ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត គាំទ្រ​សំណើ​របស់​អនុ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ក្នុង​ការ​សម្លឹងមើល​លទ្ធភាព​នៃ​ការពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត គាំទ្រ​សំណើ​របស់​អនុ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ក្នុង​ការ​សម្លឹងមើល​លទ្ធភាព​នៃ​ការពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​តូ​ក្យូ​)៖ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ មុន​នឹង​អញ្ជើញ​និវត្ត​មកកាន់​មាតុប្រទេស​វិញ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ០៤ ថ្ងៃ​ក្នុង​ប្រទេស​ជប៉ុន ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក Miyake Shingo អនុ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ជប៉ុន​។​

លោក Miyake Shingo បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​មកកាន់​ប្រទេស​ជប៉ុន​។

លោក​ជឿជាក់​ថា នាពេល​ខាងមុខ​នេះ ចំណងមិត្តភាព សាមគ្គីភាព​នៃ​ប្រទេស​ទាំង​ពីរ​នឹង​កាន់ តែ​រឹងមាំ និង​ស៊ីជម្រៅ​ថែម​ទៀត ជាពិសេស​ការ​ជម្រុញ​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុជា​។ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការ​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដែល​បាន​ផ្តល់​ជូន​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា និង​អរគុណ​រដ្ឋាភិបាល កងកម្លាំង​ស្វ័យការពារ និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​រក្សា​ចំណង​មិត្តភាព​ល្អ​ជាមួយ​កម្ពុជា​ជាប់​រហូត​មក​។

លោក​ក៏​បាន​គាំទ្រ​ចំពោះ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​តែង​បាន​គោរព​ច្បាប់ និង​អនុវត្ត​ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​និយោជិត​បាន​យ៉ាង​ល្អប្រសើរ​។​

ក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ក្នុង​ការសិក្សា​លើ​លទ្ធភាព​ក្នុង​ការពង្រីក​វិសាលភាព​នៃ​កិច្ច​សហ ប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ដើម្បី​បង្កើន​ឱ្យមាន​សកម្មភាព​ទំនាក់ទំនង​កាន់តែ​ខ្លាំងក្លា​ទ្បើង​។​

Filed in: ព័ត៌មានជាតិ