ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាត​ឲ្យ​ក្រុម​ការងារ​មក​ពីមូល​និធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម (IFAD)

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាត​ឲ្យ​ក្រុម​ការងារ​មក​ពីមូល​និធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម (IFAD)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅវេលា​ម៉ោង ១៥:០០ ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កុម្ភ​: ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាត​ឲ្យ​ក្រុម​ការងារ​មក​ពីមូល​និធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម (IFAD) ដឹកនាំ​ដោយ​លោក ម៉េង សា​ក់ពូ​សិទ្ធ និង​រួម​ជាមួយនឹង​ក្រុមការងារ​រៀបចំ​គម្រោង​កម្មវិធី និង​លោកស្រី តំណាង​ឲ្យ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ហើយ​និង​ធនាគារ​វិនិយោគ​សហភាព​អ៊ឺរ៉ុប (EIB) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ជាបឋម លោក តំណាង​អង្គការ IFAD បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា​ដ៏​មាន​តម្លៃ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ពិសេស​ឯកឧត្តម​រដ្ឋ​មន្ត្រី និង​សហការី​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ក្នុង​ការជំរុញ គាំទ្រ និង​លើកទឹកចិត្ត​គ្រប់បែប​យ៉ាង​ធ្វើឲ្យ​កម្មវិធី ASPIRE សម្រេច​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទន​។ ជាក់ស្តែង តាម​ការសិក្សា និង​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច សម្រាប់​ការវិនិយោគ​របស់​កម្ម​វិធី ASPIRE ១​ដុល្លារ អ្នកទទួលផល (​កសិករ​ទូទាំង ២៣​ខេត្ត​) បានទទួល​ចំណូល​ចំនួន ៦៥​ដុល្លារ តា​រយ​:​ការលក់​ផលិតកម្ម​កសិកម្ម (​បន្លែ​សុវត្ថិភាព​) សត្វ​បក្សី (​មាន់​ពង និង​សាច់​) និង​ត្រី ដោយ​បាន​អនុវត្ត​បច្ចេកទេស​ថ្មី សមស្រប ធន់​នឹង​ការប្រែប្រួល​អាការ​ធាតុ ដែល​ទទួលបាន​ពី​កម្មវិធី ASPIRE ដោយ​ធ្វើការ​ចងក្រង​បណ្តុំ​ផលិត ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការអនុវត្ត CamGAP ការប្រើប្រាស់​ផ្ទះ​សំណាញ់ ប្រព័ន្ធ​ដំណក់ទឹក ការប្រើ​ថ្នាំ ជី​កសិកម្ម និង​ធាតុ​ចូល​កសិកម្ម​ផ្សេងៗ​ទៀត​ទៅ​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​ការរៀបចំ​ទីផ្សារ​លក់​ផលិតផល​នៅតាម​សហគមន៍​។​

​ឆ្លៀត​យក​ឱកាស​នេះ លោក​តំណាង IFAD (​ប្រចាំ​កម្ពុជា​) បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា​បេសកកម្ម​របស់​ក្រុមការងារ​លើក​នេះ​មាន​គោលបំណង ៣ សំខាន់ ៖
១- កម្មវិធី​កាលានុវត្តភាព​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស (​កម្មវិធី​ការងារ​នៅ​កម្ពុជា​) សម្រាប់​ឆ្នាំ​២០២២-២០២៧ (Country Strategy Oppotunities Programme, COSOP)
២- កម្មវិធី “​ផ្តល់​សេវាកម្ម​កសិកម្ម ដើម្បី​កំណើន​សេដ្ឋកិច្ច​នៅ​ទីជនបទ​ប្រកបដោយ បរិយាប័​ន្ន និង​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​កសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT)​។​
៣- គម្រោង​ស្តីពី​ការកសាង​សមត្ថភាព​ប​ន្សំ តាមរយៈ​ការពង្រីក​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ជំហាន​ទី​២ (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia, SRET 2)​។

​លោក​បាន​បញ្ជាក់បន្ថែម​ថា COSOP នឹង​ត្រូវ​ធ្វើឲ្យ​ស្របគ្នា​ជាមួយ​ក្របខ័ណ្ឌ​គោល​នយោបាយ​ថ្មី និង​ផ្តោត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យស្រប គ្នា​នឹង​តម្រូវការ​ក្នុងការ​ធ្វើ​កសិពាណិជ្ជកម្ម​។ មិនតែប៉ុណ្ណោះ កម្មវិធី ASPIRE 2 ដែល​នឹង​គ្រោង​អនុវត្ត​បន្ត​ចាប់​ពី​ឆ្នាំ​២០២៣-២០២៧ ដោយ​ផ្តោតជាសំខាន់​លើ​កសិករ​ដែល​មាន​ទំហំ​ផលិតកម្ម​តូច អាច​ទទួល​បាន​ប្រយោជន៍​ពី​កំណើរ​ផលិតកម្ម​កសិកម្ម តាមរយ​:​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ដោយ​ធានាបាន​គុណភាព និង​សុវត្ថិភាព​ស្រប​តាម​ស្តង់ដារ​តម្រូវ​។​

​នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ IFAD ដែល​បាននិងកំពុង​អនុវត្ត​កម្មវិធី​ស្តីពី “​ការប្រើប្រាស់​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាស ធាតុ​” ហៅ​កាត់​ថា ASPIRE ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​បង្កើត​ការងារ​នៅ​ជនបទ បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ កាត់បន្ថយ​ភាពក្រីក្រ និង​ធានា​សន្តិសុខ​ស្បៀង តាមរយ​:​ការ​ចិញ្ចឹម​មាន់ ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​សុវត្ថិភាព ដោយ​ប្រើប្រាស់​បច្ចេកទេស និង​ធាតុ​ចូល​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ជា​ពិសេស​សមស្រប​តាម​គន្លង​ប្រក្រតីភាព ថ្មី​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

​តាមរយ​:​កម្មវិធី​នេះ បច្ចុប្បន្ន​យើង​ឃើញ​មាន​ហាង​លក់​បន្លែ​សុវត្ថិភាព​បាននិងកំពុង​រីកដុះដាល​នៅតាម​ទីក្រុង ទីប្រជុំជន និង​ក្នុង​សហគមន៍ ដែល​ភាគ ច្រើន​ជា​ផលិតផល​បន្លែ ផ្លែឈើ ត្រី មាន់ ផលិត​ចេញ​ពី​សហគមន៍ និង​បណ្តុំ​ផលិត ដែល​ស្ថិតនៅក្រោម​ជំនួយ​បច្ចេកទេស​ពី​កម្មវិធី ASPIRE និង​អនុវត្ត​ផ្ទាល់​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំ​ដាន់​ថ្នាក់​។ ដោយឡែក ចំពោះ​កម្មវត្ថុ​ទាំង ៣​ដែល​បាន​លើកឡើង​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គាំទ្រ និង​រង់ចាំ​ផ្តល់​កិច្ចសហការ​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​កម្មវិធី​សម្រេច​ទទួលបាន​ជោគជ័យ​ទាំង​ម្ចាស់​ជំនួយ រាជរដ្ឋាភិបាល និង​អ្នកទទួលផល ផ្ទាល់​។

​ទោះជា​យ៉ាងណា ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជូន​យោបល់​ដល់​ម្ចាស់​ជំ​នួន និង​អ្នកអនុវត្ត​កម្មវិធី​ផ្ទាល់​ថា​ត្រូវធ្វើ​យ៉ាងណាឲ្យ​អ្នកទទួល​ផលមាន​សមត្ថភាព​គ្រប់​គ្រាន់ទាំង​ការអនុវត្ត​បច្ចេកទេស និង​ការ​និរន្តរភាព​សេដ្ឋកិច្ច ក្រោយពេល​កម្មវិធី​បានបញ្ចប់​។ សូមបញ្ជាក់​ថា គម្រោង​កម្មវិធី​នេះ​បានគ្រោង​ថវិកា​ចំនួន​ជាង ១៥០ លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​ពី​ឆ្នាំ ២០២២ រហូតដល់​ឆ្នាំ​២០២៧ ។

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យមាន ការជួប​ប្រជុំ​ពិភាក្សា​គ្នា​ដៃគូ​អភិវឌ្ឍន៍​និង​ក្រុមការងារ​អនុវត្តន៍​គម្រោង​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​លទ្ធផល​សម្រេច​បាន ធ្វើយ៉ាងណា​ឲ្យ​សកម្មភាព​របស់​កម្មវិធី ឬក៏​កម្មវត្ថុ​របស់​កម្មវិធី​សមស្រប​ទៅតាម​តម្រូវការ និង​ស្ថានភាព​សង្គម​ជាក់ស្តែង (​បើ​អាច ៣ ឬ ៦​ខែម្តង​)​។
​ក្នុង​ករណី​ចាំបាច់ គម្រោង​កម្មវិធី​នេះ​គួរ​ពិនិត្យ​លទ្ធភាព​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​សហគ្រាស​កែច្នៃ​កសិផល​ធុន​តូច និង​មធ្យម ដែល​រាជរដ្ឋាភិបាល​ទើប​ធ្វើ​ការផ្សព្វផ្សាយ​ស្តីពី​ការប្រើប្រាស់​មូលនិធិ​បន្ថែម​ថ្មី​ចំនួន ១០០​លាន​ដុល្លារ​។​

Filed in: ព័ត៌មានជាតិ