ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​មួយ​កន្លែង​ហើយ​ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​សង្ស័យ​ពាក់ព័ន្ធ​លួច​បង្កប់​សេវាកម្ម​ផ្លូវភេទ​

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​មួយ​កន្លែង​ហើយ​ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​សង្ស័យ​ពាក់ព័ន្ធ​លួច​បង្កប់​សេវាកម្ម​ផ្លូវភេទ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ជនជាតិ​បរទេស​ប្រុស​ស្រី​ប្រមាណ​ជា​២០​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​នៅ​ទីតាំង​ហាង​ម៉ាស្សា​មួយ​កន្លែង​ដែល​មាន​ស្លាក​យីហោ​ជា​អក្សរ​ចិន ប្រែ​ថា ( ឈូង​សមុទ្រ​ក្រអូប ) កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៧២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​នៅ​ផ្នែក​ខាងក្នុង និង​ធ្វើ​ការហ៊ុមព័ទ្ធ​នូវ​ខ្សែ​រង្វង់​ប្រតិបត្តិការ​ដោយ​យក​រថយន្ត​មក​ចំនួន​៣​គ្រឿង​មក​ចត​នៅ​ផ្នែក​ខាងក្រៅ រួម​មាន​រថយន្ត​ទ្រុង​ដែក រថយន្តក្រុង​ខ្នាតតូច​នៃ​កងរាជអាវុធហត្ថ និង​រថយន្ត​សង្គ្រោះ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​នៅ​មុន​ពេល​ចុះ​ឡោមព័ទ្ធ​ទី​តាំង​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​កំណត់​ឱ្យបាន​ច្បាស់​នូវ​មុខ​សញ្ញា​នៃ​បទល្មើស រហូត​ឈានដល់​ការបើក​ប្រតិបត្តិការ​បង្ក្រាប​តែម្តង​។ ការចុះ​ឡោមព័ទ្ធ​ទីតាំង​បម្រើ​ផ្លូវភេទ​ខាងលើនេះ​បាន​បញ្ជាប់​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២២ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ជនជាតិ​បរទេស​ប្រមាណ​២០​នាក់​រួម​ទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​ដែល​មាន​នៅក្នុង​ហាង​ម៉ាស្សា​ខាងលើ​ហើយ​សង្ស័យ​ថា​ពាក់ព័ន្ធ​លួច​បង្កប់​នូវ​សេវាកម្ម​ផ្លូវភេទ​។​

​ក្រោយពេល​ប្រតិបត្តិការ​ចប់ កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំងនេះ​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសួរនាំ និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕

Filed in: ព័ត៌មានជាតិ