ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ដែល​ជា​យុទ្ធ​មិត្ត​រួម​ជំនាន់​ជាមួយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការចូលរួម​គ្រប់​សកម្មភាព​ទាំងអស់ ក្នុងការ​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង ១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៩​ឆ្នាំ ដោយ​រោគាពាធ​។​

​អដ្ឋិធាតុ​នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន ត្រូវបាន​ក្រុមគ្រួសារ ព្រមទាំង​នាយទាហាន​ជាន់ខ្ពស់ នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ តម្កល់​ធ្វើ​បុណ្យ​ទក្ខិណានុប្បទាន និង​គោរព​វិញ្ញាណក្ខន្ធ​តាម​ប្រពៃណី​សាសនា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

នៅ​រសៀល ថ្ងៃទី​២៤ ខែ​កុម្ភៈ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​ទក្ខិណានុប្បទាន និង​គោរព​វិញ្ញាណក្ខន្ធ​តាម​ប្រពៃណី​សាសនា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ពិធី​សាសនា នមស្កា​រ សមាទានសិល៍ ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត ធម្មកថិក​សំដែង​ព្រះ​ធម្មទេសនា​។ ពិធី​ដ៏​មាន​អត្ថន័យ​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សម្តេច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នាយ​អគ្គ សេនាធិការ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​នាយទាហាន​ជាន់ខ្ពស់​គ្រប់​កងឯកភាព កងយោធពល​ខេមរភូមិន្ទ​ជាច្រើនរូប​។​

នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន​, សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ក្តីរ​ន្ធ​ត់​តក់ស្លុត និង​រំ​ជួយ​ចិត្ត​រក​ពាក្យ​អ្វី​មក​ប្រៀបផ្ទឹម​បាន ចំពោះ​ការបាត់បង់​មេបញ្ជាការ និង​ជា​យុទ្ធ​មិត្ត​ធ្លាប់​រួម​ដំណើរ​ជាមួយ​សម្តេច ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ពិសេស​នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន គឺជា​មិត្ត​រួម​អាវុធ​ដ៏​ស្មោះត្រង់ និង​អ្នក​ជួយ​យក​អាសា​បំផុត នៅលើ​គ្រប់​សមរភូមិ​ប្រយុទ្ធ ហើយ​ដែល​រូប​សម្តេច និង នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន ធ្លាប់​មាន​អនុស្សាវរីយ៍​ជាច្រើន​រាប់មិនអស់ ចាប់តាំងពី​ប្រទេស​មាន​អសន្តិសុខ រហូត​ប្រទេស​ទទួលបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​យ៉ាង​ពេញលេញ​រហូតមកដល់​ពេល​បច្ចុប្បន្ន​។​

នៅ​ក្នុង​សារលិខិត​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​សម្តេច ក៏ដូចជា នាយ​ឧត្តមសេនីយ៍ គ្រប់​កង​ឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ចាក់​ទុក​ថា ការបាត់បង់ នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន រដ្ឋលេខាធិការ​ក្រសួង​ការពា​រពារ​ជាតិ គឺជា​បាត់បង​ស្វាមី បិតា ជីតា ជា​ទីស្រឡាញ់ និង​ជា​ការបាត់បង់​ឥស្សរជន​ជាន់ខ្ពស់​ដ៏​ឆ្នើម​មួយរូប ពោរពេញ​ទៅ​ដោយ​មនសិការ​ស្នេហា​ជាតិ ដែល​ក្នុង​មួយ​ជីវិត​របស់​លោក បាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ក្នុង​បុព្វហេតុ​តស៊ូ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត និង​នាំមក​នូវ​សុខសន្តិភាព រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​រូប​កាយ​របស់ លោក​បាន​បាត់បង​ទៅ​ក៏​ពិតមែន តែ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​គំរូ​វិរភាពដ៏​ឧត្តុង្គឧត្តម​របស់
​លោក​នៅតែ​ស្ថិតស្ថេរ​ជា​និច្ច នៅក្នុង​ក្រអៅបេះដូង​របស់​មនុស្ស​ជំនាន់​ក្រោយ​ទាំងអស់គ្នា ជា​រៀងរហូត​មិនអាច​បំភ្លេច​បាន​ឡើយ​។​

សម្តេច​តេជោ ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ភរិយា​សម្តេច​ផ្ទាល់ បាន​ចូលរួម​រំលែក​នូវ​មរណទុក្ខ​នេះ ប្រកប​ដោយ​សមានចិត្ត សោកស្តាយ អាឡោះអាល័យ ជាទីបំផុត ជាមួយ​ភរិយា បុត្រាបុត្រី ចៅប្រុស​ចៅស្រី និង​ញាតិមិត្ត​ជិត​ឆ្លា​យ​នៃ​សព និង​សូម​លំឱនកាយវាចា​ចិត្ត ឧទ្ទិស​កុសល​ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​នៃ សព បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លាងឃ្លាត​ឡើយ​។​

នៅក្នុង​ពិធី​តាម​បែប​សាសនា​នោះដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ឥស្សរជន​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ អគ្គសេនាធិការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​បទ​នមស្ការ សមាទានសិល៍ ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត ធម្មកថិក​សំដែង​ព្រះ​ធម្មទេសនា ឧទ្ទិស​កុសល ជូន​វិញ្ញាណក្ខន្ធ នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន ដែល​បាន​ធ្វើ​មរណភាព​លាចាក​លោក​យើង​នេះ ទៅកាន់​លោក​ខាងមុខ ទី​ស្ងប់​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ​។​

សូមបញ្ជាក់​ថា អដ្ឋិធាតុ​សព នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន ត្រូវបាន​ប្រារព្វ​ពិធី​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​គន្លង​ប្រពៃណី​សាសនា រយៈពេល​៣​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដើម្បី​បាន​អនុញ្ញាត​ឲ្យ ឥស្សរជន​ជាន់ខ្ពស់​តាម​ក្រសួង​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ និង​កិច្ច​ជំរាបលា ក៏ដូចជា​ការជូន​ដំណើរ​ជា​លើក​ចុងក្រោយ ចំពោះ​វិញ្ញាណក្ខន្ធ​សព នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន ដែល​បាន​មរណកាល ក្នុង​ជន្មាយុ​៧៩​ឆ្នាំ ដោយ​រោគាពាធ​៕

Filed in: ព័ត៌មានជាតិ