សៀមរាប ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៧ និង៣០នាទី នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានជួបសំណេះសំណាល និងប្រគល់អាវក្រោះចំនួន ១០ ព្រមទាំងពិលចំនួន ១០ ដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសម្រាប់ប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្ម ។
ជួសមុខឲ្យកម្លាំងទាំងអស់នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្នងការដែលតែងតែយកចិត្តទុកដាក់ និងទំនុកបំរុងដល់កងកម្លាំង ៕