ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក សុខ ពេញវុ​ធ ចាត់​បញ្ជា​ឲ្យ​លោក ចាប ឌី​ណា ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ល្បែងស៊ីសង​កត់​ឆ្នោត​វៀតណាម​ក្នុង​ផ្សារ​ចាស់

​លោក សុខ ពេញវុ​ធ ចាត់​បញ្ជា​ឲ្យ​លោក ចាប ឌី​ណា ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ល្បែងស៊ីសង​កត់​ឆ្នោត​វៀតណាម​ក្នុង​ផ្សារ​ចាស់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១៥:៣៤​នាទី ដោយ​ទទួលបាន​នូវ​ការបញ្ជា​ផ្ទាល់​ពី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ លោក ចាប ឌី​ណា នាយក​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ចុះបង្ក្រាប​ទីតាំង លប​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់ (​មាន​អាជ្ញាប័ណ្ណ​ឆ្នោត​ខ្មែរ បង្កប់​ឆ្នោត​វៀតណាម​) ស្ថិត​នៅ​តូប​លេខ ១៤ ក្នុង​ទី​រួម​ផ្សារ​ចាស់ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖
​តាម​ការពិនិត្យ​ជាក់ស្ដែង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ពិនិត្យឃើញថា​៖ លោកស្រី គួង ឆេង​ហាក់ ម្ចាស់​តូប​លេខ ១៤ មានមុខ​របរ លក់​ទៀនធូប បាន​ប្រព្រឹត្ត​លបលួច កត់​ឆ្នោត​វៀតណាម​ខុសច្បាប់ ដែល​មាន​វត្ថុតាង​ជាក់ស្ដែង​រួមមាន​៖
១. វិញ្ញាបនបត្រ​បញ្ជាក់​ផ្តល់​សិទ្ធិ​លក់ ចំនួន ០១​ច្បាប់ ឈ្មោះ គួង ឆេង​ហាក់ របស់​ក្រុមហ៊ុន ឌ្រី​ម​វីន ខ​ប​ភើ​រេ​សិន បានប្រគល់​សិទ្ធិ​លក់​ឆ្នោត ៥​ខ្ទង់ ( 5D ) ជាមួយ​រង្វាន់​លួង​ចិត្ត ៤​ខ្ទង់​, ៣​ខ្ទង់ និង ២​ខ្ទង់ ចុះ​នៅ​ថ្ងៃទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ កាលបរិច្ឆេទ​ផុត​សុពលភាព​ប្រើប្រាស់​នៅ​ថ្ងៃ​ទី ១៧ ខែ​សីហា ឆ្នាំ​២០២១ សម្រាប់​តែ​ឆ្នោត​របស់​ក្រុមហ៊ុន ឌ្រី​ម​វីន ខ​ប​ភើ​រេ​សិន តែប៉ុណ្ណោះ​។​
២. ក្ដាបង្ហាញ​លទ្ធផល​ឆ្នោត​ខ្មែរ ចំនួន ០១
៣. សៀវភៅបញ្ជី​ឆ្នោត​
៤. កន្ទុយ​សម្រាប់​កត់​ឆ្នោត​មួយចំនួន (​ក្រដាស​សម្រាប់​កត់​)
៥. ម៉ាស៊ីន​សម្រាប់​កត់​ឆ្នោត​វៀតណាម ពណ៌​ស ចំនួន ០១​គ្រឿង​
៦. ម៉ាស៊ីន​សម្រាប់​កត់​ឆ្នោត​ខ្មែរ ចំនួន ០១​គ្រឿង​
៧. ម៉ាស៊ីន​គិត​លេខ ចំនួន ០១​គ្រឿង​
៨. ទូរស័ព្ទដៃ ចំនួន ០២​គ្រឿង​
៩. លុយ​ខ្មែរ ចំនួន ១,០០០,០០០​រៀល​។​

​គណៈកម្មការ​ផ្សារ​ចាស់ បាន​សម្រេច​ដក​ហូត​វត្ថុតាង និង​បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

 

Filed in: ព័ត៌មានជាតិ