ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្ត​កែប ដង្ហែរ​ក្បួន​អបអរ​សារ​ទរ​ជ័យលាភី ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន លើ​សូចនាករ ” ខ្យល់​ស្អាត “

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្ត​កែប ដង្ហែរ​ក្បួន​អបអរ​សារ​ទរ​ជ័យលាភី ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន លើ​សូចនាករ ” ខ្យល់​ស្អាត “
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ខេត្ត​កែប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួលពាន​រង្វាន់​ទីក្រុង​ស្អាត​និរន្តរភាព​បរិស្ថាន​អាស៊ាន ដោយ​ពិធី​ប្រគល់​ពានរង្វាន់​នេះ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​ខេត្ត​កែប ទទួលបាន​វិញ្ញាបនបត្រ ទទួលស្គាល់​ជា​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន លើក​ទី​៤ ឆ្នាំ​២០២១ លើ​សូចនាករ ” ខ្យល់​ស្អាត​”​។​

​ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ពិសេស​វីរុស បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង ការអញ្ជើញ​ទទួលពាន​រង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នេះ ត្រូវបាន​ធ្វើឡើង តាម​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សំឡេង ដោយ​មាន​តំណាង​ទទួល​ផ្ទាល់​ពី ឯកឧត្តម ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ប្រកបដោយ​ក្តី​មោទនភាព​ក្រៃលែង​។​

​ដើម្បី​ឱ្យ​សក្តិសម និង​កិត្តិយស​ដែល​ខេត្ត​កែប​ទទួលបាន​ជ័យលាភី​នេះ នៅ​ថ្ងៃ​ទី ០១ ខែ​មីនា ឆ្នាំ​២០២២ ថ្នាក់ដឹកនាំ មន្ត្រីរាជការ រួមទាំង​ប្រជាពលរដ្ឋ ក្រុមយុវជន និង​សិស្សានុសិស្ស ជាច្រើន​រយ​នាក់​បាន​មកជួបជុំ​គ្នា ដង្ហែរ​ក្បួនព្យុហយាត្រា អបអរសាទរ តាម​ដងផ្លូវ​សំខាន់ៗ ចាប់​ពី​សួនច្បារ​មុខ​សាលាខេត្ត​កែប កាត់​តាម​ដងផ្លូវ ៣៣A និង ៣៣ កាត់​តាម​ទីប្រជុំជន​ផ្សារ​កែប ផ្សារ​ដំណាក់​ចង្អើរ ផ្សារ​សេះស និង​ផ្សា​ក្តាម ឈ្ពោះ​មក​មុខ​សាលាខេត្ត​វិញ​។​

​ក្នុង​ពិធី​ជួបជុំគ្នា លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា វិញ្ញាប​ត្រនេះ បញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា របស់​រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត រួមទាំង​ប្រជាពលរដ្ឋ ព្រះសង្ឃ វិស័យ ឯកជន​ទាំងអស់ លើ​ការសម្អាត​អនាម័យ​បរិស្ថាន ការរៀបចំ ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ ទើប​ធ្វើឱ្យ​យើង​នៅ​តែ​រក្សា​បាន​នូវ​ជ័យលាភី​ដ៏​មាន​កិត្តិយស​នេះ​។

​លោក​បន្ថែមថា កន្លងមក​ខេត្ត​កែប ទទួលបាន​ពានរង្វា់​ជាច្រើន​ដូចជា​៖ ពានរង្វាន់​ទីក្រុង​ស្អាត ផ្ការំដួល​បី​ទង លើក​ទី​១ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ,​ពានរង្វាន់​ទីក្រុង​និរន្ត​ភាព​បរិស្ថាន​អាស៊ាន នៅ​ប្រទេស​ព្រុយ​ណេ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ លើ សូចនាករ ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត ,​ពានរង្វាន់​ទីក្រុង​ទេសចរ​ស្អាត​អាស៊ាន នៅ​ទីក្រុង ឈាង​មៃ ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ,​ពានរង្វាន់​ទីក្រុង​ស្អាត ផ្ការំដួល​បី​ទង លើក​ទី​២ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ,​វិញ្ញាបនបត្រ​ទីក្រុង​ឈានមុខ​អាស៊ាន លើ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព ត្រូវ​ទទួល​នៅ ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន តែ​ត្រូវ​ពន្យា​ពេល​ដោយសា​វិបត្តិ​ជំងឺ​កូវី​ដ​-១៩-​និង​ពានរង្វាន់​ចលនា​ប្រឡងប្រណាំង ឆ្នេរ​ខ្សាច់​កំសាន​ស្អាត របស់​ក្រសួង​ទេសចរណ៍​។ ចំពោះ​ថ្ងៃ​នេះ​យើង​ទទួលបាន វិញ្ញាបនបត្រ​និរន្តរភាព​បរិស្ថាន​អាស៊ាន លើ​សូចនាករ ” ខ្យល់​ស្អាត ” ។​

​លោក​អភិបាលខេត្ត បន្ថែមថា បណ្តា​ជ័យលាភី​ធំៗ ដែល​ខេត្ត​កែប ទទួលបាន​ផ្ទួនៗ​គ្នា​នេះ គឺ​មកពី​ការយកចិត្តទុកដាក់​ខ្ពស់ ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​ការចូលរួម​យ៉ាង​សកម្ម​ពី​បណ្តា មន្ទីរ​អង្គភាព មន្ត្រីរាជការ និង​បងប្អូន ប្រជាពលរដ្ឋ រួមគា្ន​ក្នុង​កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍​ទីក្រុង​របស់​ខេត្ត​កែប ចេញ​ជា​លទ្ធផល​ផ្លែផ្កា ដូច​ពេល​នេះ ។ ជាក់ស្តែង សោភណភាព ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត មាន​ការរីក​ចម្រេ​ី​ន​គួរអោយកត់សំគាល់ ព្រៃឈើ សំណង់ អាគារ​រដ្ឋ ផ្ទះសំណាក់ សណ្ឋាគារ អាហា​រដ្ឋា​ន ភោជនីយដ្ឋាន សេវា​ម្ហូបអាហារ ឆ្នេរសមុទ្រ បណ្ដា​កោះ និង​ទីតាំង​ល្អ ទាំងអស់​នេះ​សុ​ត​សឹង​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​ខេត្ត​ទទួលបាន​ជ័យជម្នះ​ក្នុង​ការប្រឡងប្រណាំ​ដណ្តើម​បាន​ជ័យលាភី​ជា​បន្តបន្ទាប់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ