ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន​អំពាវនាវ​សារជាថ្មី​“​យើង​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩”

​លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន​អំពាវនាវ​សារជាថ្មី​“​យើង​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ក្រសួង​សុខាភិបាល​បាន​ថ្លែង​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៦​ខែ​កុម្ភៈ​ឆ្នាំ​២០២២​នេះ​ថា​៖​ខ្ញុំ​សុំ​ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នកសារព័ត៌មាន​ថា​៖-​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត វិធានការ​ក៏​បាន​ដាក់ចេញ​ជា​ហូរហែរ​ច្រើន​រួច​ហើយ​ដែរ​នៅឡើយ តែ​ការចូលរួម​អនុវត្ត​ពី​បុគ្គល​គ្រប់​រូប​នៅពេល​នេះ​ដោយ​សូម​ឱ្យ​ចូលរួម​អនុវត្ត​បន្ត​នូវ​វិធានការ ៣​ការពារ​និង​៣​កុំ​រួមជាមួយ​និង​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​ជាពិសេស​ដូសទី​៣​ឬ​ដូស​ជំរុញ​នេះ ជា​វិធានការ​ល្អ​អាច​ជួយ​បុគ្គល​គ្រប់​រូប​ពី​ការ​វ៉ៃ​លុក​នៃ​អូ​មី​ក្រុង​ធ្ងន់ធ្ងរ​និង​ជួយ​អាយុជីវិត​លោក​អ្នក​បាន​។​

​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​លើ​សាកលលោក និង​ក្នុង​តំបន់ មាន​រកឃើញ​ករណី​ឆ្លង​អូ​មី​ក្រុង​ជា​រៀងរាល់ថ្ងៃ ក្នុងនោះ​ក៏​មាន​កម្ពុជា​យើង​ដែរ​ហើយ​ករណី​ស្លាប់​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​នោះ ក៏​កើត​មាន​រួច​ហើយ​ដែរ នៅលើ​អ្នក​ដែល​មាន​ជំងឺ​ប្រចាំកា​យ​និង​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ឬ​ចាក់​មិន​គ្រប់ដូស ។ ដូច្នេះ​មិន​ត្រូវ​មើលស្រាល​លើ​លទ្ធភាព​វ៉ៃ​លុក​នៃ​វីរុស​អូ​មី​ក្រុង​នាពេល​នេះ​ឱ្យ​សោះ​។​

​អូ​មី​ក្រុង​បាននិងកំពុង​ឆ្លង​នៅក្នុង​សហគមន៍​យើង​ហើយ​ណា​ជាពិសេស​កន្លែង​ដែល​មាន​មនុស្សម្នា​ច្រើន​កុះករ កន្លែង​បិទ​ជិតៗ​គ្មាន​ខ្យល់​ចេញចូល​ប្រើតែ​ម៉ាស៊ីនត្រជាក់ និង​កន្លែង​ជួបជុំ​គ្នា​ច្រើន​ពេក ខ្វះ​ការអនុវត្តន៍​វិធានការ ៣​ការពារ និង​៣​កុំ ហើយ​ឱ្យ​តែ​យើ​ធ្វេសប្រហែស លទ្ធភាព​នៃ​ការឆ្លង គឺ​មាន​ខ្ពស់​ហើយ​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែងបន្តថា ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​សារជាថ្មី យើង​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ ពី​ពេល​នេះ​តទៅ ដោយ​ត្រូវ​បន្ត​អនុវត្ត​៖
១. នាំ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ឱ្យបាន​គ្រប់​គ្នា​គ្រប់ដូស​មូលដ្ឋាន និង​ដូស​ជំរុញ ឥឡូវនេះ កុំបី​អាក់ខាន​ឱ្យ​សោះ​ឡើយ​។​
២.​យកចិត្តទុកដាក់​បន្ត​អនុវត្តន៍​វិធានការ​៣​ការពារ (​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ​លាង​សម្អាត​ដៃ​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព​ពីមួយ​ម៉ែត​កន្លះ​ឡើង​)
​និង​៣​កុំ​ដូចជា​៖
-​កុំ​បង្ក​ឱ្យមាន​ការជួបជុំ​គ្នា​ក្នុង​ចំនួន​កើនឡើង​ច្រើន​ពេក​ដែល​ជា​ហានិភ័យ​ខ្ពស់​ណាស់​ក្នុង​ដំណាក់កាល​រាតត្បាត​អូ​មី​ក្រុង​នេះ​ហើយ​កុំ​អង្គុយ​ជិតៗ​គ្នា​ពេក​ចាំបាច់​ត្រូវ​អនុវត្ត​គម្លាត​សុវត្ថិភាព​បុគ្គល​តាម​កា​រ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​និង​អាជ្ញាធរ​មូលដ្ឋាន​។​
– កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ កន្លែង​បិទ​ជិតៗ កុំ​ជួបជុំ​គ្នា​ច្រើន​ជាដើម​។

៣. បើ​មាន​ការសង្ស័យ​៖​សុំ​ធ្វើ​តេស្ត​រហ័ស​ដោយ​ខ្លួនឯង បើ​វិជ្ជ​មានកូ​វីដ​-១៩ សុំ​នៅ​ដាច់ដោយឡែក អនុវត្តន៍​ការព្យាបាល​និង​ថែទាំ​នៅតាម​ផ្ទះ​ឱ្យបាន​ហ្មត់ចត់ ជៀសវាង​ចម្លង​បន្ត​ទៅ​សមាជិកគ្រួសារ​នៅក្នុង​ផ្ទះ​របស់​ខ្លួន​ដោយ​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​ប្រត្តិបត្តិ​សម្រាប់ការ​ព្យាបាល​និង​ថែទាំ​តាម​ផ្ទះ ដែល​ក្រសួង​សុខាភិបាល​បាន​ចេញផ្សាយ​រួចហើយ​ឱ្យបាន​ត្រឹមត្រូវ​។​

៤. ចូលរួម​ផ្សព្វផ្សាយ​នូវ​វិធានការ​ការពារ​ខាងលើ​ដល់​ក្រុមគ្រួសារ និង​សហគមន៍​របស់​យើង ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ អូ​មី​ក្រុង​នេះ កុំឱ្យ​រាតត្បាត​ធំធេង​ឱ្យសោះ ពី​ពេល​នេះ​តទៅ​៕

 

Filed in: ព័ត៌មានជាតិ