ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គណកម្មការ​ឃុំ​ស្ទឹង​កាច់ ចុះ​ពិនិត្យ​ទីតាំង​ដី​ចំការ ដែល​ស្ត្រី​វ័យក្មេង​ដាក់​ពាក្យបណ្តឹង​ចោទ​អ៊ុស្រី​សាច់​ថ្លៃថា លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ ក្រោយ​ឪពុក​ម្តាយ​របស់​ខ្លួន​ស្លាប់​អស់​

គណកម្មការ​ឃុំ​ស្ទឹង​កាច់ ចុះ​ពិនិត្យ​ទីតាំង​ដី​ចំការ ដែល​ស្ត្រី​វ័យក្មេង​ដាក់​ពាក្យបណ្តឹង​ចោទ​អ៊ុស្រី​សាច់​ថ្លៃថា លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ ក្រោយ​ឪពុក​ម្តាយ​របស់​ខ្លួន​ស្លាប់​អស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភ​: ឆ្នាំ​២០២២​នេះ គណកម្មការ​សម្របសម្រួល​ដីធ្លី​ឃុំ​ស្ទឹង​កាច់ បាន​ចុះ​ពិនិត្យ​ទីតាំង​ដីចំការ​ជាក់ស្តែង ដោយ​មាន​សាក្សី​ដឹងឮ​ជាង​២០​នាក់​គាំទ្រ​ក្មេងស្រី​កំព្រា​ឪពុកម្តាយ រស់នៅ​គ្មាន​សាច់ញាតិ​បងប្អូន ខណ​:​នាង​ប្តឹង​ចោទ​ទៅ​លើ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ជា​អតីត​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ប៉ៃលិន និង​ជា​អ៊ុ​សាច់ថ្លៃ​របស់ខ្លួន​ថា បាន​ហៅ​មន្ត្រី​សុរិយោដី ទៅ​វាស់ដី​ជាង​៣​ហិកតា ជា​កេរិ៍​តរបស់​ខ្មោច​ឪពុក​ម្តាយ​ខ្លួន ធ្វើ​ប្លង់​កម្មសិទ្ធិ​យក​ទាំង​មាន​ដាំ​ដំណាំ​ស្វាយកែវ​រមៀត​ពេញ​ផ្ទៃ​ចំការ លុះ​កើតទុក្ខ​មិន​សុខចិត្ត​ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ឃុំ​ស្ទឹង​កាច់ ឱ្យ​ជួយ​អន្តរាគមន៍​តែម្តង​។ ចំណែក​សាក្សី​អ្នករស់នៅ​ជិតខាង​ភូមិ​ផង​របង​ជាមួយ​ពិតជា​មាន​ការហួសចិត្ត​យ៉ាងខ្លាំង មិនគួរណា​អ៊ុស្រី​របស់​នាង​ហ៊ាន​ធ្វើ​ទាំង​បំពាន ដែល​ដី​នេះ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​ស្ត្រី​វ័យក្មេង​ដែល​ដាក់​ពាក្យបណ្តឹង​ទាមទារ​ដី​ពី​អ៊ុស្រី​សាច់ថ្លៃ មាន ឈ្មោះ អ៊ុ វ​ន្នី ហៅ​ជា អាយុ​២៥​ឆ្នាំ មានប្តី ឈ្មោះ ឈាង ចន្ថា អាយុ​២៧​ឆ្នាំ មានកូន​២​នាក់ កូន​ទី​១. ឈ្មោះ សូ​នី វណ្ណ​ធី ភេទ​ស្រី អាយុ​៣​ឆ្នាំ កូន​ទី​២ ឈ្មោះ សូ​នី វណ្ណ​ថា​ណា ភេទ​ប្រុស អាយុ​១០​ខែ មាន​ឪពុក ឈ្មោះ អ៊ុ សារិទ្ធ អាយុ​៥៧​ឆ្នាំ​(​ស្លាប់​) ម្តាយ ឈ្មោះ កែវ វណ្ណា អាយុ​៥៩​ឆ្នាំ​(​ស្លាប់​) រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សា លា​ក្រៅ ខេត្ត​ប៉ៃលិន​។ ចំណែក​ស្ត្រី ដែល​រង​ការចោទប្រកាន់​ថា​លួច​ធ្វើ​ប្លង់​ដី​ក្មេងស្រី​ធ្វើជា​កម្មសិទ្ធិ មាន ឈ្មោះ អ៊ិត យុ​ត អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ក្នុង​ភូមិបរ​តាំង​ស៊ូ សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​ស្ត្រី​វ័យក្មេង ឈ្មោះ អ៊ុ វ​ន្នី បាន​រៀបរាប់​ឱ្យដឹងថា ៖ អស់​រយ​:​ពេល​ជាង​២០​ឆ្នាំ​ហើយ ដែល​ឪពុក​ម្តាយ​ខ្លួន បាន​លក់​ដីធ្លី​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ចូលមក​ស្នាក់​អាស្រ័យ​រស់នៅក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ពោល​គឺ​តាំងពី​នាង​នៅ​កុមារភាព​អាយុ​ប្រហែល​៦​ឆ្នាំ​ម្លេះ ដោយ​នៅពេល​នោះ​ឪពុក​ម្តាយ​របស់​នាង​បាន​ខិតខំ​ប្រឹ ង​ប្រែង​កាប់ឆ្កា​ព្រៃ​ចំការ​មីន​នៅ​ក្បែរ​ដី​របស់​ស្ត្រី​ចំណាស់ ឈ្មោះ អ៊ិត យុ​ត ដែល​ត្រូវ​ជា​បងថ្លៃ​របស់​គាត់​។ ការ​កាប់ឆ្កា​ព្រៃ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ រហូតដល់​បាន​ជាង​៣​ហិកតា ទើប​គ្រួសារ​របស់​នាង​ចាប់ផ្តើម​ដាំ​ត្រប់ ម្ទេស ដាំ​អំពៅ ដាំ​ពោត សណ្តែក និង​ដំឡូង​មី ក៏​មាន​ដាំ​ស្រូវ​កិន​អង្ករ​ហូប​ផងដែរ​។ ស្ត្រី​វ័យក្មេង​រៀបរាប់​បន្ត​ទាំង​ហួសចិត្ត​ថា ក្រោយពី​ឪពុក​ម្តាយ​ស្លាប់​បន្តបន្ទាប់​អស់​នៅ​ឆ្នាំ​២០១៦ ស្រាប់តែ​ស្ត្រី​វ័យ​ចំណាស់ ឈ្មោះ អ៊ិត យុ​ត បាន​អះអាង​ថា ដី​ខាងលើ​ជា​ដី​របស់​គាត់ ខណ​:​ដែល​ឪពុក​ម្តាយ​នាង​តែងតែ​ផ្តាំផ្ញើ​មុនពេល​ស្លាប់ ឱ្យ​ខិតខំ​ប្រឹងប្រែង​ថែទាំ​ដំណាំ​ស្វាយកែវ​រមៀត ដើម្បី​បាន​ផ្លែ​លក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ ព្រោះតែ​ជីវភាព​ខ្វះខាត ដី​ជាង​៣​ហិកតា​ខាងលើ មិនទាន់​បាន​ធ្វើ​ប្លង់​ត្រឹមត្រូវ​នោះ​ទេ គឺ​រង់ចាំ​ខាង​មន្ត្រី​សុរិយោដី​ចូល​ទៅ​វាស់វែង​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ ព្រោះ​មិន​អស់​ថវិកា​ច្រើន​។ តែដោយសារ​ជីវភាព​ខ្វះខាត ក្រោយ​ពី​រៀបការ​រួច នាង​ក៏​បាន​ជួល​ដី​ចំការ​ឱ្យគេ ហើយ​ក៏​ទុក​ចំការ​ចោល​មួយរយ​: ធ្វើដំណើរ​ទៅ​ខេត្ត​ព្រះវិហារ ដើម្បី​ធ្វើ​ជា​មេ​ការត្រួត​មើល គេ​បេះ​ផ្លែស្វាយ​ឱ្យ​ថៅកែ​ម្នាក់​នៅ​ទីនោះ ស្រាប់តែ​ស្ត្រី ឈ្មោះ អ៊ិត យុ​ត នាំ​កូនចៅ និង​មន្ត្រី​សុរិយោដី​ទៅ​វាស់វែង​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​អស់រលីង​កាលពី​ឆ្នាំ​២០១៩​។

​ប្រភព​បញ្ជាក់ទៀតថា បើសិន​ជា​ដី​ខាងលើ​ជា​របស់​ស្ត្រី​វ័យ​ចំណាស់ គឺ​គាត់​មិន​អាច​ឱ្យ​ឪពុក​ម្តាយ​របស់​ខ្លួន​ដាំ​ដើម​ស្វាយកែវ​រមៀត រហូត​ដល់​ធំៗ មាន​អាយុ​ជិត​១០​ឆ្នាំ​។ ឪពុក​ម្តាយ​របស់​នាង​ក៏​បាន​ចាក់​សង់​គ្រឹះ​ផ្ទះ​រឹងមាំ​នៅ​លើ​ដី​របស់​ខ្លួន លុះ​ក្រោយពេល​ឪពុកម្តាយ​ទទួលមរណភាព នាង​ក៏​បាន​យក​ធាតុ​ពួកគាត់ ទៅ​បញ្ចុះ​នៅលើ​ដី​របស់​ខ្លួន​ដែរ​។ បើសិន​ជា​ដី​ខាងលើ​ជា​របស់​ស្ត្រី​ចំណាស់​ម្នាក់​នោះ គឺ​គេ មិន​ព្រម​នោះឡើយ​។ ទោះបីជា​យ៉ាងណា នាង​បាន​ដាក់​ពាក្យបណ្តឹង​ទៅខាង​ឃុំ​ស្ទឹង​កាច់​រួចរាល់​អស់ ហើយ រង់ចាំ​មើល​លទ្ធផល ព្រោះ​នាង​មាន​សាក្សី​ជាច្រើន​មិន​មែន​ជា​បងប្អូន​សាច់ញាតិ បាន​អះអាង​ថា ដី​ខាងលើ​ឪពុក​ម្តាយ​នាង ដែល​បាន​តស៊ូ​កាប់ឆ្កា​រាន​ព្រៃ​ប្រថុយប្រថាន​នឹង​គ្រាប់មីន​ប្រាកដ​មែន​។

​បើ​តាម​ការរៀបរាប់​ពី​សាក្សី ឈ្មោះ ង៉ែត វ៉ិត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ឈ្មោះ ងួន ម៉េត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ឈ្មោះ តុ​ប រ៉​ន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ឈ្មោះ ចាន់​ធឿន អាយុ​៥៣​ឆ្នាំ ព្រម​ទាំង​សាក្សី​ដទៃទៀត​សរុប​ជាង​២០​នាក់ រស់នៅ​ក្នុង​ភូមិ​ខាងលើ បាន​រៀបរាប់​ឱ្យដឹងថា ៖ ដី​ខាងលើនេះ គឺ​ឪពុក​ម្តាយ​របស់​ក្មេងស្រី​ខាងលើ​ជា​អ្នក​កាប់​រាន​ព្រៃ​ដាំ​បន្លែ​ជាមួយនឹង​អ្នកភូមិ​ចាប់តាំងពី​ឆ្នាំ​២០០០​មក​ម្លេះ​។ ពួក​គាត់​បន្ត​ទៀត​ថា បើសិន​ជា​ដី​របស់​ស្ត្រី ឈ្មោះ អ៊ិត យុ​ត មែន កាល​ពី​ពួកគាត់​នៅរស់ គឺ​ឪពុកម្តាយ របស់​ក្មេងស្រី មិន​មាន​សិទ្ធិ​ជួល​ដើម​ស្វាយ​ទាំងអស់​ឱ្យ​ឈ្មួញ​នោះឡើយ​។ ម្យ៉ាងវិញទៀត ដី​ខាងលើនេះ គឺ​ឪពុក​ម្តាយ​របស់​នាង​ជា​អ្នកគ្រប់គ្រង​ជា​យូរណាស់​មកហើយ ពោល​គឺ​កាលពី​ពួក​គាត់​នៅរស់​គ្មាន​អ្នកណា​រករឿង​នោះទេ មាន​សង់ផ្ទះ​នៅលើ​ដី លុះ​ពេល​ពួក​គាត់​ស្លាប់​អស់ ស្រប​ពេល​ដី​ឡើងថ្លៃ ក៏​លួច​ធ្វើ​ប្លង់​យក​ធ្វើជា​កម្មសិទ្ធិ​តែម្តង​។​

បើ​តាម​ការរៀបរាប់រ​បស់​លោកស្រី គង់ ស្រី មេ​ភូមិ​អូរ​រអិល បាន​រៀបរាប់​អះអាង​ឱ្យដឹងថា ៖ ដីចំការ​ទាំង​ប៉ុន្មាន​ខាងលើ គឺជា​ដី​កេរ្តិ៍​របស់​ខ្មោច​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ ពិតប្រាកដ​មែន ដោយ​ឪពុក​ម្តាយ​នាង ជា​អ្នក​កាប់ឆ្ការា​នយក​ដាំ​ដំណាំ ចាប់តាំងពី​ព្រៃ​មាន​ជ្រូក ខ្លា និង​គ្រាប់​មីន​រាប់សិប​នៅក្នុង​ដី​នោះ​។ លោកស្រី​មេភូមិ​បន្តទៀតថា ទោះបីជា​យ៉ាងណា ក៏​គាត់​ដឹង​ច្បាស់​ពាក់ព័ន្ធ​នឹង​ដី​នេះ​ដែរ ហើយ ក៏​អាច​ចូលរួម​ធ្វើ​សក្សី​ជូន​ក្មេង​ខាងលើ​បាន​គ្រប់ពេ​ល​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោកស្រី អ៊ិត យុ​ត អតីត​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​ប៉ៃលិន បាន​បំភ្លឺ​នៅក្បែរ​កន្លែង​ដីចំការ​ខាងលើ​ឱ្យដឹងថា ៖ ដីចំការ​ទាំងអស់នេះ គឺ​គាត់​កាន់កាប់ និង​បាន​កាប់ឆ្កា​តាំងពី​ឆ្នាំ​២០០០ ដោយ​ប្អូនថ្លៃ​របស់​គាត់​បាន​មក​ពី​ខេត្ត​កំពង់ឆ្នាំង​សុំ​អាស្រ័យ​ផល គឺ​សុំ​គាត់​សង់​ខ្ទម​ស្នាក់នៅ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ គាត់​បន្ត​ទៀត​ថា រហូតមកដល់​ពេលនេះ ដី​ខាងលើ គាត់​បាន​ធ្វើ​ប្លង់​ហ៊ុយ​ក​ទាំងអស់​ហើយ ព្រោះ​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន គ្រាន់តែ​ឱ្យ​ពួកគេ​អាស្រ័យ​ផល​ប៉ុណ្ណោះ​៕


 

Filed in: ព័ត៌មានជាតិ