ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

អ្នក​ខេត្តកំពត ៖ ទេសរដ្ឋមន្ត្រី លី ធុជ បាន​អញ្ជើញ​ប្រកាស​ខេត្ត​កែប ជា​ខេត្ត​ទី ១ អស់​មីន​

អ្នក​ខេត្តកំពត ៖ ទេសរដ្ឋមន្ត្រី លី ធុជ បាន​អញ្ជើញ​ប្រកាស​ខេត្ត​កែប ជា​ខេត្ត​ទី ១ អស់​មីន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កែប ៖ ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី ១ អាជ្ញាធរ​មីន​បាន​អញ្ជើញ​ប្រកាស​ខេត្ត​កែប ជា​ខេត្ត​ទី ១ អស់​មីន ហើយ​បាន​បញ្ជាក់ថា កម្ពុជា​គ្រោង​នឹង​ប្រកាស​រាជធានី​ខេត្ត​ចំនួន ០៧ ទៀត​អស់​មីន​ជា​បន្តបន្ទាប់ ក្នុង​ឆ្នាំ ២០២២ រួម​មាន​ខេត្ត​ព្រៃវែង ខេត្ត​កណ្តាល ភ្នំពេញ ខេត្ត​កំពង់ចាម ខេត្ត​ព្រះសីហនុ ខេត្ត​រតនគិរី និង​ខេត្ត​តាកែវ ។ ការ​ថ្លែង​បែបនេះ ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ក្នុង​ពិធី​អបអរសាទរ​ការប្រកាស​ខេត្ត​កែប​ជា​ខេត្ត​ទី ១ អស់​មីន​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​មុខ​សាលាខេត្ត​កែប ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែ​បលោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​តំណាង​ដៃគូ​អភិវឌ្ឍន៍​អង្គទូត តំណាង​ស្ថានទូត ប្រចាំ​នៅ​កម្ពុជា ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​អន្តរជាតិ​វិស័យ​ឯកជន មន្ត្រីរាជការ​ជុំវិញ​ខេត្ត​និង​ប្រជាពលរដ្ឋ​ខេត្ត​កែប​។​

​ក្នុង​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា​ខេត្ត​កែប ជា​តំបន់​សមរភូមិ ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​រវាង​កងទ័ព​រដ្ឋាភិបាល និង​កងទ័ព​ខ្មែរក្រហម ជាពិសេស​នៅ​តំបន់ភ្នំ​វល្លិ៍​គឺជា​តំបន់​ក្តៅ​មួយ​ក្នុងចំណោម​តំបន់​ក្តៅ​ទាំងឡាយ​នៃ​ប្រទេស​កម្ពុ​ជា ។ ក្រោយពី​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​តំបន់​មួយចំនួន​បាន​បន្សល់ទុក​នូវ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាច្រើន​បណ្តាលឲ្យ​មាន​អ្នក​គ្រោះថ្នាក់​ដោយសារមី​ន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​គិត​ត្រឹម​ឆ្នាំ​២០២១ ចំនួន​២២១​នាក់​ក្នុងនោះ ស្រុក​ដំណាក់​ចង្អើរ​មាន​១៩៨​នាក់ និង​ក្រុងកែប​មាន​២៣​នាក់​(​មាន​៩២%​រងគ្រោះ​ដោយសារ​មីន​)​។​

​លោក​អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍​ទៀត​ថា “​ទោះបីជា​ខេត្ត​ទី​១​អស់​មីន​ខ្ញុំ​ជឿជាក់ថា អាជ្ញាធរ​មីន​និង​ម្ចាស់ជំនួយ​នៅតែ​បន្ត​ឧបត្ថម្ភ​គាំទ្រ​ជួយ​ដល់​ខេត្ត​កែប​លើ​វិស័យ​នេះ​ជា​បន្ត​ទៀត​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​” ។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រដ្ឋបាល​ខេត្ត​កែប​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្ត​មាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សិមិទ្ធផល​សម្រេចបាន​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការងារ​បោសសម្អាត​មីន​ដែល​យើង​បានដឹង​ឲ្យអស់​ពី​ខេត្ត​កែប​។​

​អាជ្ញាធរ​មីន ដែល​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាលបានទ​ទួល​នូវ​ការ​អនុញ្ញាត​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រេ​ចជ្រើសរើស​យក​ខេត្ត​កែប​ធ្វើការ​បោសសម្អាត​និង​រៀបចំ​ប្រកាស​ជា​ខេត្ត​អស់​មីន​ដំបូង​គេ​បង្អស់​ក្រោម​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ហិរញ្ញវត្ថុ​ប្រទេសន័​រ​វេស្ស​និង​ប្រទេ​ស​ហុងគ្រី​ដោយ​ជ្រើសរើស​យក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា​(CMAC)​ជា​អ្នក​បោសសម្អាត​។​

​ក្នុងឱកាស​នោះ ក្នុងនាម​ប្រជាជន​ខេត្ត​កែប ក៏ដូចជា​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​សម្តែង​នូវ​ការដឹងគុណ និង​កត្តញ្ញូតាធម៌​ជូន​ចំពោះ​សម្តេច​តេជោ​នាយករ​ដ្ឋ​មន្ត្រី ដែល​បាន​ដឹកនាំ​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​រាប់​ទសវត្សរ៍ និង​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ​ទូទាំង ប្រទេស​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​ចុងឆ្នាំ​១៩៩៨ ព្រមទាំង​បាន​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ដោះស្រាយ​ការ​គម្រាមកំហែង​ដោយសារ​មីន​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនោះ ប្រកបដោយ​ប្រសិទ្ធភាព​និង​គ្មាន​ការភ័យខ្លាច ។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​រាជរដ្ឋាភិបាល​និង​ប្រជាជន នៃ​ប្រទេសន័​រ​វេស្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ហុងគ្រី និង​មជ្ឈមណ្ឌល​ជាតិ​ស៊ីម៉ាក់ ដែល​បាន​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស ដើម្បី​បញ្ចប់​វត្តមាន​គ្រាប់​មីន​នៅក្នុង​ខេត្ត​កែប ក៏​ដូចជា​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​ជា​មិត្ត​និង​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ​ដទៃទៀត​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស​សម្ភារ​និង​ថវិកា​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាប​ប្រាប់​អង្គពិធី​ថា “​កម្ពុជា​បាន​ទទួល​រងគ្រោះ​ដោយសារ​សង្គ្រាម​រ៉ាំរ៉ៃ ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ មាន​ទាំង​បញ្ហា​មីន​និង​បញ្ហា​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ។ ភូមិ​អស់​មីន ឬ​ខេត្ត​អស់​មីន មិនមែន​ជា​ភូមិ ឬ​ជា​ខេត្ត​អស់​បញ្ហា​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដទៃទៀត​នោះទេ ដូចជា​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​គ្រាប់បែក​ចង្កោម​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជាដើម​។​

​ខេត្ត​កែប​អស់​មីន​មិនទាន់​អស់​បញ្ហា​គ្រាប់​មិន​ទាន់​ផ្ទុះ​ពី​សង្គ្រាម​ទេ​សូម​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​និង​រួម​គ្នា​បន្ត​ចាត់​វិធានការ​ដោះស្រាយ​និង​ឆ្លើយតប​ទៅនឹង​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំងនោះ​ឲ្យទាន់​ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​”​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​អង្គពិធី​បន្ថែមទៀតថា ដើម្បី​គាំទ្រ​ដល់​ផែនការ​អាទិភាព​របស់​រាជរដ្ឋាភិបាល​និង​ឈាន​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​“​កម្ពុជា​មួយ​គ្មាន​មីន​ឆ្នាំ​២០២៥” អាជ្ញាធរ​មីន​បាន​រៀបចំ​នូវ​គោលការណ៍​ណែនាំ​ស្តីពី​ការអនុវត្ត​យន្តការ​ភូមិ​អស់​មីន​ដែល​នឹង​ធានា​ថា​រាល់​ចម្ការមីន​ទាំងអស់​ដែល​មាន​នៅក្នុង​ភូមិ ត្រូវបាន​បោសសម្អាត​ក្នុង​គោលដៅ​ជួយ​ពន្លឿន​ដល់​ការ​បោសសម្អាត​មីន​និង​ទាក់ទាញ​នូវ​ការចូលរួម​គាំទ្រ​ពី​ម្ចាស់​ជំនួយ​ថ្មីៗ​និង​វិស័យ​ឯកជន​បន្ថែមទៀត​។​

​អាជ្ញាធរ​មីន​បាន​នឹង​កំពុង​ចលា​នាកៀ​រគរ​ធនធាន​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​ជា​មិត្ត​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ​អ្នក​វិនិយោគិន​និង​សប្បុរសជន​នានា ដើម្បី​ទទួល​ការគាំទ្រ​និង​ធ្វើការ​បោសសម្អាត​ដោយ​ចាប់ផ្តើម​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ក្រោម​ការដឹកនាំ​និង​សម្របសម្រួល​របស់​អាជ្ញា​ធរ​មីន​ហើយ​ការប្រកាស​ភូមិ​អស់​មីន​ឬ​ខេត្ត​អស់​មីន​ត្រូវ​រៀបចំ​និង​ទទួលស្គាល់​ពី​អាជ្ញាធរ​មីន​ក្នុង​នាម​អាជ្ញាធរ​មីន​ជា​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​និង​ជា​សេនាធិការ​តែ​មួយគ​ត់​ឲ្យ​រាជរដ្ឋាភិបាលក្នុង​ការគ្រប់គ្រង​ដឹកនាំ​សម្របសម្រួល​និង​ត្រួតពិនិត្យ​វិស័យ​មីន​ទូទាំងប្រទេស​។​

​លោក​ទេស​រដ្ឋ​មន្ត្រ​បាន​ថ្លែង​ទៀត​ថា កម្ពុជា​បាន​កំណត់​នូវ​វិសាលភាព​និង​ទំហំ​ផលប៉ះពាល់​យ៉ាងច្បាស់​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទូទាំង​ប្រទេស​គិត​ត្រឹម​ឆ្នាំ​២០២១​កម្ពុជា​នៅ​សល់​ផ្ទៃ​ដី​មាន​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សរុប​ចំនួន​២០១៧​គីឡូម៉ែត្រ​ក្រឡា​ក្នុងនោះ​ផ្ទៃ​ដី​មាន​មីន​៧៨៨​គីឡូម៉ែត្រ​ក្រឡា​ដែល​កម្ពុជា​ត្រូវ​បោសសម្អាត​ឲ្យអស់​ត្រឹម​ឆ្នាំ​២០២៥៕

Filed in: ព័ត៌មានជាតិ