ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​បូក​សរុប​ស​កម្ម​ភាព​ការ ងារ​គណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្ត​ប៉ៃលិន ឆ្នាំ​២០២១ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២២

កិច្ចប្រជុំ​បូក​សរុប​ស​កម្ម​ភាព​ការ ងារ​គណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្ត​ប៉ៃលិន ឆ្នាំ​២០២១ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម អ៊ី​ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត​ប៉ៃលិន ឆ្នាំ​២០២១ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២២ ព្រមទាំង​ផ្សព្វផ្សាយ សភាពការណ៍​ទូទៅ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម កើត សុធា ទីប្រឹក្សា​គណបក្ស​ខេត្ត  បាន​ធ្វើ​របាយការណ៍​ថា​៖ ឆ្នាំ​២០២១​កន្លងមកនេះ គឺជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល​បាន​ជួបប្រទះ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ និង​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង ដែល​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត លើ​វិស័យ​សេដ្ឋកិច្ច​សង្គម តែ​ទោះជា​យ៉ាងនេះក្តី គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​គ្រប់​ថ្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន តែង​បាន​រួមសហការ​ជាមួយ​ក្រុម​ការងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ជួយ​ខេត្ត និង​បណ្តា​អង្គការ​ចាត់តាំង​បក្ស បាន​ខិតខំ​បំពេញ​ភារកិច្ច​ចុះ​ជាប់​តាម​មូលដ្ឋាន​ជា​ប្រចាំ​រួម​ប្រាស្រ័យ​ជាមួយ​សមាជិក​គណបក្ស និង​ប្រជាពលរដ្ឋ​ដោយ​មិន​មាន​ការប្រកាន់​និន្នាការ​នយោបាយ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ឱ្យមាន​ការយល់ដឹង​អំពី គ្រោះថ្នាក់​នៃ​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ការចុះ​ជួយ​ប្រជាជន​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង ក៏​ដូចជា​ការផ្សព្វផ្សាយ​អំពី​សភាពការណ៍​វិវឌ្ឍន៍​ថ្មីៗ​ដោយ​សមូហភាព និង​ឆន្ទៈ​មុះមុត ទំនួល​ខុស​ត្រូវ​ខ្ពស់ ។​

​ឯកឧត្តម អ៊ី ឈាន សមាជិក​គណ​:​កម្មា​ធិកា​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​សមិទ្ធផល​ធំៗ​ជាច្រើន មាន​ជាអាទិ៍ ខឿន​ឯករាជ្យ​ជាតិ អធិបតេយ្យ បូរណភាព​ទឹកដី សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​អំណាច​រដ្ឋ ត្រូវបាន​ថែរក្សា​ការពារ​យ៉ាង​រឹងមាំ និង​ដំណើរការ​កែទម្រង់​ស៊ីជម្រៅ និង​ទូលំទូលាយ​ត្រូវបាន​ជំរុញ​អនុវត្ត​ដោយ ឆន្ទៈ​មុត​ស្រួច និង​មាន​ប្រសិទ្ធភាព ហើយ​កំណើន​សេដ្ឋកិច្ចជាតិ​នៅតែ​មាន​សន្ទុះ​ទៅមុខ ទោះបីជា​ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩ ក៏ដោយ​។​

​ឯកឧត្តម​ប្រធាន បាន​មានប្រសាសន៍​គូសបញ្ជាក់ថា​៖ ដោយឡែក​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន គ្រប់​លំដាប់ថ្នាក់ បាន​ប្រមូលផ្តុំ​អស់​ស្មារតី កម្លាំងកាយ​ចិត្ត រួម​សាមគ្គី​គ្នា ប្រយុទ្ធ​នឹង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ជាមួយគ្នា​នោះ ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់ បាន​ប្រមូលផ្តុំ​កម្លាំង​អនុវត្ត​នូវ​បណ្តា​ភារកិច្ច​សំខាន់​ជាច្រើន​តាម​សេចក្តីសម្រេច​ស្តីពី​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​។​

​ឯកឧត្តម អ៊ី ឈាន បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​៖ ដើម្បី​បន្ត​ពង្រឹង​ការជឿជាក់ និង​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នា​ឆ្នាំ​២០២២ ខាងមុខ ក្រុមការងារ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ត្រូវអនុវត្ត​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ១.​ការពង្រឹង​អង្គការ​ចាត់តាំង​បក្ស ក្រុមការងារ​គណបក្ស និង​ការពង្រឹង​ពង្រីក​សមាជិក​បក្ស​,
២-​ជំរុញ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​,
៣- បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅតាម​ស្ថាប័ន​សាធារណៈ​គ្រប់​ថ្នាក់ ដើម្បី​លើកកម្ពស់​ការបម្រើ​ប្រជាពលរដ្ឋ​, និង​៤. ការពង្រឹង​រដ្ឋបាល​ឃុំ សង្កាត់ និង ភូមិ ផងដែរ ៕

Filed in: ព័ត៌មានជាតិ