ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឧក្រិដ្ធជន​ប្រើ​ល្បិច​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន កៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់​ព្រៃ​ព្រះរការ ក្នុង​ឃុំ កំពុង​ស្រឡៅ ស្រុក ឆែ​ប ខេត្ត​ព្រះវិហារ ជា​រៀងរាល់ថ្ងៃ​យប់​ដោយ​មិន​រំខាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឡើយ​

​ឧក្រិដ្ធជន​ប្រើ​ល្បិច​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន កៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់​ព្រៃ​ព្រះរការ ក្នុង​ឃុំ កំពុង​ស្រឡៅ ស្រុក ឆែ​ប ខេត្ត​ព្រះវិហារ ជា​រៀងរាល់ថ្ងៃ​យប់​ដោយ​មិន​រំខាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឡើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ព្រះវិហារ​)÷​ប្រភព​ពី​មន្ត្រី​និង​ប្រជាពលរដ្ឋ​បាន​ប្រាប់​មក​អង្គភាព​សារព័ត៌​យើង​ឲ្យដឹងថា​នៅ​ក្នុង ឃុំ ស្រុក​កំពុង​ឡៅ ស្រុក ឆែ​ប ខេត្ត​ព្រះវិហារ​។​

​បច្ចុប្បន្ន​មាន​ក្រុម​ឧក្រឹដ្ឋជន​កៀងគរ​ឲ្យ​ពលរដ្ឋ​ចូល​កាប់​ព្រៃ​ព្រះ​រកា នឹង​បំផ្លិចបំផ្លាញ​ស្ទើរ​គ្មាន​សល់​។​បើ​តាម​ប្រភព​ច្បាស់ការ​ពី​កម្លាំង​ការពារ​ព្រំដែន​សព្វថ្ងៃ​ម្នាក់​គាត់​ប្រាប់ថា បើ​ខាង​បរិស្ថាន​វិញ​ចាប់​តែ​គោយន្ត​ដឹក​ឈើ​បន្តិច​បន្ទួច​ទេ​។​

​ចំណែក​ឡាន​កង់​ដប់​បែន​ដាក់​មួយ​ដង ២០​ទៅ​៣០​គី​ប ដឹក​រៀងរាល់ថ្ងៃ​យប់​មិន​ហាន​បង្ក្រាប​ទេ​គឺ​ឈរ​សម្លឹង​មើល​យក​តែ​លុយ​ដាក់​ហោ​ប៉ាវ​តែប៉ុណ្ណោះ​។​ចំណែក​អ្នក​ឈ​ចាំ​ទិញ​ឈើ​ក្នុងព្រៃ​ព្រះ​រកា​គេ​ស្គាល់​ឈ្មោះ​ថា ឡេង ធារ៉ា ដែរ​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​មកហើយ​ពេលនេះ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សប្បាយ​ជាមួយ​នឹង​ជំនាញ​ថ្នាក់​ខេត្ត​ទាំងមូល​ផង​ដែរ​។​

​បញ្ជាក់​ចំនុច​ដែរ​គេ​កាប់​យក​ឈើ​ព្រៃ​ព្រះ​រកា គឺ​នៅ​ចំនុច ស្រែ​ឡាវ​ស្រែ​ខ្មែរ និង​ក្បាល់ដំរី ស្រែ​ម្អម ស្ថិតនៅក្នុង ឃុំ កំពុង​ស្រឡៅ​១ ស្រុក ឆែ​ប ខេត្ត​ព្រះវិហារ ហើយ​កន្លែង​ស្ទុប​ឈើ​ចាំ​លើក​ដាក់​ឡាន​រៀងរាល់ថ្ងៃ​យប់​នៅក្បែរ​ភូមិ កាំ​កឿត ឃុំ កំពង់​ស្រឡៅ​១ ស្រុក ឆែ​ប ខេត្ត​ព្រះវិហារ​។​បើ​តាម​ស្លាក​សញ្ញា​ហាមឃាត់​នៅក្នុង​ព្រៃ​ព្រះរ​កា​នឹង​ព្រៃ​ឡង់​គឺ​មិន​អោយ​កាប់បំផ្លិត​ផ្លាញ​ព្រៃ​។​ បើ​​គម្រោង​USAID​ព្រៃ​ឡង់​បៃតង​)​ក្នុង​តំបន់ការពារធម្មជាតិ​​ជន​ទាំងឡាយ​ណា​ល្មើស​នឹង​បំរាម​ក្នុង​តំបន់ការពារធម្មជាតិ​គឺជា​អំពើ​ល្មើស​ច្បាប់​ដែល​ត្រូវ​ជាប់​(​ពន្ធនាគារ​)​ពី​១​ឆ្នាំ ដល់ ៥​ឆ្នាំ និង​/​ឬ​ពិន័យ​ជា​ប្រាក់​ពី​១៥.០០០.០០០​រៀល​ដល់​១៥០.០០០.០០០​រៀល​។​ជាក់ស្តែង​កាល​យប់​ពី​ថ្ងៃ​ទី ២២ ខែ គុ​ម្ភះ ឆ្នាំ​២០២២​ក្រុម​បងប្អូន​អ្នកសារព័ត៌មាន​យើង​ទៅដល់​ចំនុច​ខាងលើ​ពិតជា​បានឃើញ​ដូច​បងប្អូន​ប្រជាពលរដ្ឋ និង​កម្លាំង​ការពារ​ព្រំដែន​ប្រាប់​យ៉ាងពិត​ប្រក​ដ​មែន​។​ហើយ​ប្រភព​មួយចំនួន​ទៀត​លើកឡើងថា​ក្នុងនោះ​ក៏​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​(​ដោ​ន​)​ក៏​ជា​អ្នក​ចាំ​ទទួល​ទិញ​ឈើ​ខុសច្បាប់​ទាំងនោះ​ចូល​ក្រុមហ៊ុន​ដែរ​។​

​ហើយ​កន្លងមក​អង្គភាព​សារព័ត៌​របស់​យើងខ្ញុំ​តែងតែ​ផ្តល់​ព័ត៌មាន​បទ​ល្មើស​ជាច្រើន​ដង​ជូន​អាជ្ញា​មូលដ្ឋាន​ដែរ តែ​គ្មាន​ចំណាត់ការ​សោះឡើយ​។​ទាំង​នេះ​គួរ​បញ្ជាក់បាន​ថា អាជ្ញាធរ​និង​ជំនាញ​មិន​បាន​សហការ នឹង​បញ្ជាក់បាន​ពី​ការ​មិន​ចូលរួម​អនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​មិន​បំពេញ​តួនាទី​ក្នុង​ដែន​សមត្ថកិច្ច​ដែល​ខ្លួន​ទទួលខុសត្រូវ​ដែរ​កំពុង​កើតមាន​បទល្មើស​។​

ចំណែក​ឯការ​ចរាចរណ៍​លេខ​០៥​តម្រែល​តម្រុង​របស់​រាជរដ្ឋាភិបា​ល​គឺ​ប្រគល់ឲ្យ​លោក​អភិបាលខេត្តជា​ប្រធាន​ទទួលបន្ទុកប​ង្ក្រា​ប​ធនធាន​ធម្មជាតិ​ដែរ​ក្នុង​ខេត្ត​ព្រះវិហារ​មាន​ឯកឧត្តម ប្រាក់​សុវណ្ណ អភិបាល​នៃ​គណ​អភិបាលខេត្ត​ជា​ប្រធាន​តែ​គ្មាន​ប្រសិទ្ធ​ឡើយ ប្រហែលជា​ជនល្មើស​ទាំង​នោះ​មាន​មន្តអាគម​ន៍​អ្វី​អាច​បិទបាំង​មិន​ឲ្យ​ឯកឧត្តម​ដឹង​។​ជា​ចុងក្រោយ​សូម​សុំ​ពរ​ទៅ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​រង​កង​យុទ្ធ​ពល​ខេមរៈ​មិន​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែរ​ជា​ប្រធាន​គណកម្មាធិការ​ជាតិ​បង្ក្រាប​ធនធានធម្មជាតិ​សូម​ឯកឧត្តម​ដាក់​កា​សើ​ប​អង្កេត​ផង​ទាន​បើ​ពុំ​ដូច​ច្នោះ​ទេ ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់​នឹង​ត្រូវ​រលាយ​ថ្ងៃ​ខាង​មុខ​ជាក់​ជា​ពុំខាន​ឡើយ​។​ហើយ​អង្គភាព​របស់​យើងខ្ញុំ​រងចាំ​ការបំភ្លឺ​ពី​ការលើកឡើង​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាង​លើ​របស់​ក្រុមហ៊ុន​រៀងរាល់​ម៉ោង​ធ្វើការ​ ។ ​រិះ​គន​ក្នុងន័យ​ស្ថាបនា​គ្មាន​ចេតនា​ជាន់ពន្លិច​បុគ្គល​ជាមួយ​ឡើយ​៕​សូម​អរគុណ​

Filed in: ព័ត៌មានជាតិ