ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សិក្ខាសាលា​នៃ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត លើក​ទី​១០ របស់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត​-​កែប​

​សិក្ខាសាលា​នៃ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត លើក​ទី​១០ របស់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត​-​កែប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​-​កែប​)៖ នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ធ្វើ​សិក្ខាសាលា នៃ​ពិធី​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ បន្ត​លើ​ក​ទី​១០ របស់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត​-​កែប ក្រោម​ធិបតី​ភាព​បើក​តាម​ប្រព័ន្ធ​(Zoom) ពី​សំណាក់​ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​។​

​សិក្ខាសាលា​នេះ មាន​រយៈពេល​ពេញ​មួយថ្ងៃ មាន​ការចូលរួម​ដោយ​ផ្ទាល់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ សមាជិក សមាជិកា ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ មកពី ២៥​រាជធានី ខេត្ត តំណាង​ក្រុមហ៊ុន​ឱសថ និង​អ្នកពាក់ព័ន្ធ​ចូលរួម​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ទូទាំង​ប្រទេស​សរុប​ប្រមាណ​ជាង ៨០០​នាក់​។ លោក​វេជ្ជបណ្ឌិត កែវ សុផាន់ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត​-​កែប បានឲ្យដឹង ពី​គោលបំណង នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ជា​ការជួបជុំ​បង្ហាញ​និង​ជំរុញ​ការលើក​កំពស់​ពី​វឌ្ឍនភាព​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ សំដៅ ធ្វើ​យ៉ាងណា​ពង្រឹង​សមត្ថភាព​គុណភាព បង្កើន​នូវ​គុណ​វុឌ្ឍ ក្រមសីលធម៌ នៃ​វិជ្ជាជីវៈ​គ្រូពេទ្យ ព្រមទាំង​សុវត្ថិភាព នៃ​ការប្រើប្រាស់​ឱសថ ការអនុវត្ត​ច្បាប់ ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​ហានិភ័យ អត្រា​គ្រោះថ្នាក់​ផ្សេងៗ ក្នុង​ការផ្ដល់​សេវា​សុខាភិបាល​សាធារណៈ​និង​ឯកជន​។​

​លោក វេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត ក៏​បាន​ចាត់ទុក អង្ក​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​ពេលនេះ គឺជា​ការរួមចំណែក កសាង​សមត្ថភាព និង​ធនធានមនុស្ស ដើម្បី​បង្កើន​គុណភាព​នៃ​ការផ្ដល់​សេវា​សុខាភិបាល ទាំង​វិស័យ​សាធារណៈ និង​ឯកជន ប្រកបដោយ​ប្រសិទ្ធភាព សាក​សិទ្ធ​ភាព នឹង​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់​សេវា ក្នុង​គោលដៅ​រួមចំណែក លើកស្ទួយ​វិស័យ​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ ឈ្លៀសវៃ និង ត្រឹមត្រូវ របស់​សម្ដេច​តេជោ ហ៊ុន សែន ជាពិសេស​នា​ពេល​ថ្មីៗ​នេះ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។

​តាមរយៈ​ប្រព័ន្ធ online ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ បាន​មានប្រសាសន៍ បញ្ជាក់ថា ការអភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​គ្រូពេទ្យ គឺ​ចាំបាច់ គ្រូពេទ្យ​ទាំងអស់​ត្រូវ​បំពេញ​ករណីយកិច្ច​វិជ្ជាជីវៈ មិន​អាច​ខ្វះ​បាន ព្រោះ​ថា​គ្រូពេទ្យ​មិនមែន​ជា​ការ​រកស៊ី​ទេ ។ ផ្ដើម​ចេញ​ទាំង​នេះ គឺ​តម្រូវ​ឲ្យ​គ្រូពេទ្យ​មាន​សមត្ថភាព​ជំនាញ​មាំ​ទាំ ច្បាស់លាស់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ដែល​ទាមទារ​ឲ្យមាន​លក្ខណៈសម្បត្តិ​ចាំបាច់ ដើម្បី​ធានា​ថា ការថែទាំ ការព្យាបាល​អ្នកជំងឺ​ប្រកប​ដោយ​វិជ្ជាជីវៈ​ទាំង​គុណភាព​ប្រសិទ្ធភាព​និង​សុវត្ថិភាព​។

​ឯកឧត្តម​បន្តថា បើទោះបី​កន្លងមក ស្ថានភាព ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ធ្វើ​ឲ្យ​អាក់ខាន​ការរៀបចំ​សិក្ខាសាលា មួយ​រយៈពេល​ធំ ប៉ុន្តែ​ការចាប់ផ្ដើម​រៀបចំ ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត លើក​ទី​១០ របស់​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពត​-​កែប​ឡើងវិញ ក្រោម​កិច្ច​គាំទ្រ​ពី​គណៈ​គ្រូពេទ្យ​ជាតិ និង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​ពេលនេះ គឺ ចង់​ឱ្យ​អ្នកចូលរួម ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ តាម​បណ្ដា​រាជធានី ខេត្ត ទូទាំង​ប្រទេស ទទួលបាន​ផល​ពី​អង្ក​សិក្ខាសាលា​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ទាំង​គុណភាព​និង​គុណប្រយោជន៍​នៃ​សិក្ខាសាលា សំដៅ​ពង្រឹង​បន្ថែម​រាល់​ការចេះដឹង ឲ្យបាន​មាំទាំ​ច្បាស់លាស់​ថែម​ទៀត​។

​ដូច្នេះ​សមាជិក​អង្គសិក្ខាសាលា​ទាំងអស់ ត្រូវ​ចូលរួម​ការ​ស្ដាប់​ការសិក្សា​ស្រាវជ្រាវ ផ្លាស់ប្ដូរ និង​ចូលរួម​កែលម្អ តាមរយៈ​បទ​បង្ហាញ​និង​កា​ទទួលយក​បទពិសោធ​ន៍ ដំណោះស្រាយ​ល្អៗ ចេញពី​អង្គរ​សិក្ខាសាលា​នេះ ដើម្បី​យក​ទៅ​បំពេញ​តួនាទី ភារកិច្ច និង​ប្រតិបត្តិ​វិជ្ជាជីវៈ​របស់​ខ្លួន​តាម​បណ្ដា​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ក៏ដូចជា​សេវា​ឯកជន នៅ​លក្ខខណ្ឌ​បច្ចេកទេស​និង​សុវត្ថិភាព​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ