ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម វេង សាខុន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្នាក់ការ​គណបក្ស​ប្រជាជន ឃុំ​ចំនួន​៣ (​ឃុំ​ក្រឡា ឃុំ​ហាន់ជ័យ និង​ឃុំ​វិហារ​ធំ​) នៃ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​

ឯកឧត្តម វេង សាខុន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្នាក់ការ​គណបក្ស​ប្រជាជន ឃុំ​ចំនួន​៣ (​ឃុំ​ក្រឡា ឃុំ​ហាន់ជ័យ និង​ឃុំ​វិហារ​ធំ​) នៃ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​ស្នាក់ការ​បក្ស​ឃុំ​ក្រឡា នា​ព្រឹក​ថ្ងៃ​សៅរ៍ ៣​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កុម្ភ​: ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្នាក់ការ​គណបក្ស​ប្រជាជន ឃុំ​ចំនួន​៣ (​ឃុំ​ក្រឡា ឃុំ​ហាន់ជ័យ និង​ឃុំ​វិហារ​ធំ​) នៃ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។

ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អនុប្រធាន​ក្រុមការងារ​ចុះ​ស្រុក​កំពង់សៀម ឯកឧត្តម ពុំ សុ​ផា ប្រធាន​ក្រុមការងារ​ចុះ​ឃុំ​ក្រឡា ហាន់ជ័យ វិហារ​ធំ និង​ឃុំ​គគរ លោក​-​លោកស្រី​អនុប្រធាន​ក្រុមការងារ​ចុះ​ឃុំ​ទាំង ៤ លោក​អភិបាលស្រុក​កំពង់សៀម សមាជិក​គណបក្ស​ក្រុមប្រឹក្សា​ស្រុក ឃុំ​ទាំង​បី និង​សមាជិក សមាជិកា​មួយចំនួនទៀត​។​

លោក ប៊ិន ឡា​ដា អភិបាល​នៃ​គណ​អភិបាលស្រុក បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ​ក្នុងស្រុក និង​ដោយឡែក​ឃុំ​ទាំង​បី​ដែល​សម្រេចបាន​ក្នុង​រយ​:​ពេល​កន្លងមក​ជា​អាទិ៍​៖ ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ តាមរយ​:​ការ​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ស្រប​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

​ដោយឡែក ឯកឧត្តម ពុំ សុ​ផា ប្រធាន​ក្រុមការងារ​ចុះជួយ ៤​ឃុំ បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​សមិទ្ធផល​របស់​ក្រុម​ការងារ​សម្រេច​បាន​ក្នុង​រយ​:​ពេល​កន្លងមក​មាន​ជាអាទិ៍​៖ បាន​ជួយ​ឧបត្ថម្ភ​ចាស់ជរា​គ្មាន​ទីពឹង ប្រជាពលរដ្ឋ​ជួប​គ្រោះធម្មជាតិ (​ខ្យល់​កន្ត្រាក់ ភ្លើង​ឆេះ​ផ្ទះ បាក់​ច្រាំង​ទន្លេ​) ជួសជុល​ផ្លូវលំ វិហារ សាលារៀន និង​អនុវត្ត​គោលនយោបាយ ក​៣ ដោយ​សរុប​ជា​ទឹកប្រាក់​សម្រាប់​ការងារ​សង្គម​ក្នុង​ឃុំ​ទាំង ៤ អស់​ចំនួន ១១៧ ៥២០ ០០០​រៀល​។​

ដោយ​យកចិត្តទុកដាក់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​អនុវត្ត​អនុសាសន៍​របស់​ឯកឧត្តម វេង សាខុន លោក​ប្រធាន អនុប្រធាន សមាជិក​ក្រុម​ការងារ​ទាំង ៣​ឃុំ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​សប្បុរសជន បាន​សហការ​គ្នា​កសាង​ស្នាក់ការ​គណបក្ស​ទាំង ៣ នេះ​ឡើង​ដើម្បី​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​គណបក្ស និង​សង្គម ដោយ​បាន​ចំណាយ​ថវិកា​សរុប​អស់​ចំនួន ១៣២ ០០០​ដុល្លារ (​ឃុំ​ក្រឡា ៦៧ ៧០០​ដុល្លារ ឃុំ​ហាន់ជ័យ ៤២ ៧០០ ដុល្លារ និង​ឃុំ​វិហារ​ធំ ២១ ៦០០​ដុល្លារ​) តម្លៃ​នេះ​រួម​ទាំង​ថ្លៃ​ដី ចាក់ដី ធ្វើ​របង បន្ទប់ទឹក និង​បំពាក់​សម្ភារ​រដ្ឋបាល​។​

មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ដែល​បាន​អញ្ជើញ​មក​ចូលរួម​អបអរសាទរ​នាឱកាស​នេះ ឯកឧត្តម​ក្នុងនាម​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម លោក​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត សម្តេច​មហា​ពញា​ចក្រី​ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី ប្រធានព្រឹទ្ធសភា មក​ជូន​បងប្អូន​ស្រុក​កំពង់សៀម និង​បាន​ជូនពរ​ឲ្យ​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំ​ឃ្លៀងឃ្លាត​ឡើយ​។ ឆ្លៀត​យក​ឱកាស​ជួបជុំ​ក្នុង​ស្មារតី​ប្រុង ប្រយ័ត្ន​ខ្ពស់​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ពិ​បាល ជា​ពិសេស​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​-១៩ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​លើកយក​ប្រធានបទ​ចំនួន ៤​មក​សំណេះសំណាល និង​ណែនាំ​ដល់​ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ចុះ​ឃុំ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​ក្នុងនោះ ៖
១- ត្រូវ​ពង្រឹង និង​យកចិត្តទុកដាក់​ការងារ​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ត្រូវ​អនុវត្តន៍​ឲ្យ ស្រប​តាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​ធានាឲ្យបាន​នូវ​សន្តិសុខ​ស្បៀង ក្នុងស្ថានភាព​ដែល​យើង​បាន​និង​កំពុង​ប្រឈម​និង​វិបត្តិ​ជំងឺឆ្លង កូវី​ដ​-១៩​។​
២- ត្រូវ​ចូលរួម​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល គឺ​៣​កុំ ៣​ការពារ​។​
៣- យុទ្ធនាការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​សម្រាប់​អាណត្តិ​ទី​៥ នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ យើង​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ឡើងវិញ​នូវ​បញ្ជី​ឈ្មោះ​សមាជិក ការចុះឈ្មោះ ស្លាក​គណបក្ស រូបថត​ថ្នាក់ដឹកនាំ​គណបក្ស និង​ត្រូវ​ត្រៀមលក្ខណ​ឲ្យបាន​គ្រប់គ្រាន់​សម្រាប់​យុទ្ធនា​ការនេះ​។​
៤- អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ គឺ​ត្រូវ​រក្សា​ចលនា​ចុះ​មូលដ្ឋាន​ឲ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ក្តាប់​ឲ្យបាន​នូវ​បញ្ហា និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​សហការ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ធ្វើយ៉ាងណា​ឲ្យ​មូលដ្ឋាន​យើង​មាន​ការរីកចម្រើន​រុងរឿង​។​
​ចំពោះ​សមិទ្ធផល​នា​ថ្ងៃនេះ គឺ​អគារ​ស្នាក់ការ​គណបក្ស​ថ្មី​ទាំង ៣ ដែល​នឹង​ត្រូវ​ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ចាប់ពី​ថ្ងៃនេះ​តទៅ លោក​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ចុះ​ឃុំ និង​សប្បុរសជន អាជ្ញាធរ​មូល​ម​ដ្ឋា​ន ដែល​បាន​សហការ​គ្នា និង​លះបង់​គ្រប់យ៉ាង និង​ធនធាន​ថវិកា​ផ្ទាល់ខ្លួន​រួមគ្នា​កសាង​ស្នាក់​ការ​នេះ​ឡើង​។ ជាងនេះទៅទៀត គឺ​ស្មារតី​តស៊ូ​លះបង​របស់​សមាជិក​ក្រុមការងារ​ចុះ​មូលដ្ឋាន​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​តាម​ឃុំ​គោលដៅ​របស់​ខ្លួន ដូច​អ្វី​ដែល​ឯកឧត្តម ពុំ សុ​ផា បានលើកឡើង​ខាងដើម ស​បង្ហាញឲ្យឃើញ​ពី​ឆន្ទ​:​ចូលរួម​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជាមួយ​រាជ រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គ​តិច​បណ្ឌិតរ​បស់​សម្តេច​តេជោ ក្នុង​ការការពារ និង​ថែរក្សា​សុខ​សន្តិភាព​ឲ្យបាន​គ​ង់​វង្ស រឹងមាំ បន្ត​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ធានា​សន្តិសុខ​ស្បៀង និង​រួម​គ្នា​ស្តារ​សេដ្ឋកិច្ចជាតិ​ក្នុងអំឡុងពេល​-​ក្រោយពេល​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​
​ជា​ចុងក្រោយ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ផ្តាំផ្ញើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បងប្អូន​ប្រជាពលរដ្ឋ សូម​ជួយ​ថែរក្សា ការពារ​ស្នាក់​ការ​នេះ​ឲ្យបាន​គង់វង្ស​ល្អ​ដើម្បី​ទុក​ប្រើប្រាស់​ជា​ពហុ​ប្រយោជន៍​តាម​ការចាំបាច់​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​។ នា​ឱកាស​នេះ ក៏​មាន​ពិធី​ជូន​ប័ណ្ណ សរសើរ​ដល់​សមាជិក សមាជិកា និង​សប្បុរសជន​ចំនួន ២០​នាក់​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ