ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​វគ្គ​បំប៉ន​សមត្ថភាព​ស្ត្រី​ជា​ថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃ​ខេត្ត​ប៉ៃលិន​

​វគ្គ​បំប៉ន​សមត្ថភាព​ស្ត្រី​ជា​ថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃ​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន បានរៀបចំ​បើក​វគ្គ​បំប៉ន​សមត្ថភាព​ស្ត្រី​ជា​ថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ នៃ ខេត្ត ប៉ៃលិន ក្រោម​អធិបតីភាព​លោកជំទាវ ជូ ប៊ុន​អេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល អនុប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មការ​កិត្តិយស​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត និង​ជា​អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ខេត្ត លោក លោកស្រី​អភិបាលរង​ក្រុង ស្រុក ជា​ស្ត្រី​ទាំង​២ នា​ព្រឹក ថ្ងៃ​សុក្រ ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២​នៅ​សាលប្រជុំ​ធំ មន្ទីរ កិច្ចការ នារី ខេត្ត​ប៉ៃលិន ។

​ក្នុង​វគ្គ​បំប៉ន​នោះ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ធ្វើ​ការកោដសរសើ​រ និង​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោកជំទាវ​អនុប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ដែល​បាន​សហការ​ជាមួយ សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន ក្នុង​ការបើក​វគ្គ​បំប៉ន​ពង្រឹង​សមត្ថភាព​ស្ត្រី​ថ្នាក់​ដឹកនាំ​ដើម្បី​ស្វែង​យល់​បញ្ហា​ពាក់ព័ន្ធ និង​វឌ្ឍនភាព​ការងារ​និង​ស្វែងយល់​ពី​ចរិក​លក្ខណៈ​ដែល​មាន សក្ដានុពល ក្នុង​ការដឹកនាំ​គ្រប់គ្រង​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ និង​ការប្ដេជ្ញា​ចិត្ត​ក្នុង​ការបំពេញ​តួនាទី និង​ភារកិច្ច​ដែល​បាន​កំណត់​ដោយ​ច្បាប់ និង​ចូលរួម​ផ្សព្វផ្សាយ​ប្រយុទ្ធប្រឆាំង​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ។

​លោកជំទាវ អភិបាលខេត្ត​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​សិក្សា​ស្វែង​យល់​ពីរ​គ្រូឧទេ្ទស​ដើម្បី​ត្រូវ​ហ៊ាន​សួរ​នូវ​ចម្ងល់​ឬ​ចំណុច​ណាមួយ​ដែល​យើង​មិន​ទាន់​ច្បាស់ និង​ពិភាក្សា​ផ្លាស់ប្ដូរ​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក​ឲ្យបាន​ផុ​សផុល​ដើម្បី​ចូលរួម​សហការ​គ្នា​ក្នុង​ការបំពេញ​ភារកិច្ច និង​រួមចំណែក​ក្នុង​ដំណើរការ​ពង្រឹង​វិសហមជ្ឈការ និង​វិមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ និង​ការអនុវត្ត​ជាក់ស្ដែង​នៅ​តួនាទី​របស់​យើង​គ្រប់ៗ​គ្នា​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោកជំទាវ ជូ ប៊ុន​អេង បាន​មានប្រសាសន៍ ដោយ​បញ្ជាក់​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង លើ​គោលនយោបាយ​ជាតិ​បាន​ចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៦ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​សំដៅ​លើកកម្ពស់​សមភាព​យេនឌ័រ​លើកស្ទួយ​ស្ថានភាព​ស្ត្រី​ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​សង្គម​ជាតិ និង​ជា​កម្លាំងចលករ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

​ចុងបញ្ចប់​លោក​ជំទាវ ជូ ប៊ុន​អេង បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ស្ត្រី​ជា​ថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ខេត្ត​ប៉ៃលិន ទាំងថ្មី និង​ចាស់ គឺ​ត្រូវ​បន្ត នូវ​ប្រពៃណី​ដឹកនាំ ដ៏​ល្អ​របស់​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ នឹង​ត្រូវ​ខិតខំ​ធ្វើការ​ងារ​បំរើ​ប្រជាជន បង្កើន​សមត្ថភាព ប្រជាប្រិយភាព របស់​ខ្លួន​បន្ថែម ទៀត ដើម្បី​ទាក់ទាញ​ទឹកចិត្ត របស់​ប្រជាជន​មក​គាំទ្រ​លើ​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​។ ជាពិសេស គឺ​ត្រូវ​បង្ហាញ​នូវ​សមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បី​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​ល្អ​៕

Filed in: ព័ត៌មានជាតិ