ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និបាត​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លទ្ធផល​អនុវត្ត​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បាត់ដំបង​

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និបាត​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លទ្ធផល​អនុវត្ត​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) :​នា​ព្រឹក​ថ្ងៃ​សៅរ៍ ៣​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និបាត​បូក​សរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លទ្ធផល​អនុវត្ត​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បាត់ដំបង​។​

អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្ដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​និង​សមាជិក សមាជិការ​គណបក្ស​គ្រប់​ជាន់ថ្នាក់ និង​គ្រប់​ផ្នែក ដែល​បាន​ខិតខំ​ជំរុញ​ការបំពេញ​ភារកិច្ច​បំរើ​ជាតិ និង​ប្រជាជន​នៅតាម​មូលដ្ឋាន ព្រមទាំង​ការបំពេញភារកិច្ច​សំខាន់ៗ​ជាច្រើន​ទៀត​ជូន​គណបក្ស ក្នុង​ដំណើរ​ឈាន​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​នេះ​។​

សម្ដេច​ក្រឡាហោម ក៏​បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិការ​គណ​បក្ស​ដែល​ស្ថិតក្នុង​មុខ​តំណែង​សាធារណៈ​ផ្សេងៗ​នៅតាម​មូលដ្ឋាន​ខេត្ត​បាត់ដំបង សូម​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​បំរើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ រួមគ្នា​ដោះស្រាយ​ភាព​អសកម្ម​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន ក្នុងនោះ​រាប់​ទាំង​ការដោះស្រាយ​បញ្ហា​រំលោភ​ដី​ព្រៃ​លិច​ទឹក​ជាប់​បឹង​ទន្លេសាប ចាប់​ពី​ស្រុក​មោង​ឬ​ស្សី ស្រុក​សង្កែរ ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល​។ សម្ដេច​បាន​ណែនាំ​ឱ្យ​ផ្ដល់​ព័ត៌មាន​ជូន​សម្ដេច​អំពី​បញ្ហា​នេះ ដើម្បី​ចូលរួម​ចំណែក​ជំរុញ​ការដោះស្រាយ​ទៅតាម​យន្តការ​ដែល​អាច​ធ្វើទៅបាន​។​

នៅក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ក៏បាន​ផ្ដល់​ឱកាស​ជូន​អង្គសន្និបាត​ឡើង​ថ្លែង​បញ្ចេញ​មតិយោបល់​អំពី​ប្រធានបទ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​កិច្ចការ​បំរើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន រួម​ទាំង​កិច្ចការ​ផ្សេងៗ​របស់​គណបក្ស​។ តាមរយៈ​ការ​ស្ដាប់​មតិ​យោបល់​ទាំងនោះ សម្ដេច​បាន​លើកទឹកចិត្ត​ឱ្យ​តួអង្គ​គណបក្ស​នៅ​តាម​មូលដ្ឋាន​ដែល​កាន់​មុខតំណែង​នានា បន្ត​ការខិតខំ​ធ្វើ​អំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​រួមចំណែក​ប្រមូល​កម្លាំង​គាំទ្រ​ជូន​គណបក្ស​។ ភ្ជាប់​នឹង​ការងារ​នេះ សម្ដេច​ក្រឡាហោម ក៏​បាន​ជំរុញ​ឱ្យ​ខិតខំ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ពិសេស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្មៀនឃុំ​សង្កាត់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ និង​មេភូមិ​។​

​ក្នុង​កិច្ចពិភាក្សា​ជាមួយ​អង្គសន្និបាត​នោះ​ដែរ សម្ដេច​ក្រឡាហោម​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង ក៏បាន​ផ្ដល់​អនុសាសន៍​ជំរុញ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកបដោយ​តម្លាភាព និង​យុត្ត​ធម៌ ៕

Filed in: ព័ត៌មានជាតិ