ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន រៀបចំ​ពិធី​អបអរសាទរ​ទិវា​ជាតិ​សុខភាព មាតា ទារក និង​កុមារ ក្នុង​សាលាឃុំ​សាលា​ក្រៅ​

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន រៀបចំ​ពិធី​អបអរសាទរ​ទិវា​ជាតិ​សុខភាព មាតា ទារក និង​កុមារ ក្នុង​សាលាឃុំ​សាលា​ក្រៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ នា​ព្រឹក​ថ្ងៃ ចន្ទ ១២​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្ថិតនៅ​ក្នុង​សាលាឃុំ​សាលា​ក្រៅ ដោយ​មាន​ការចង្អុល​ដឹកនាំ​ពី​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា លោកជំទាវ ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​សាខា បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​ស្រុក​សាលា​ក្រៅ យុវជន​កាកបាទក្រហម និង​មាន​ការចូលរួម​សហកា​រ​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​រៀបចំ​ពិធី​អប់រំ​ផ្សព្វផ្សាយ​ស្តីពី «​សារប្រយោជន៍​នៃ​ការយល់ដឹង​ពី​សុខភាព​បន្ត​ពូជ និង​ការថែទាំ​សុខភាព​មាតា​-​ទារក ពេល​មាន​ផ្ទៃពោះ ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល ក្នុង​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូវី​ដ​-១៩» ជូន​ដល់​ស្ត្រី​មាន​កូនតូច និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ចំនួន​១៦​នាក់ នៅ​សាលាឃុំ​សាលា​ក្រៅ ក្នុងឱកាស​អបអរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ២១ កុម្ភៈ ឆ្នាំ​២០២២​។

​នៅក្នុង​ឱកាស​នោះ លោកជំទាវ ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​សាខា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកជំទាវ​បណ្ឌិត បាន ស្រ​មុំ ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទ​ក្រ ហម​កម្ពុជា ខេត្ត​ប៉ៃលិន និង​អាន​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ផ្ញើ​ជូន​បង​-​ប្អូន​ជនរួមជាតិ ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ២១ កុម្ភៈ ២០២២ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ជម្រាបជូន​ពី​ស្ថានភាព​សុខភាព​មាតា ទារក និង​កុមារ នៅ​កម្ពុជា ក្នុង​បរិបទ​នៃ​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​ជំងឺ​កូវី​ដ​-១៩ រួមជាមួយ​នឹង​អ្វី​ដែល​កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បាន​និង​កំពុង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល លើកកម្ពស់​សុខុមាលភាព​ស្ត្រី និង​កុមារ ឈានឆ្ពោះ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​មាន​ចីរភាព​ឆ្នាំ​២០៣០»​។

​ក្រុមប្រ តិបត្តិ​សាខា​បាន​បន្ត​ផ្សព្វផ្សាយ អំពី​ជំងឺ​កូវី​ដ ១៩ ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការប្រើប្រាស់​បដិរូប​កាក បាទ​ក្រហម​-​អឌ្ឍចន្ទ​ក្រហម ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​យល់​ដឹង​បន្ថែម និង​រៀន​រស់នៅ​ជាមួយកូ​វីដ​-១៩ ដោយ​ត្រូវមាន​អនាម័យ​ល្អ ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល ចំពោះ​ការធ្វើដំណើរ​ទៅ​ទីជិត​ទី​ឆ្ងាយ ត្រូវតែ​ពាក់មួក​សុ​វត្តិភាព និង​ម៉ាស​ជាប់​ជាប្រចាំ ដើម្បី​ចូលរួម​ការពារ​មេ​រោគកូ​វីដ​-19 បម្លែង​ថ្មី អូរ​មេ​ក្រុង ដ៏​កាច​សាហាវ​នេះ ត្រូវបាន​លើកទឹកចិត្ត​អោយ បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ អនុវត្ត​ឲ្យបាន​នូវ​អនុសាសន៍ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​៣​ការពារ និង ៣​កុំ ព្រមទាំង​សារ​អប់រំ​នានា​របស់​ក្រសួង​សុខាភិបាល សំដៅ​ចូលរួមប្រ យុទ្ឋ​ប្រឆាំង​ទប់ស្កាត់​ការរីករាល​ដាល​ជំងឺ​កូវី​ដ​-19 កុំអោយ​មាន​ការរីក​រា​ល​ដាល​បន្ត​ចូល​ក្នុង​សហគម​ន៍​បាន​ទៀត​។​

​ជា​ចុងក្រោយ ក្រុមការងារ ក៏បាន​ផ្តល់​នូវ​អំណោយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្នុង​ម្នាក់ៗ ទទួលបាន​៖ សម្ភារៈ​កូនង៉ែត ១​កញ្ចប់ ជែល​លាងដៃ​២​ដប (​កន្លះ​លីត្រ​) ម៉ាស​៥​បន្ទះ និង​ថវិកា​ចំនួន ២០,០០០​រៀល​៕

Filed in: ព័ត៌មានជាតិ