ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ទីតាំង​ល្បែង​ស៊ីស​ងជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ មួយ​កន្លែង​បើក​លេង​ពពាក់ពពូន ក្នុង ក្រុង​កំពត ខេត្ត​កំពត បានជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន មិន​បង្ក្រាប​!​ពលរដ្ឋ​ដាក់​ការសង្ស័យថា ទំនង​ជា​ឆ្នាំងបាយ​ហើយ​មើលទៅ​

​ទីតាំង​ល្បែង​ស៊ីស​ងជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ មួយ​កន្លែង​បើក​លេង​ពពាក់ពពូន ក្នុង ក្រុង​កំពត ខេត្ត​កំពត បានជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន មិន​បង្ក្រាប​!​ពលរដ្ឋ​ដាក់​ការសង្ស័យថា ទំនង​ជា​ឆ្នាំងបាយ​ហើយ​មើលទៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត ÷ រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស ឲ្យ​អនុវត្ត បី​កុំ បី​ការពារ និង​ចូលរួម​លុបបំបាត់​ជំងឺ កូវី​ដ​-១៩,,​បម្លែង​ថ្មី ប្រភេទ (​អូ​មី​ក្រុង​) ដែល​កំពុង​មាន​វត្តមាន ក្នុងប្រទេស កម្ពុជា​យើង ដើម្បី​ឲ្យមាន​ប្រសិទ្ធភាព ផ្ទុយទៅវិញ​ទីតាំង​សង្វៀន​ល្បែង​សុីស​ងជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ មួយ​កន្លែង​នៅ​ចំណុច​អូរ​តូច ស្ថិតក្នុង​ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត កំពុងបើក​ការ​ពពាក់ពពូន​បាន​ដោយ​រលូន​ជា​រៀងរាល់ថ្ងៃ បែរជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន គ្មាន​ការទប់ស្កាត់​ឬ​បង្ក្រាប​!​នោះឡើយ​!

​បើ​យោង​តាម​ប្រភព​ច្បាស់​ការណ៍​ពី​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​នោះ​បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មិនា ឆ្នាំ ២០២២-​នេះ​ថា ÷ ទីតាំង​ល្បែង​សុីសង​ខុស​ច្បាប់​ខាងលើ កំពុង​បើក​ដំណើរការ​ឲ្យ​ក្រុម​ញៀន​ល្បែង​រាប់សិប​នាក់​នាំគ្នា​ចូល​ទៅ​លេង​យ៉ាង​ពពាក់ពពូន ស្រែក​ហ៊ោ​កញ្ច្រៀវ​ផ្អើល​ដល់​ពលរដ្ឋ​រស់​នៅ​ជិតខាង​មាន​ការព្រួយបារម្ភ​បំផុត​ការឆ្លង​រីក​រាលដាល​ជំងឺ កូវី​ដ​-១៩,,​បម្លែង​ថ្មី​ប្រភេទ​(​អូ​មី​ក្រុង​)​ចេញពី​ពូក​អ្នក​ដែល​មក​លេងល្បែង​នៅ​ទីកន្លែង​នេះ​តែម្ដង​ម្យ៉ាង​មួយទៀត​ភ័យខ្លាច​អំពី​បញ្ហា​អសន្តិសុខ​ខ្លាច​និង​បទល្មើស​ផ្សេងៗ​
(​ពោល​គឺ​)​លួច ឆក់ ប្លន់ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​។​

​សូម​រំលឹក​ថា​កន្លងមក សម្ដេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រីនគរបាល​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ទូទាំងប្រទេស ត្រូវតែ​បង្ក្រាប​!​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ​!​។​
​ផ្ទុយទៅវិញ​ទីតាំង​សង្វៀន​ល្បែង​សុីស​ងជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ មួយ​កន្លែង​ក្នុង ក្រុង​កំពត ខេត្ត​កំពត ពលរដ្ឋ​ក៍​មហាជន បានឃើញ​បើក​លេង​យ៉ាង​គឃ្លើន ហាក់ដូច​មិន​ខ្លាចញញើត​និង​មិន​គោរព​តាម​សារាច​រណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ នោះឡើយ​.!

​ដូច្នេះ​ហើយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​នោះ​បាន​នាំគ្នា​អំពាវនាវ​ទៅ​ដល់ លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត សូម​ចុះ​ត្រួតពិនិត្យ​ភាពជាក់ស្ដែង និង លោក ម៉ៅ ច័ន្ទ​មធុរិ​ទ្ឋ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត គួរតែ​ចាត់​កម្លាំង​ជំនាញ​ក្រោម​ឱវាទ មាន​វិធានការ​ទប់ស្កាត់​ឬ​មួយ​ធ្វើ​ការបង្ក្រាប​!​ទីតាំង​ល្បែង​សុីស​ងជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ បើក​លេង​នៅក្នុង​មូលដ្ឋាន​ខាងលើ​នេះ ដើម្បើ​រក្សាបាន​នូវ​សន្តិសុខ​សុវត្តិភា​ព​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ ឃុំ ទាំង​៧​ចំណុច របស់​ក្រសួង​មហាផ្ទៃ ផង​ទាន​៕

Filed in: ព័ត៌មានជាតិ