ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​នៅក្នុង​ភូមិ​បាវិត​កណ្ដាល​កំពុងបើក​លេង​យ៉ាង​ពេញបន្ទុក​តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការចុះ​បង្រា​បហាក់​មើលមិនឃើញ​ទៅវិញ​

​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​នៅក្នុង​ភូមិ​បាវិត​កណ្ដាល​កំពុងបើក​លេង​យ៉ាង​ពេញបន្ទុក​តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការចុះ​បង្រា​បហាក់​មើលមិនឃើញ​ទៅវិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​មាន​លេង ល្បែង​សុីសង​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​កំពុងបើក​លេង​យ៉ាងរ​លួ​ន ទទួល​អតិថិជន​ចូល លេង​រាល់ថ្ងៃ​យ៉ាង​អាណាធិបតេយ្យ​បន្ទាប់​ពី​បិត​មួយរយៈ​ដោយសារ​ជំងឺ​កូ​វិដ ១៩ (COVID19 ) ដែល​មាន​ទីតាំងនៅ​តាម​ផ្លូវ​(​ជាតិលេល​១​ដែល​ខ្មាន​ផ្លាក​យីហោ ស្ថិតនៅក្នុង​ភូមិ​បាវិត​កណ្ដាល​សង្កាត់​បាវិត​ក្រុង​បាវិត​។​

​ទោះបីជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​វិធានកា​របើក​សាលារៀន Ktv មង្គលការ និង​កម្មវិធី ផ្សេងៗ អោយ​ជួបជុំគ្នា​យ៉ាងណា ក៏ដោយ​តែ​កុំ​ភ្លេច​វិធានការ​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ និង​ជំងឺ​សាយភាយ​ថ្មី​(​អូ​មី​ក្រុង​)​បី​កុំ​នឹង​បី​ការពារ បែរ​ជា​ម្ចាស់​បទ​ល្មើស​ល្បែងស៊ីសង​មួ​នេះ ផ្គើន​និង​អានុ​សាស្ត្រ របស់​សម្តេច​តេជោ ហ៊ុន សែន ទៅវិញ ឬ មួយ​ម្ចាស់​បន​ល្បែង​ទាំងនោះ​បាន​សែនព្រេន ទៅ​សមត្ថកិច្ច​ពាក់​ពន្ធ័ ក្នុង​មូលដ្ឋាន​ទាំងនោះ​ទេ​ដឹង ទើប​បណ្តែតបណ្តោយ អោយ​លេង​យ៉ាង​សុខ​ស្រួល​បែបនេះ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀត​ថា​ប្រហែលជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​សង្កាត់​និង​ក្រុង​ហាក់បីដូច​ជា​បណ្តែតបណ្តោយ​ឲ្យ​ម្ចាស់​បទ​ល្មើស​ល្បែង​សុីសង​មួយ​កន្លែង​នេះ​បើក​លេង​បាន​យ៉ាង​រលូន​ដោយ​គ្មាន​ខ្លាច​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ឋ​ចុះ​មក​បង្ក្រាប​ទាល់តែសោះ ។​

​គួរបញ្ជាក់​ថា​ល្បែងស៊ីសង​ខុសច្បាប់​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​ចំណុច​ដែល​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​និង​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​នៅក្នុង​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​។ យោងតាម​មាត្រា ៥​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​បានចែង​ថា​អ្នក​បើក​កន្លែង​លេង​ល្បែងស៊ីសង អ្នកកាន់កាប់​ល្បែងស៊ីសង​អ្នកចាត់ចែង​និង​ភ្នាក់ងារ​ល្បែងស៊ីសង ត្រូវ​ប្រឈម​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ​។​

​ទោះ​យ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែមាន ជំនឿ​នឹង​កំពុង​រង​ចាំមើល​ចំណាត់ការ​របស់ លោក​លឹម​សៀង​ហេង​អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាវិត​និង​លោក​វ​សេនិយ៍​ទោ​អែម​សុវណ្ណារិទ្ធ​អធិការ​នគរបាល​ក្រុង​បាវិត​នឹងមាន​វិធានការ​ច្បាប់​ចំពោះ​បន​ល្បែងស៊ីសង​ខាងលើ​នេះ​បែបណា​?
​ពលរដ្ឋ​សង្ឃឹមថា​អាជ្ញាធរ​មូលដ្ឋាន​នឹង​មិន​បណ្តែតបណ្តោយ​ឲ្យ​ទីតាំង​ល្បែងស៊ីសង​នេះ បង្ក​ភាព​អសន្តិសុខ​ដល់​ប្រជាជន​ក្នុង​ក្រុង​បាវិត​បន្តទៀត​នោះទេ ពី​ព្រោះ​កាលណា​កើត​ល្បែងស៊ីសង​នេះ​ហើយ​គឺជា​មូលហេតុ​នៃ​អំពើចោរកម្ម​៕(​សូម​អរគុណ​)

Filed in: ព័ត៌មានជាតិ