ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ង្វៀន ហ៊ុយ​តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​សហការី​

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ង្វៀន ហ៊ុយ​តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​សហការី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) : ​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​វេលា​ម៉ោង ១៤:៣០ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៣ មីនា ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ង្វៀន ហ៊ុយ​តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​សហការី​។​

​ជាបឋម​ឯកឧត្តម ង្វៀន ហ៊ុយ​តាំង បាន​លើកយក​ប្រធានបទ​សំខាន់​ពីរ​មក​ពិភាក្សា និង​ស្នើសុំ​អន្តរាគមន៍​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ៖ ទី​១- ពង្រឹង និង​ពង្រីក​កិច្ចសហការ​លើ​អនុវិស័យ​វារីវប្បកម្ម តាមរយ​:​ការ​ផ្តល់​បច្ចេកទេស​ស​ម​ស្រប ទំនើប​ទាន់សម័យ ធ្វើយ៉ាងណា​ឲ្យ​អនុវិស័យ​មួយ​នេះ​មាន​ការរីកចម្រើន និង​ទី​២- ស្នើសុំ​ឲ្យ​ក្រសួង​ជួយ​គាំទ្រ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ដល់​សកម្មភាព​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច ជាអាទិ៍​៖ ការពិនិត្យ និង​វាយតម្លៃ​លើក​ផែនការ​មេ ការចុះបញ្ជី​ដី និង​ការធ្វើ​អនុប្រយោគ​។​ល​។​

​ជា​ការឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ស្ថានទូត​វៀតណាម ដែល​បាន​ផ្តល់​កិច្ច​សហការ​បាន​ល្អប្រសើ​រ​ក្នុង​ការសម្រួល​ពាណិជ្ជកម្ម (​ការនាំ​ចេញ​កសិផល​កម្ពុជា​) តាម​បណ្តោយ​ព្រំដែន​បាន​យ៉ាង​ល្អប្រសើរ​ក្នុងអំឡុងពេល ដែល​ប្រទេស​យើង​ទាំង​ពីរ​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

​ចំពោះ​ចំណុច​ទី​១ ទាក់ទង​នឹង​កិច្ចសហការ​លើ​អនុវិស័យ​វារីវប្បកម្ម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​នេះ ដោយសារ លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ផល​ចាប់​មច្ឆជាតិ​ពី​គ្រប់​ប្រភព​ធម្មជាតិ​បាន​និង​កំពុង​មាន​ការ​ធ្លាក់ ចុះ​ជា​បន្តបន្ទាប់​។ ផ្ទុះ​ទៅវិញ​កំណើន​នៃ​បរិមាណ​បរិភោគ​ចេះតែ​កើនឡើង ហេតុនេះ​រាជ​រដ្ឋា ភិ​បាល ក៏ដូចជា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ បាន​ផ្តល់​អាទិភាព​លើ​ការអភិវឌ្ឍ​អនុវិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ ធ្វើយ៉ាងណា​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ផល​ត្រី​ឲ្យបាន​គ្រប់គ្រាន់​ទៅ​តាមតម្រូវ​ការទាំង​បរិភោគ គុណភាព និង​សុវត្ថិភាព តាមរយ​:​ការពង្រឹង គាំទ្រ និង​លើកទឹកចិត្ត​ដល់​វា​រី​វ​ប្បករ​ឲ្យប្រើ​ប្រាស់​បច្ចេកទេស​បង្កាត់ ជ្រើសរើស​ពូជ ចំណី និង​បរិស្ថាន​ចិញ្ចឹម​។​ល​។​

​ដោយឡែក​ចំពោះ​ចំណុច​ទី​២ ឯកឧត្តម​រដ្ឋមន្ត្រី​នៅ​ចំពោះមុខ​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខុស​របស់​ក្រុមហ៊ុន ដែល​ទទួលបាន​សម្បទា​ន​ដី​សេដ្ឋកិច្ច​យក​ទៅ​វិនិយោគ​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​កៅស៊ូ អាកាស្យា ប្រេងខ្យល់ ចេក ស្វាយចន្ទី និង​ដំណាំ​ឈើ​ហូប​ផ្លែ​មួយចំនួនទៀត​) ទទួលបាន​លទ្ធផល​គួរឲ្យកត់សម្គាល់ ដោយ​បាន​ធ្វើ​ការនាំចេញ​ទៀតផង​។ ព្រម​ជាមួយគ្នានេះ ក៏​មាន​ក្រុមហ៊ុន​មួយចំនួន​តូច មាន​ភាព​អសកម្ម ដោយ​មិន​បាន​គិតគូ យកចិត្តទុកដាក់​អនុវត្ត​តាម​ផែនការ​មេ ការចុះញ្ជី​ដី ឬ​អនុវត្ត​កិច្ច សន្យា​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​។​ល​។

​ត្រង់​ចំណុច​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រម​ហ៊ុន​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​ស្របតាម​ផែនការ​មេ​ដែល​ក្រសួង​បានអនុម័ត ហើយ​ត្រូវ​ពង្រឹង​ការអនុវត្ត​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ចូលរួម​សហការ​ឲ្យបាន​ពេញ លេញ​ជាមួយ​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច និង​ត្រូវ​ចូលរួម​សហការ​ការពា​រ ទប់ស្កាត់​រាល់​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​។ ដោយឡែក ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ច សហការ​ជាមួយ​ក្រុមហ៊ុន ធ្វើយ៉ាងណា​ឲ្យ​ការវិនិយោគ​សម្រេច​ទទួល​បាន​ជោគជ័យ​។​

​ជាទី​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សន្យា​នឹង​ខិតខំ​ពង្រឹង និង​ពង្រីក​កិច្ចសហការ​លើ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​ថែម​ទៀត ប្រយោជន៍​ដើម្បី​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​។​

Filed in: ព័ត៌មានជាតិ