ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី បកស្រាយ​បំភ្លឺ​ពី​ភាព​ស្អាតស្អំ និង​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ប្រឌិត​រឿង​ឡើង ក្រោយ​រង​ការចោទប្រកាន់​ជា​សាធារណៈ និង​មាន​ពាក្យបណ្តឹង​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ពី​សំណាក់ លោកស្រី លី អ៊ុំ​អេង​

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី បកស្រាយ​បំភ្លឺ​ពី​ភាព​ស្អាតស្អំ និង​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ប្រឌិត​រឿង​ឡើង ក្រោយ​រង​ការចោទប្រកាន់​ជា​សាធារណៈ និង​មាន​ពាក្យបណ្តឹង​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ពី​សំណាក់ លោកស្រី លី អ៊ុំ​អេង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប​៖ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី បញ្ជាក់​នា​ល្ងាច​ថ្ងៃទី​១៧ កុម្ភៈ ២០២២ នេះ ថា ៖ ដោយ​មាន​ការចោទប្រកាន់​ជា​សាធារណៈ និង​មាន​ពាក្យបណ្តឹង​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប​មកលើ​រូបខ្ញុំ និង​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ ក្នុង​ការបំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​របស់ខ្ញុំ អនុញ្ញាត​ឱ្យ​ខ្ញុំបាទ​ធ្វើការ​បំភ្លឺ​ជាបឋម​នៅទីនេះ ក្នុងនាម​បុគ្គល ដោយឡែក​របាយការណ៍​ផ្លូវ​ការណ៍​លម្អិត​មួយទៀត​នឹង​ត្រូវ​បាន​រៀបចំ​ដើម្បី​ប្រគល់​ទៅ​កាន់​សាលាដំបូង និង​រដ្ឋបាល​ខេត្ត​សៀមរាប​នៅពេល​ក្រោយ​៖
​ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ប្រឌិត​រឿង​ឡើង​ពី​សំណាក់ លោកស្រី លី អ៊ុំ​អេង ដើម្បី​ចោទប្រកាន់​មក​លើ​រូប​ខ្ញុំ លើ​ករណី​ដីធ្លី​នៅក្នុង​ស្រុក​បន្ទាយស្រី​។

​ការដោះស្រាយ​ទំនាស់​ដីធ្លី​គឺជា​ការបំពេញ​តួនាទី​របស់​ខ្ញុំ​ជា​អភិបាលស្រុក ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ ភាពមិនលម្អៀង និង​តម្លាភាព​។ តំបន់​ដែល​មាន​វិវាទ​ដូចដែល​បានលើកឡើង​នេះ គឺជា​តំបន់​ដែល​ស្ថិតនៅ​ក្រោម​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​នៅតែ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​នៅឡើយ មិនមែន​ជា​កម្មសិទ្ធិ​ឯកជន​នោះទេ បើទោះជា​មាន​ការកាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​ក៏​ដោយ​។ តំបន់​ទាំងនេះ​តែង​មាន​ការទាមទារ​ត្រួត​គ្នា ឯកសារ​ជាន់គ្នា ព្រំប្រទល់​មិន​ច្បាស់លាស់ សម្បូរ​ទៅដោយ​វិវាទ និង​មាន​ភាពស្មុគស្មាញ​ខ្លាំង ដែល​ទាមទារ​ឱ្យមាន​ការប្រមូល​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់ មុន​នឹង​ការដោះស្រាយ​ទំនាស់​អាច​ដំណើរការ​ទៅបាន​។ ការដោះស្រាយ​វិវាទ​លើដី​សាធារណៈ​របស់​រដ្ឋ​របៀប​នេះ ច្បាប់​មិន​អនុញ្ញាតឱ្យ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​តុលាការ​បាន​នោះ​ទេ ហើយក៏​មិនទាន់​មាន​ការសម្រេច​ណាមួយ​របស់​តុលាការ​ប្រគល់​កម្មសិទ្ធិ​ទៅ​ឱ្យ​ភាគី​ណាមួយ​នៅឡើយ​ដែរ ពោល​គឺ​មានតែ​ការសម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​តែ​មួយគត់​ដែល​អាច​ធ្វើទៅបាន​។ ការសម្រេច​របស់​តុលាការ​ទៅ​លើ​ករណី​ព្រហ្មទណ្ឌ​នានា​នៅក្នុង​តំបន់​នេះ មិនមែន​ជា​ការប្រគល់​កម្មសិទ្ធិ​ដី​រដ្ឋ​ទៅឱ្យ​បុគ្គល​ណា​មួយ​គ្រប់គ្រង​នោះទេ ហើយ​មាន​តែ​ការធ្វើ​អនុ​ប​យោគ និង​ការ​ប្រទានកម្ម​ដោយ​អនុក្រឹត្យ​តែមួយ​គត់​ទើប​អាច​ធ្វើដូច្នេះបាន​។​

​រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​ប្រកាស​ជា​ចំហ និង​បាន​ជូនដំណឹង​ជា​សាធារណៈ​តាំង​ពី​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០២២ ទៅដល់​គ្រប់​ម្ចាស់​ដី​ទាំងអស់​នៅក្នុង​តំបន់​ដែល​តែងតែ​មាន​វិវាទ​ខាង​លើ រួមទាំង​លោកស្រី លី អ៊ុំ​អេង ឱ្យ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លួន ទោះបី​គិតថា​មាន ឬ​គ្មាន​វិវាទ​ក៏ដោយ ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​ឱ្យ​រដ្ឋបាល​ស្រុក​មាន​ទិន្នន័យ​ពេញលេញ​ជា​លក្ខណៈ​ប្រព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ ក្នុង​ពិនិត្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ទាំងឡាយ​នៅក្នុង​តំបន់​ដែល​មាន​ភាពស្រពិចស្រពិល​មួយ​នេះ មុន​នឹង​បញ្ចូន​ករណី​ទាំងនេះ​ទៅ​រាជរដ្ឋាភិបាល​ស្នើសុំ​ការ​កាត់​ឆ្វៀល​ចេញពី​គម្រប់​ព្រៃឈើ និង​សម្រេច​ថា​តើ​អាច​ធ្វើ​ប្រទានកម្ម​ជូន​ដី​ដែល​ដោះស្រាយ​ទំនាស់​ចប់​ហើយ​នេះ​បាន​ឬ​យ៉ាងណា​។ ការប្រមូល​ទិន្នន័យ​ដើម្បី​ដោះស្រាយ​វិវាទ​គឺជា​សិទ្ធិ​ស្របច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស ប្រសិនបើ​ដី​ទាំងនោះ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​នៅឡើយ មិនមែន​ជា​ការ​ញុះ​ញ៉ុង​ដូច​ការចោទប្រកាន់​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ការប្រពឹត្ត​ផ្ទុយ​ពី​ការសម្រេច​ណាមួយរ​បស់​តុលាការ​នោះ​ដែរ​។

​ក្នុងតួនាទី​ខ្ញុំ​ជា​អភិបាលស្រុក ខ្ញុំ​ពុំ​មាន​សិទ្ធិ​កំណត់​ទីតាំង​ព្រំប្រទល់​ភូមិ ឬ​ធ្វើ​ការផ្លាស់ប្តូរ​ឈ្មោះ​ភូមិ​ដោយ​អត្តនោម័តិ​ឡើយ ហើយ​រឹតតែ​មិន​អាច​អនុញ្ញាត​ឱ្យ​បុគ្គល​ណា​ម្នាក់​មក​បង្គាប់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​ស្គាល់​ទីតាំង​ភូមិ​ណាមួយ​ខុស​ពី​ទិន្នន័យ​ដែល​មាន​ស្រាប់​នោះ​ដែរ​។ ក្នុង​អំឡុង​ពេល​ជាង​២​ឆ្នាំ​ក្នុង​តួនាទី​របស់​ខ្ញុំ ក៏​មិន​ដែល​មាន​ករណី​ផ្លាស់ប្តូរ​ព្រំប្រទល់​ភូមិ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី​នោះទេ​។

​រាល់​ការចោទប្រកាន់​ខាងលើ ទាំង​លើ​ការ​ញុះ​ញ៉ុង ការ​មិន​គោរព​សេចក្តីសម្រេច​របស់​តុលាការ ការរំលោភ​លើ​កម្មសិទ្ធិ​ឯកជន ឬ​ការផ្លាស់ប្តូរ​ទីតាំង​ភូមិ សុទ្ធតែ​ជា​ការ​ប្រឌិត និង​ជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន ដែល​ខ្ញុំ​អាច​មាន​សិទ្ធិ​ប្តឹង​តប​វិញ​បាន​។​

​ក្នុងន័យ​ការពារ​កិត្តិយស​មន្ត្រីរាជការ​ដែល​កំពុង​បម្រើ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន ខ្ញុំ​សូម​ស្វាគមន៍​ការបើក​ស៊ើបអង្កេត និង​ការធ្វើ​អធិការកិច្ច​លើ​ករណី​នេះ​ពី​សំណាក់​រដ្ឋបាលខេត្ត ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់ខ្ញុំ និង​ផ្តល់​យុត្តិធម៌​ដល់​ការបំពេញ​តួនាទី​រដ្ឋបាល​របស់​មន្ត្រីរាជការ​ទាំងអស់ ហើយ​ខ្ញុំ​ត្រៀមខ្លួន​នឹង​ចាកចេញ​ពី​តួនាទី​របស់​ខ្ញុំ និង​ទទួលខុសត្រូវ​គ្រប់បែប​យ៉ាង​ចំពោះមុខ​ច្បាប់ ប្រសិនបើ​រក​ឃើញថា​មាន​កំហុស និង​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​លោកស្រី លី អ៊ុំ​អេង ពិតមែន​។​

Filed in: ព័ត៌មានជាតិ