ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាត​ឲ្យ​លោក Robert K.Chelliah នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lexmin Pty Ltd Cambodia ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ប្រធានបទ​ស្តីពី “

​ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាត​ឲ្យ​លោក Robert K.Chelliah នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lexmin Pty Ltd Cambodia ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ប្រធានបទ​ស្តីពី “
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេលា​ម៉ោង ៩:០០ នា​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាត​ឲ្យ​លោក Robert K.Chelliah នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lexmin Pty Ltd Cambodia ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ប្រធានបទ​ស្តីពី ” ការជំរុញ​ការអភិវឌ្ឍ​ផលិតកម្ម​ដំណាំ​សាកវប្បកម្ម​សរីរាង្គ និង​ការផ្តល់​ឱកាស​ឲ្យ​កសិក​រអាច​ទៅ​បម្រើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ បន្លែ និង​ផ្លែឈើ​នៅ​ប្រទេស​អូស្ត្រាលី ” ។​

​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​សង្ខេប​ពី​លោក Robert K.Chelliah ជុំវិញ​ការងារ​អាជីវកម្ម​របស់ ក្រុមហ៊ុន និង​គោលបំណង​នៃ​សំណើ​ជំនួប​ឯកឧត្តម​រដ្ឋមន្ត្រី​នាពេលនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​ស្វាយ​គ​មន៍ និង​ចូលរួម​អបអរ​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន និង​ជា​ពិសេស​គាំទ្រ​ចំពោះ​បំណង​របស់​លោក Robert K.Chelliah នៅពេល​អនាគត​នាំយក​កសិករ​កម្ពុជា​ដែល​មាន​សមត្ថភាព (​កាយសម្បទា និង​បទពិសោធន៍​កសិកម្ម​) ទៅ​បម្រើការ​នៅក្នុង​កសិដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ពង្រីក​សមត្ថភាព​របស់​ពួក​គេ​លើ​បច្ចេកទេស​កសិកម្ម​ទំនើប ទាន់សម័យ បន្ទាប់​នាំយក​ត្រឡប់​មកវិញ​នូវ​រាល់​ចំណេះដឹង និង​បទពិសោធន៍​ដ៏​មាន​តម្លៃ​មក​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​នា​ពេល​អនាគត​។ ករណីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកសំណើ​ឲ្យ​ក្រុមហ៊ុន​ពិនិត្យ ពិចារណា​ចំពោះ​និស្សិត​កសិកម្ម​កម្ពុជា ដូច​ដែល​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ផងដែរ​។​

​ចំពោះមុខ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម រៀបចំ​សេចក្តីព្រាង​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដោយ​ចែកចេញជា​ពីរ​ដំណាក់កាល ៖ ទី​១- ជ្រើសរើស​កសិករ​មក​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម ច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ និង​ភាសា​អង់គ្លេស​បឋម​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់ និង​ទី​២- ស្នើ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​បញ្ជូន​កសិករ​ទៅ​បម្រើការ​ក្នុង​កសិដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​តែម្តង​។ លោក Robert K.Chelliah បាន​សម្តែង​ការគាំទ្រ​លើ​សេចក្តីព្រាង MOU នេះ ហើយ​ប្តេជ្ញាចិត្ត​ថា ក្រុមហ៊ុន​នឹង​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព​ក្នុង​ការនាំយក​កសិករ​កម្ពុជា​ទៅ​ស្វែងរក​បទពិសោធន៍​ល្អៗ​ទាក់ទង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​ប្រទេស​អូស្ត្រាលី​នាពេល​អនាគត​ដ៏​ខ្លី​។

​ឆ្លៀត​យក​ឱកាស​នេះ លោក​ក៏​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាប​ផងដែរ​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​បង្កើត​កម្មវិធី​ផ្តល់​ទិដ្ឋាការ​កសិកម្ម​ដែល​ផ្តល់​ឱកាស​ការងារ​ជូន​កសិករ​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។

​ក្នុង​ការត្រៀមខ្លួន​ជួយ​កសិករ​កម្ពុជា ក្រុមហ៊ុន​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​កសិដ្ឋាន​ធំៗ​នៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ទទួលយក​កសិករ​កម្ពុ​ជា ជាមួយ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ធានាបាន​នូវ​ការការពារ​ផល ប្រយោជន៍​ហិរញ្ញវត្ថុ និង​សុខុមារភាព​របស់​ព​លករ​ស្របច្បាប់ តាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​។​

​យោងតាម​របាយការណ៍​របស់ ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បានឲ្យដឹងថា ក្រុមហ៊ុន​បា​និង​កំពុង​អភិវឌ្ឍ​កសិដ្ឋាន​កសិកម្មសរីរាង្គ​លើ​ផ្ទៃដី ២២​ហ​ត នៅ​តំបន់​អភិវឌ្ឍតេ​ជោ​សែន ក្នុង​ស្រុក​ឈូក ខេត្ត​កំពត​។ កសិដ្ឋាន​បាន​ដាំ​ដំណាំ​សម្រាប់​កែច្នៃ​ជា​អាហារ​បំប៉ន​សុខភាព ដូចជា​ម្រុំ ស្លឹកគ្រៃ និង​ខ្ញី​ខ្មៅ ដែល​ផលិតផល​ទាំងអស់នេះ​កំពុង​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្រៅប្រទេស​។ រាល់​បច្ចេកទេស​ដាំ និង​កែច្នៃ ក្រុមហ៊ុន​ត្រូវ​វាយតម្លៃ និង​ទទួលស្គាល់​អនុលោម​តាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ រួមមាន​ស្តង់ដារ​សហគមន៍​អឺរ៉ុប អាមេរិក អូស្ត្រាលី កាណាដា​។​ល​។ តាម​អ្វី​ដែល ឯកឧត្តម ងិន ឆាយ​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី ថា​ពិធី​ចុះ​អនុស្សរណ​:​នេះ​នឹង​រៀបចំ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​នឹង​អញ្ជើញ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ចូលរួម​ផងដែរ​។​

Filed in: ព័ត៌មានជាតិ