ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ថ្ងៃនេះ​ជា​ខួប​លើក​ទី​៤៣​ឆ្នាំ​នៃ​ការជួបជុំ​គ្នា​ឡើងវិញ​រវាង​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្តេច​តេជោ​រៀបរាប់រឿ​ង​រ៉ាវ​ក្រោយ​ការជួបជុំ​ភរិយា និង​កូនប្រុស ហ៊ុន ម៉ា​ណែ​ត​

​ថ្ងៃនេះ​ជា​ខួប​លើក​ទី​៤៣​ឆ្នាំ​នៃ​ការជួបជុំ​គ្នា​ឡើងវិញ​រវាង​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្តេច​តេជោ​រៀបរាប់រឿ​ង​រ៉ាវ​ក្រោយ​ការជួបជុំ​ភរិយា និង​កូនប្រុស ហ៊ុន ម៉ា​ណែ​ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ ជា​ថ្ងៃ​ខួប​លើក​ទី​៤៣​ឆ្នាំ​នៃ​ការជួបជុំ​គ្នា​ឡើងវិញ​រវាង​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន (២៤-​កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែ ន បាន​បង្ហោះ​នូវ​រឿងរ៉ាវ​ដែល​ពុំ​ធ្លាប់​បាន​និយាយ ក្រោយ​ការជួបជុំ​ជាមួយ​ភរិយា និង​កូនប្រុស គឺ​លោក ហ៊ុន ម៉ា​ណែ​ត វិញ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​ខ្លឹមសារ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា​៖
​ថ្ងៃនេះ​ជា​ខួប​លើក​ទី​៤៣​ឆ្នាំ នៃ​ការជួបជុំ​គ្នា​ឡើងវិញ​រវាង​ខ្ញុំ​និង​ភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២) ជា​រៀងរាល់ឆ្នាំ ខ្ញុំ​តែង​បង្ហោះ​នូវ​ដំណើរ​រឿង​នេះ ដើម្បី​រំលឹក​ខ្លួនឯង​នូវ​រឿង​ឈឺ​ចាស់​ផង និង​ចែករំលែក​ពី​ប្រវត្តិ​ដ៏​លំបាក​របស់​ខ្ញុំ និង​ភរិយា​ជូន​បងប្អូន​ដែល​ចង់​ដឹង​ផង​។ ខ្ញុំ​បាន​ក្លាយជា​បុរស​ពោះម៉ាយ​មួយរយៈ ឬ​និយាយ​មួយ​បែប​គឺ (​ទុក្ខ​ប្តី ស្រី​ព្រាត់​)​។ រីឯ​ភរិយា​ខ្ញុំ​បាន​ក្លាយជា​ស្ត្រី​មេម៉ាយ​កូន​១​មួយរយៈ ឬ​និយាយ​មួយ​បែប​គឺ (​ទុក្ខ​ស្រី ប្តី​ព្រាត់​)​។​

ថ្ងៃនេះ ខ្ញុំ​គួរ​និយាយ​រឿង​ដែល​ខ្ញុំ​ពុំទាន់​បាន​និយាយ​ក្រោយ​ការជួបគ្នា​។ ល្ងាច​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំ​បាន​ជួប​ជាមួយ​ភរិយា និង​កូន​ខ្ញុំ​វិញ ក្រោយ​បែក​គ្នា​កាលពី​ថ្ងៃ​ទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ដែល​ពេលនោះ​កូន​របស់​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​៥​ខែ​ប៉ុណ្ណោះ​។ ការជួប​គ្នា​គឺជា​រឿង​សប្បាយ​ណាស់ ព្រោះ​យើង​នៅរស់​ទាំងអស់គ្នា និង​បាន​ជួប​គ្នា​ឡើង​វិញ​។ សម្រាប់​រូប​ខ្ញុំ​កាន់តែ​សប្បាយ​ដោយ​បាន​ដឹង​និង​ឃើញថា មានកូន​ប្រុស ហើយ​ខ្ញុំ​បាន​ក្លាយជា​ឪពុក​របស់​កូន​។ អកុសល​សម្រាប់​រូប​ខ្ញុំ គឺ​កូន​មិន​ព្រម​ហៅ​យើង​ថា​ជា​ឪពុក និង​កាន់តែ​លំបាក គឺ​កូន​មិន​ព្រម​អោយ​យើង​ទៅ​ជិត​ម្តាយ​គេ​ទៀតផង​។​

ម៉ា​ណែ​ត ទើប​បាន​ផ្តាច់ដោះ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​មក​ជួប​ខ្ញុំ​។ រ៉ានី បាន​ប្រាប់​ខ្ញុំ​ថា ពេល​រសៀល​ក្នុង​ថ្ងៃ​ឆ្លង​សាឡាង​អ្នក​លឿង ក្នុង​ដំណើរ​មក​ភ្នំពេញ ម៉ា​ណែ​ត បាន​ក្រឡេកឃើញ​គេ​លក់​នំ​បុ័ង ម៉ា​ណែ​ត ឃ្លាន​ណាស់​ចង់​បាន​នំ​បុ័ង​ញាំ តែ​ទាំង​ភរិយា​ខ្ញុំ ស៊ី​ណាត ប្អូនស្រី​ខ្ញុំ និង​អតីត​យុទ្ធ​មិត្ត​២​នាក់ ដែល​ជិះ​ម៉ូតូ​ដឹក​ភរិយា និង​កូន​ខ្ញុំ​មក​កាន់​ទីក្រុង​ភ្នំពេញ​គ្មាន​ប្រាក់ ឬ​របស់​អ្វី​ដើម្បី​ដោះ​ដូរ​ជាមួយ​នំ​បុ័ង​នេះឡើយ​។​

ម៉ា​ណែ​ត កូន​កំសត់​មួយ​នេះ បាន​ត្រឹម​លេបទឹកមាត់​មើលមុខ​ម្តាយ ដែល​កំពុង​ហូរ​ទឹកភ្នែក​អាណិតកូន​។ បន្ទាប់​ពី​បាយល្ងាច និង​ក្រោយ​ដឹង​រឿង​នំ​បុ័ង នៅ​លើ​សាឡាង​អ្នក​លឿង ខ្ញុំរ​ក​បាន​ស្ករ​គ្រាប់​ប្រហែល​ជាង​១០​គ្រាប់​ប្រគល់អោយ​កូន​។ ម៉ា​ណែ​ត ទទួលយក តែ​គេ​យក​ទៅ​គប់​លេង ព្រោះ​គេ​មិន​ស្គាល់​ស្ករ​គ្រាប់​ទេ​។​

ខ្ញុំ​បក​ស្ករ​គ្រាប់​ប្រគល់អោយ ម៉ា​ណែ​ត តែ​កូន​រុញ​ដៃ​ខ្ញុំ​ចេញ ដល់​ពេល​ខ្ញុំ​ហូប​ស្ករ​គ្រាប់​ទើប ម៉ា​ណែ​ត ដឹងថា​ជា​របស់​សម្រាប់​ញាំ ម្តងនេះ ម៉ា​ណែ​ត ញាំ​ស្ករ​គ្រាប់​ទាំង​សំបក​រហូត​ភរិយា​ខ្ញុំ​ឃើញ​ក៏​បកសំបក​ស្ករ​គ្រាប់​អោយ តែ​គាត់​អោយ​ញាំ​តែ​២​គ្រាប់​ប៉ុណ្ណោះ ព្រោះ​ខ្លាច​កូន​ក្តៅខ្លួន​។ នេះ​ហើយ​ជា​រសជាតិ​នៃ​កុមារ​ជំនាន់ ប៉ុលពត ដែល​មិន​ដែល​បាន​របស់​ហូប​ឬ​សម្ភារៈ​នៃ​ល្បែង​លេង​សម្រាប់​កុមារ​។​

ប្រហែល​ម៉ោង​៩​យប់​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយា​ខ្ញុំ​បានអោយ ម៉ា​ណែ​ត គេង​កើយ​ដៃ​នៅ​លើ​គ្រែ ដែល​អាច​ជា​ទម្លាប់​បែបនេះ​ពីមុនមក​។ មួយសន្ទុះ​ក្រោយមក​ខ្ញុំ​ឡើង ទៅ​ដេក​លើ​គ្រែ​ជាមួយ​ប្រពន្ធ​ខ្ញុំ​ស្រាប់តែ ម៉ា​ណែ​ត ស្រែកយំ​ហើយ​ដេញ​ខ្ញុំ​ចុះ​ពី​គ្រែ​។ ពេល​ខ្ញុំ​ចុះ​ពីលើ​គ្រែ​ទើប ម៉ា​ណែ​ត ឈប់​យំ​។ ខ្ញុំ​ត្រូវ​អង្គុយ​រង់ចាំ ម៉ា​ណែ​ត ដេក​លក់​ទើប​ហ៊ាន​ឡើងលើ​គ្រែ​។ ខ្ញុំ​បន្ត​ធ្វើ​បែប​នេះ​ប្រហែល​៣​សប្តាហ៍​។ ថ្ងៃមួយ ខ្ញុំ​សាកល្បង​លេងសើច​ជាមួយ​ប្រពន្ធ​ខ្ញុំ ដោយ​ធ្វើ​មិនដឹងមិនឮ​ជាមួយ ម៉ា​ណែ​ត ដោយ​ឡើង​ដេក​ទទូរ​ភួយ​ជិត​ទាំង​ពីរ​នាក់ ស្រាប់តែ​មិន​ឮ ម៉ា​ណែ​ត យំ​ទៀត​ទេ​ថែមទាំង​មិន​ឮ​សម្លេង​កូន​ទៀតផង​។​

ដោយ​មិន​ឮ​សម្លេង​កូន​ខំ​បើក​ភួយ​ឡើងវិញ ស្រាប់តែ​បាត់​កូន​ខំ​បើកទ្វារ​មក​រក​កូន​ខា​ង​ក្រៅ​បន្ទប់​រក​មិនឃើញ តែ​បែរជា​មក​រក​ឃើញ​កូន​សម្ងំ​គេង​ក្រោម​គ្រែ​ទាំង​ទឹកមុខ​មិន​សប្បាយចិត្ត​។ ថ្ងៃ​ក្រោយ​មក​យើង​សាកល្បង​លេង​ជាមួយ​កូន​ម្តងទៀត តែ​ម្តងនេះ ម៉ា​ណែ​ត មិន​យំ មិន​រត់​ពួន​ទៀត​ទេ គឺ​ឡើង​ជិះ​ឪពុកម្តាយ​ពីលើ​ភួយ​តែម្តង​។ ចាប់ពី​ពេល​នោះ​ហើយ​ដែល ម៉ា​ណែ​ត បាន​ហៅ​ខ្ញុំ​ថា​ពុក​។​

សូម​បញ្ជាក់​ជូន​ថា ខ្ញុំ​និង​ភរិយា​ចិញ្ចឹម​កូន​ចំនួន​៥​នាក់ មិន​ដែល​មាន​មេដោះ​ទេ គ្រប់​យ៉ាង​យើង​ត្រូវ​ធ្វើ​ខ្លួនឯង​ដើម្បី​កូន​។ ដោយសារ​រឿង​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូរ​ណ​មី កំពុង​ត្រូវបាន​ថត ខ្ញុំ​សង្ឃឹម​ថា​វគ្គ​នេះ អាច​បង្កើតបាន​ជា​ឈុត​ឆាក​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ