ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​ព្រៃវែង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត តាម​ប្រព័ន្ធ​បញ្ជូន​សំឡេង និង​រូបភាព (Online Zoom)

អភិបាលខេត្ត​ព្រៃវែង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត តាម​ប្រព័ន្ធ​បញ្ជូន​សំឡេង និង​រូបភាព (Online Zoom)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) :​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០២២​នេះ ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​ព្រៃវែង តាម​ប្រព័ន្ធ​បញ្ជូន​សំឡេង និង​រូបភាព (Online Zoom)​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោកនាយក នាយករង​រដ្ឋបាលខេត្ត លោក​មេបញ្ជាការ​កងកម្លាំង​ទាំង​បី លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្ត​ព្រៃវែង​។​

​ជាក់ស្ដែង កិច្ចប្រជុំ​នា​រសៀល​នេះ គឺ​ដើម្បី​ពិនិត្យ​ទៅលើ​៖
១- របាយការណ៍​សង្ខេប​ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០២២ និង​ការងារ​ខែ​បន្ទាប់​របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង​
២- បទ​អន្តរាគមន៍ ស្តីពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​
៣-​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណ​:​ក​ម្មការ ដើម្បី​រៀបចំ​សាងសង់​រោង​តម្កល់​ទូក ង “​កម្ពោជិក​បុត្តា​ខេមរា​តរី​”
៤-​មតិ​ចូលរួម​របស់​សមាជិក សមាជិការ​នៃ​អង្គប្រជុំ​
៥- បញ្ហា​ផ្សេងៗ​

Filed in: ព័ត៌មានជាតិ