ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បង្ក្រាប​ក្រុម​ញៀន​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ក្នុង​ស្រុក​កោះសូទិន

​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បង្ក្រាប​ក្រុម​ញៀន​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ក្នុង​ស្រុក​កោះសូទិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ នៅ​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤ និង​០០​នាទី បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​បទបញ្ជា​ពី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត កំពង់ចាម លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​ចាត់​បញ្ជា​ឲ្យកម្លាំង​ជំនាញ​របស់​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ក្រោម​ការដឹកនាំ​និង​សម្របសម្រួល​ផ្ទាល់​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ចុះបង្ក្រាប​ករណី​បើក​និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់ និង​អាប៉ោង​) នៅ​ចំណុច​មាត់​ព្រែក​សណ្ដាយ ស្ថិតនៅ​ភូមិ​រកា​កោង​ត្បូង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បង្ក្រាប នឹង​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​២៤​នាក់ និង​ដកហូត​វត្ថុតាង​មួយ​ចំនួន ។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​៕

Filed in: ព័ត៌មានជាតិ