញ អាជ្ញាធរ​ស្រុក ឃុំ បាន​រួម​សហការ​ជា មួយ​ក្រុម​ការងារ​គ្រប់​ជាន់ថ្នាក់ ចុះ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង មាន​ប្រសិទ្ធភាព​ដូច​ជា​ភ្លើង​ឆេះ​ផ្ទះ ខ្យល់​កន្ត្រាក់ គ្រោះថ្នាក់​ចរាចរ ចាស់ជរា​គ្មាន​ទីពឹង ការអនុវត្ត​គោលនយោបាយ ក​៣ និង​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ការអនុវត្ត​វិធានការ ៣​កុំ ៣ ការពារ ការរៀបចំ​មណ្ឌល​ចត្តា​ឡី​ស័ក និង​ការយកចិត្តទុកដាក់​មើល​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​។ សកម្មភាព​នេះ ពិតជា​បាន​បង្ហាញ​ពី​ការគិតគូ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ យក​អស់​ស្មារតី​អនុវត្ត​គោលនយោបាយ និង​វិធានការ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ឆ​ន្ទ​:​រួម​សាមគ្គី​គ្នា​ក្នុងនាម​ជា​គ្រួសារ​ខ្មែរ​រស់​ក្រោម​ដំបូល​សុខសន្តិភាព​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​សំណូមពរ​ព្រះ​ចៅអធិការ​ដែល​គ​ង្ក​ចាំ​ព្រះវស្សា​នៅ​ទូទាំង​ស្រុក​កំពង់សៀម ព្រះសង្ឃ យាយជី តាជី និង​ពុទ្ធិ​បរិស័ទ ជួយ​ដាំ​ឈើ​ក្នុង​បរិវេណ​វត្ត ទីសាធារណ​: សាលារៀន និង​ត្រូវ​រួមគ្នា​ធ្វើ​អនាម័យ​នៅតាម​ទី​វត្ត​អារាម ទីប្រជុំជន និង​តាម​លំនៅឋាន​រៀងៗ​ខ្លួន ដើម្បី​បរិស្ថាន​ស្អាត និង​សុខុមាលភាព​សង្គម​គ្រួសារ និង​ត្រូវ​ចូល រួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យបាន​ខ្ជាប់​ខ្ជួន និង​ជា​ពិសេស​មិន​ត្រូវ​ចូលរួម ជា​ដាច់ខាត​នូវ​រាល់​សកម្មភាព​ផលិត ចរាចរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​គ្រប់​រូបភាព ។​

​ចុងបញ្ចប់​នៃ​ពិធី ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ដល់​ឯកឧត្តម លោកជំទាវ ជា​សប្បុរសជន និង​បន្ទាប់មក ឯកឧត្តម លោកជំទាវ​ដែល​ជា សហការី បាន​អញ្ជើញ​រាប់​បាត វេរ​ប្រគេន​បច្ច័យ គ្រឿងឧបភោគ និង​បរិភោគ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ