ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ស្រុក​ជើងព្រៃ និង​សហការី បាន​បន្តដំណើរ​មក​សាលាស្រុក​ជើងព្រៃ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ រួម​ជាមួយ​បេក្ខជន​ឈរ​ឈ្មោះ​បោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៥ (២០១៧-​ថា​) ទាំង​ពេញសិទ្ធិ និង​បំរុង​ចំនួន ១៤៧​នាក់ (​ស្ត្រី ៣៤)

​ឯកឧត្តម​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ស្រុក​ជើងព្រៃ និង​សហការី បាន​បន្តដំណើរ​មក​សាលាស្រុក​ជើងព្រៃ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ រួម​ជាមួយ​បេក្ខជន​ឈរ​ឈ្មោះ​បោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៥ (២០១៧-​ថា​) ទាំង​ពេញសិទ្ធិ និង​បំរុង​ចំនួន ១៤៧​នាក់ (​ស្ត្រី ៣៤)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ជើងព្រៃ និង​សហការី បាន​បន្តដំណើរ​មក​សាលាស្រុក​ជើងព្រៃ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ រួម​ជាមួយ​បេក្ខជន​ឈរ​ឈ្មោះ​បោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៥ (២០១៧-​ថា​) ទាំង​ពេញសិទ្ធិ និង​បំរុង​ចំនួន ១៤៧​នាក់ (​ស្ត្រី ៣៤)​។​

​ជាបឋម លោក អួត ឈាង​លី អភិបាល​នៃ​គណ​អភិបាលស្រុក​ជើងព្រៃ​បាន​រាយការណ៍​ជូន​អង្គ ពិធី​បាន​ជ្រាប​ដោយ​សង្ខេប​អំពី​ចំនួន​ប្រជាជន ចំនួន​ប្រជាជន​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ប្រជាជន​គ្រប់​អាយុ​បោះឆ្នោត សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​មាន ១០ ឃុំ និង ៧៤ ភូមិ​។ បច្ចុប្បន្ន ស្រុក​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចំនួន ៧២​នាក់ (​ស្ត្រី ១២) ហើយ​គណបក្ស​ស្រុក​ជើងព្រៃ​បាន​រៀបចំ​ចុះ​ឈ្មោះ​បេក្ខជន​ក្រុមប្រឹក្សាឃុំ​ទាំង ១០ ចំនួន ១៤៧​នាក់ (​ស្ត្រី ៣៤ ) ស្មើ នឹង ៧២ អាសនៈ​តាម​ប្រព័ន្ធ​កម្មវិធី​របស់ គ​.​ជ​.​ប​. រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០ ២២​។ ឆ្លៀត​យក​ឱកាស​នេះ លោក​អភិបាលស្រុក​ក្នុងនាម​ក្រុមប្រឹក្សា​ស្រុក ឃុំ និង​បងប្អូន​ប្រជា ពលរដ្ឋ​ទូទាំង​ស្រុក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​អនុប្រធាន និង​សមា ជិ​កក្រុមការងារ​ថ្នាក់ស្រុ​ក និង​ឃុំ ជាពិសេស​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ស្រុក​ជើង ព្រៃ​តែម្តង ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ និង​ថវិកា​ផ្ទាល់ខ្លួន​ដ៏​សន្ធឹកសន្ធាប់ ចូលរួម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព ជាពិសេស​ការឧបត្ថម្ភ​សម្ភារ​បរិក្ខា​ពេទ្យ​សម្រាប់​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ជំងឺ​ឆ្លងកូវិដ​-១៩ រួម​ទាំង​រថយន្ត​សង្គ្រោះ បន្ទាន់​ផង​ដែរ ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​មន្ទីរ​ពេទ្យ​បង្អែក​ពេទ្យ​ស្រុក​។​

​មានមតិ​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំង ១៤៧​នាក់ ឯកឧត្តម​ក្នុងនាម​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ជើងព្រៃ លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួ​រសុខ ទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត​មកជូន​បងប្អូន និង​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​តែ​ពុទ្ធិ​ពរ​ទាំង ៤​ប្រការ ជាពិសេស​សម្តេច​បាន​លើកទឹកចិត្ត​ដល់​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់ ចៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩ គ្រប់ៗ​ក្រុមគ្រួសារ ហើយ​សម្តេច​បាន​គាំទ្រ លើកទឹកចិត្ត​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំងអស់ ខិតខំ​បន្ត​បំពេញ​កាត្វកិច្ច​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ចូលរួម​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ដោយឡែក​ក្នុង​នាម​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ជើងព្រៃ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ការធ្វើ​ពលិកា​រ​គ្រប់បែប​យ៉ាង​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ ដើម្បី​បម្រើ ជាតិ និង​ប្រជាជន​។ កាយវិការ​ដ៏​ថ្លៃថ្លា​នេះ ពិតជា​បាន​បង្ហាញ​ពី​ឆន្ទ​:​ស្មោះត្រង់ ជឿជាក់ និង​ដើរ តាម​មា​គារ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​។ ឆ្លៀត​យក​ឱកាស​នេះ លោក​ក៏​បាន​ស្នើសុំ​ឲ្យ​សមាជិក ទាំង​បន្ត​ខិតខំ​បំពេញ​ការងារ​បន្ថែមទៀត ដោយ​សហការ​ជាមួយ​ក្រុមការងារ​រាជរដ្ឋាភិបាល ធ្វើយ៉ាងណា​ឲ្យ​មូលដ្ឋាន ដោះស្រាយ​នូវ​រាល់​កង្វល់​របស់​ប្រជាជន​យើង​ទាក់ទង​ទៅនឹង​ជីវភាព​រស់ និង​ពង្រឹង​ឲ្យបាន​នូវ​ភូមិ ឃុំ​មាន​សុវត្ថិភាព ជា​ពិសេស​ធ្វើឲ្យ​ប្រជាជន​យើង​មាន​ភាពកក់ក្តៅ ទទួលបាន​ការរីកចម្រើន សុខ​សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ​។​

​ជា​ការលើកទឹកចិត្ត ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ជួយឧបត្ថម្ភ​ថវិកា​ដល់​សមាជិក​ទាំង ១៤៧ នាក់ និង​ម៉ូតូ ១​គ្រឿង​ជូន​ដល់​អធិការ​ប៉ូលីស​ស្រុក​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ